តារាកម្សាន្ត៖ ជាការពិតហាក់ឃ្លាតចាកឆ្ងាយចេញពីវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់បទផ្តើមស្រលាញ់ ផ្តើមអស់សង្ឃឹម លោកអាន វិសាលបានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ក្រោយពេលដែលតារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះ ចេញមុខមកទម្លាយពីប្រវត្តិជីវិតពិតក្រោយបាត់មុខពីវិស័យសិល្ប:។
ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍នោះ លោកអាន វិសាល បាននិយាយរៀបរាប់ពីជីវិតកម្សត់តស៊ូរស់នៅផ្ទះជួលរបស់លោក ក្រោយពេលឃ្លាតចាកឆ្ងាយពីវិស័យសិល្ប: និងប្រាប់ពីជីវភាពក្នុងកំឡុងពេលកូវីដយ៉ាងដូច្នេះថា៖
នៅក្នុងកំឡុងកូវីដហ្នឹងខ្ញុំបង្ហោះម្ហូប ហើយមានប្អូនប្រុសម្នាក់ខមិនសួរ ហើយកាលពីពេលមុនហ្នឹងខ្ញុំអត់មានទូរស័ព្ទប្រើទេ សួរថាបងៗឯងធ្វើលក់មែន ហ្នឹងហើយធ្វើលក់ឲ្យគេ ទឹកគ្រឿងមួយឈុតហ្នឹងបាន៣មុឺន…. បន្ទាប់មកខ្ញុំក៏ជិះកាត់ផ្សារបឹងព្រលិតឃើញគេលក់ត្រី ហើយនិយាយឲ្យអស់ទៅពេលហ្នឹងខ្ញុំក៏សុំទិញត្រីយកទៅលក់ត រួចមកក៏ប្រលាក់លក់ត្រីខ្លួនឯង រួចក៏បែកគំនិតលក់ម្ហូបខ្មែរដល់ខ្ញុំមានហាងមកដល់សព្វថ្ងៃ…
គួររំលឹកផងដែរថា លោកអាន វិសាល គឺជាអតីតតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺជាអតីតតារាចម្រៀងប្រចាំផលិតកម្មនាគរាជ និងទទួលបានប្រជាប្រិយភាព ព្រមទាំងមានភាពល្បីល្បាញខ្លាំងពេលលោកច្រៀងបទ«ទឹកភ្នែកខ្ទើយ» ដែលគេនៅចាំមកទល់នឹងសព្វថ្ងៃ៕
ប្រភពពីkhmerload
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




