បែក​ធ្លាយបាត់! តាមពិត ​ឧកញ៉ា ខេមរៈ សិរីមន្ដ និង​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណង់ ​ត្រូវជា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន​ភាគច្រើន​សុទ្ធសឹងតែ​បានដឹង​ពី​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​អភិបាលស្រុក​វ័យក្មេង​លោក ឃឹម ហ្វី​ណង់ តាមរយៈ​សមត្ថភាព​ដឹកនាំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ធ្វើ​ឲ្យ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ឡើង និង​កាន់តែ​ទាក់ទាញ​ទេសចរណ៍​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ កាលពីពេលកន្លងទៅ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​តារាចម្រៀង​ឧកញ៉ា ខេមរៈ សិរីមន្ដ បាន​បង្ហោះ​នូវ​រូបភាព​ពីរ​សន្លឹក ជាមួយ​នឹង​អភិបាលស្រុក​បន្ទាយស្រី ដែល​កំពុង​មានឈ្មោះ​រូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​រូបភាព​អង្គុយ​កៀក​កិត​ស្និទ្ធស្នាល​គ្នា​ជា​ខ្លាំង​នោះ កំពូល​តារា​ចម្រៀង​ទ្រនំ​ហង្ស​មាសឧកញ៉ា ខេមរៈ សិរីមន្ដ បាន​អះអាង​ឱ្យ​ដឹង​ថា រវាង​លោក និង​អភិបាលស្រុក​វ័យក្មេង ឃឹម ហ្វី​ណង់ គឺជា​មិត្តសម្លាញ់​នឹង​គ្នា​ជិត​២០​ឆ្នាំ​មក​ហើយ តែ​ដោយហេតុ​ជាប់រវល់​ភារកិច្ច​រៀងៗ​ខ្លួន​ទើប​មិនដែល​មានឱកាស​បាន​ជួបគ្នា​ឡើយ។ បើទោះជា​យ៉ាងណា​ចិត្ត​នៅតែ​នឹករលឹក​ដល់​គ្នា​ជានិច្ច។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ខេមរៈ សិរីមន្ដ បាន​និយាយ ​៖ «​ជា​មិត្ត​នឹង​គ្នា​ជិត​២០​ឆ្នាំ​តែ​មិនសូវ​បាន​ជួបគ្នា​ទេ ព្រោះ​រវល់​រៀងខ្លួន​តែ​ចិត្ត​វិញ​នឹករលឹក​គ្នា​ខ្លាំងណាស់ លោក​អភិបាល​មិត្ត​របស់ខ្ញុំ​ម្នាក់នេះ​ចំណេះដឹង​ក៏​ខ្ពស់​សីលធម៌​ក៏​ល្អ​ទៀត​ពិបាក​រកបាន​ណាស់​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សំណេរ​ទម្លាយ​នូវ​អាថ៌កំបាំង​នេះ បានធ្វើ​ឱ្យមាន​មហាជន​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​កន្លង​អ្នក​ទាំងពីរ​មិនដែល​បង្ហោះ ឬ​បង្ហាញ​ពី​មិត្តភាព​ចំពោះ​គ្នា​នោះឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា លោក ឃឹម ហ្វី​ណង់ មិត្ត​ជិតស្និទ្ធ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ដ គឺជា​អភិបាលស្រុក​មួយរូប​ដែល​កំពុងមាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​កិច្ចការងារ​សង្គម​នានា និង​ការបំពេញភារកិច្ច​បម្រើ​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជា​អ្នកដឹកនាំ​វ័យក្មេង​ប្រកបដោយ​សមត្ថភាព គំនិត​ច្នៃប្រឌិត និង​ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ពលរដ្ឋ​រស់​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​តែម្ដង​៕ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment