ថៃ៖ ពិតណាស់ ក្នុងខែកុម្ភៈបែបនេះ ជាខែនៃសេចក្ដីស្រលាញ់ ហើយមនុស្សជាច្រើនដែលមានគូ ក៏នឹងមានអារម្មណ៍ជ្រួលជ្រើមក្ក្នុងរឿងជីវិតគូរបស់ពួកគេ។ ក្នុងនោះផងដែរ តារាសម្ដែងប្រុសជើងចាស់សាច់ចាំ លោក Sam Yuranunt និងភរិយាដ៏ស្រស់ស្អាត ក៏ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ផ្អែមល្ហែមមួយគូផងដែរ។
ជាមួយគ្នានេះ បើទោះបីជាតារាប្រុសរូបនេះ បានចាប់ដៃស្រលាញ់គ្នា និងរៀបការជាមួយគ្នារហូតមានកូនពីរនាក់ធំៗពេញកំលោះក្រមុំ ហើយបានចំណាយពេលមករយៈពេលមកជាង ៣០ឆ្នាំហើយពិតមែន ប៉ុន្តែជារឿយៗ គូស្វាមីដ៏ចំណាស់មួយនេះ តែងតែធ្វើឲ្យគ្រប់គ្នាលួចច្រណែនមិនចេះតិចនោះឡើយ ដោយសារតែស្ទើរគ្រប់ពេល តារារូបនេះបានបំពេញតួនាទីជាប្ដី ជាប៉ាដ៏ល្អបំផុត។
ទន្ទឹមនឹងនេះ Sam Yuranunt ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយសម្រាប់អាថ៌កំបាំងនៃជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលរបស់លោកថា៖
អាថ៌កំបាំងនៃសេចក្តីស្រលាញ់ដ៏យូរអង្វែងសម្រាប់ខ្ញុំគឺការគោរពគ្នាទៅវិញទៅមក។ ភាពស៊ីសង្វាក់គ្នា ហើយសំខាន់បំផុតគឺការយោគយល់គ្នា មាន ៣យ៉ាងនេះហើយដែលតែងតែថែរក្សាស្នេហាយើង។ ខ្ញុំជឿថាគូស្នេហ៍គ្រប់គ្នាអាចធ្វើបានដូចគ្នា ។ និយាយទៅ ពួកយើងពិតជាខ្វល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក។ ហើយឆ្នាំនេះគឺជាឆ្នាំទី ៣៨ ហើយដែលពួកយើងបានចាប់ដៃគ្នា។ បើសួរថានៅស្រលាញ់ប៉ុណ្ណា? គឺខ្ញុំស្រលាញ់នាងដូចមុន ហើយមិនអាចរស់នៅដោយគ្មាននាងទេ។
សម្ដី Sam Yuranunt
យ៉ាងណាមិញ បើសរុបជារួមមក ជាមួយនឹងហេតុផល និងសម្ដីរបស់ Sam Yuranunt ទាំងនេះ នៅពេលដែលក្រុមអ្នកគាំទ្របានឃើញហើយ ពិតជាប្រាថ្នាចង់បានជីវិតគូដ៏គំរូដូចលោកបែបនេះស្ទើរគ្រប់គ្នា៕
ប្រភពពី khmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖