កាលពីចុងខែមករា ឆ្នាំ២០២២ មហាជនមានការចាប់អារម្មណ៍ម្ដងរួចមកហើយ ជុំវិញបុរសម្នាក់អះអាងថា ជាប្អូនបង្កើតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស្រាប់តែមានការចាប់អារម្មណ៍ជាថ្មី ក្រោយបុរសម្នាក់ទៀត បានអះអាងថា ជា ស៊ីន ស៊ីសាមុត ចាប់ជាតិនោះ។
បុរស ដែលអះអាងថា ជា ស៊ីន ស៊ីសាមុត ចាប់ជាតិនោះ មានឈ្មោះ ជន់ គង់ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយនៅមុខផ្ទះរបស់លោក ថែមទាំងមានលើកស្លាកធំៗ បញ្ជាក់ឲ្យអ្នកស្រុកអ្នកភូមិដឹងថែមទៀតផង។
បុរសខាងលើនេះ ត្រូវបានលោក សេង តារា ចុះទៅធ្វើការសម្ភាសន៍ផ្ទាល់ដល់គេហដ្ឋាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ តែវីដេអូ នៃកិច្ចសម្ភាសន៍នេះ ទើបតែបង្ហោះនៅលើយូធូបឈ្មោះ «Seng Dara 444» នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
នៅក្នុងdescriptionនៃវីដេអូនេះ លោក សេង តារា ក៏បានសំណូមពរយ៉ាងទទូចថា «ចំពោះរឿងនេះ លោកអ្នកជឿ ឬ មិនជឿគឺជាសិទ្ធិរបស់លោកអ្នក ប៉ុន្តែខ្ញុំសំណូមពរ បើមិនជឿមេត្តាកុំជេរ កុំសរសេរពាក្យអសុរោះចំពោះបងប្រុសខាងលើ ព្រោះអ្វីៗយើងមិនអាចអារកាត់បានទាំងអស់គ្នា គ្រាន់តែទស្សនាហើយពិចារណាទៅចុះ ។ សេង តារា»។
នៅក្នុងបិទសម្ភាសន៍,បុរសឈ្មោះ ជន់ គង់ បានរៀបរាប់រឿងរ៉ាវអតីតកាលជាច្រើន ដែលលោកចាំជាតិនោះ និងបានច្រៀងបទ«ហោរាទស្សន៍ទាយ» យ៉ាងពីរោះទៀតផង។ ដើម្បីជ្រាបច្បាស់ថាតើលោកច្រៀងពីរោះកម្រិតណា ហើយរៀបរាប់រឿងរ៉ាវអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖