កាលពីម្សិលមិញនេះ តារាសម្ដែងវ័យក្មេងតែពោរពេញដោយសមត្ថភាពកញ្ញា អាង សុជាតា បានស្រក់ទឹកភ្នែកជោគថ្ពាល់ទាំងគូព្រោះរំភើបចិត្តជាខ្លាំង
ដោយអ្នកម្ដាយជាទីស្រឡាញ់គឺតារាសម្ដែងអ្នកស្រី សឿន ផានផាភួង បានSurprise ពេញទំហឹងតែម្ដង ដោយបានទិញរថយន្តស៊េរីថ្មីតម្លៃរាប់ម៉ឺនដុល្លារជាកាដូជូនកូនស្រីជាកាដូរ។
យ៉ាងណាក្ដី រឿងរ៉ាវរំភើបរីករាយរបស់ម្ដាយកូនអ្នកសិល្បៈមួយគូនេះ ទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ឱ្យពោលសរសើរមិនដាច់ពីមាត់
ចំពោះទឹកចិត្តរបស់ សឿន ផានផាភួង ដែលមានចំពោះកូនស្រី រហូតហ៊ានសម្រេចចិត្តទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារជាកាដូជូនកូនស្រី ដើម្បីបង្ហាញក្ដី
ស្រឡាញ់ និងលះបង់ឱ្យសាកសមជាមួយការប្រឹងប្រែងធ្វើការទាំងថតរឿង និងសម្ដែងShowផ្សេងៗ របស់កូនស្រី។
ជាមួយគ្នានោះ គេក៏ឃើញមានការសាទរជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមចំពោះ អាង សុជាតា ជាហូហែរផងដែរ ដែលទទួលបានកាដូដ៏មានតម្លៃថ្លៃពីអ្នកម្ដាយផងដែរ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖