គេនៅចាំបានថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ គណៈកម្មាធិការប្រ.យុទ្ធប្រ.ឆាំងផលិ.តផលក្លែ.ងក្លា.យនៃក្រសួង.មហាផ្ទៃ បានចុះទៅត្រួតពិនិត្យ នៅម.ណ្ឌលកែស.ម្ផស្សមានឈ្មោះថា «ផ្ការំដួល»។
នៅក្នុងការត្រួតពិនិត្យនោះ ស.មត្ថ.កិច្ច បានធ្វើការឃា.ត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ ដែលជាជំនួយការ និងគ្រូពេទ្យវះ.កា.ត់កែសម្ផ.ស្ស នៅមណ្ឌលកែសម្ផ.ស្សខាងលើនេះ បញ្ជូនទៅក្រសួ.ងម.ហាផ្ទៃ ដើម្បីធ្វើការសា.កសួរ និងអនុវ.ត្តតាមនី.តិវិធី។
ការឈានចុះទៅត្រួតពិនិត្យ និងធ្វើការឃា.ត់ខ្លួននេះ ធ្វើឡើងបន្ទាប់សម.ត្ថកិច្ចទទួលបានប.ណ្តឹងពីជន.រង.គ្រោះម្នាក់ ដែលបានទៅកែច្រមុះនៅគ្លីនិកខាងលើ ដែល.មានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ផ្លូវលេខR8 ក្នុងសង្កាត់ស្រះចក ហើយលទ្ធផលស,ម្ផស្សខុសប្រក្រតី (ខូចធ្ងន់.ធ្ងរ) និងមិនមានការទទួលខុសត្រូវ។
ក្រោយផ្ទុះរឿងនេះឡើង អ្នកលក់ផលិតផលសម្ផស្សដ៏ល្បីឈ្មោះ យាយ ស្រួយ បានចេញមុខ Live វីដេអូ ប្រាប់ថា រូបនាង ក៏បានទៅកែសម្ផ.ស្សនៅគ្លីនិកផ្ការំដួល នោះផងដែរ ហើយ កំពុងតែភ័យខ្លួនយ៉ាងខ្លាំង ព្រោះមិនដឹងថានឹងអាចមានបញ្ហាអ្វីកើតឡើងដែរ ខណៈច្រ.មុះរបស់នាងដែលបានទៅកែនៅទីនោះ ក៏ខូចខ្ទង់ដែរ។
យាយស្រួយ បានទម្លាយឲ្យដឹងថា រូបនាងបានទៅកែច្រមុះនៅគ្លីនិក ផ្ការំដួល នេះ ដោយចំណាយប្រាក់អស់ជាង៦ពាន់ដុល្លារ ប៉ុន្តែ លទ្ធផល៣ខែក្រោយ ស្រាប់តែច្រមុះបាក់ខ្ទង់ និងមានបញ្ហានៅពេលយកដៃរុកច្រមុះ ប៉ះឆ្អឹងលេចចេញមកតែម្តង។ យាយស្រួយ បន្តថា នៅពេលទៅសួរនាំអំពីបញ្ហាច្រមុះបាក់ខ្ទង់ គ្រូពេទ្យវះ.កា.ត់នៅទីនោះ បែរជានិយាយបែបនេះថា មិនអាចកែកុនបានទេ តែធ្វើបាន គឺទាល់តែវះ.កា.ត់សាថ្មី។
បន្ទាប់ពីយាយស្រួយ បានឡាយនិយាយពីរឿងខាងលើនេះរួចមក ក៏មានមតិមួយចំនួនធ្វើការរិះ.គន់ថា ពីមុន យាយស្រួយ និយាយថា គ្លីនិកហ្នឹងល្អ ដល់សម.ត្ថ.កិច្ចចុះបង្ក្រាប ទើបនិយាយថា អត់ល្អវិញ។
ជាការឆ្លើយតបនឹងការលើកឡើងនេះ យាយស្រួយ បានបញ្ជាក់នៅពេលនោះថា ខ្លួនជាជន.រង.គ្រោះ កាលដែលខ្លួននិយាយនោះ ដើម្បីឲ្យដឹងពីអារម្មណ៍របស់ខ្លួនថា ធ្វើអស់ថ្លៃហើយនៅមានបញ្ហា ហើយចាប់ពី៣ថ្ងៃហ្នឹងមក ខ្លួនដែលប្រាប់ឲ្យទៅធ្វើនៅទីនោះអត់? ខ្លួនប្រាប់ថា មើលខ្លួនសិន។
យាយស្រួយ បញ្ជាក់ទៀតថា រាល់អ្នកឆាតមកអាខោន ផេក យាយស្រួយ យាយស្រួយ តែងតែនិយាយហើយថា កុំទាន់ធ្វើ មើលខ្លួនសិន ហើយម៉េចនាំគ្នាមកជេរខ្លួន។ រឿងហ្នឹងយាយស្រួយថា ខ្លួនអត់ចង់និយាយទេ ពេលអត់និយាយនាំគ្នាឆាតមកសួរ ចង់ដឹង ហើយខ្លួនក៏ប្រាប់ថា ខ្លួនស្រុតច្រមុះ ច្រមុះខ្លួនបា.ក់ អ្នកមួយចំនួន ខ្លួនអត់បានប្រាប់ថា ឲ្យទៅធ្វើនៅទីនោះទេ។ ខ្លួនប្រាប់ថា ឲ្យមើលខ្លួនសិន។
យាយស្រួយបន្តថា ចាប់ពី៣ខែធ្វើច្រមុះហ្នឹងហើយ ខ្លួនស្រុត ខ្លួនអត់ដែលនិយាយប្រាប់គេទេ ថាខ្លួនធ្វើច្រមុះ, ភ្ញៀវនាំគ្នាមើលច្រមុះខ្លួន ហើយសួរថា ធ្វើនៅឯណា? ខ្លួនអត់ដែលប្រាប់ភ្ញៀវថា ខ្លួនធ្វើនៅឯណាទេ បើខ្លួនវាខុសហើយ ម៉េចបានយកខ្លួនទៅផុសក្នុងទីកតុកថា ក្រែងថាល្អហី ដល់ពេលប៉ូ,លិសចាប់ហើយ បានថាអត់ល្អ។
ចំពោះរឿងនេះ យាយស្រួយ លើកជាសំណួរថា ខ្លួនមើលឃើញថ្ងៃមុខមែន? ខ្លួនជនជន,រង,គ្រោះ ចម្រុះខ្លួនធ្វើអស់៦ ៨០០ដុល្លារ ហេតុអត់ អត់ជួយចូកជួយចែវ មកយកជើងរាទឹក។ ខ្លួននិយាយនោះ ដើម្បីឲ្យបងប្អូនមួយចំនួនបានដឹងថា ខ្លួនឥឡូវអត់មានបញ្ហាទេ គ្រាន់តែស្រុតច្រមុះតែប៉ុណ្ណឹងទេ។
ជាមួយគ្នានេះ យាយស្រួយ បានផ្ដាំថា សុំផ្ដាំទៅអ្នកមួយចំនួន ដែលអត់សូវមានលុយ មិនបាច់ទៅធ្វើទេ ខ្លួនធ្វើអស់ដល់ថ្នាក់៦, ៧ពាន់ដុល្លារ នៅតែមានបញ្ហា, ចុះអ្នកធ្វើ៥០០ បញ្ចុះតម្លៃ៥០ភាគរយសល់២៥០ដុល្លារ ឡើងវះច្រមុះៗ មានលុយមើលច្រមុះអត់? ខ្លួននិយាយប្រាប់ប៉ុននេះ ហើយពេលខ្លួននិយាយនេះ អ្នកណាគេស្អប់ខ្លួន? ច្បាស់ជាគ្លីនិកមួយចំនួនហើយ គេស្អប់ខ្លួន។
ក្រោយមកនៅ០៧ ខែកុម្ភៈ ឆ្នាំ២០២២ យាយស្រួយ ក៏បានសម្រេចិត្តទៅកែសម្ផស្ស ត្រង់ច្រមុះម្តងទៀត នៅប្រទេសថៃវិញ ហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បាន ឡាយ ប្រាប់រឿងដ៏ភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងចម្រុះរបស់ខ្លួននេះ។
យាយស្រួយ បញ្ជាក់ថា ពេលគ្រូពេទ្យថៃ វះចេញមក ខ្លួននឹកក្នុងចិត្តថា ចម្រុះរបស់ខ្លួន ដាក់ឆ្អឹងជំនីរ តែដល់ពេលគ្រូពេទ្យវះចេញមក លើកទី១ បានសាច់១ដុំមិនដឹងជាស្អីគេនោះទេ និងជ័រចម្រុះ១ដុំនៅក្នុងស្បែករបស់ខ្លួន៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា ៖