ផ្អើល​តាម​រក​ព្រាត​! កូនក្រមុំ​វ័យ​១៧​ឆ្នាំ​ រត់ចោល​រោងការ នៅ​យប់​ផ្សំ​ដំណេក​, កូនកំលោះ​បាន​ត្រឹម​ឈរ​យំ (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រៃវែង ៖ នៅ​យប់​ផ្សំ​ដំណេក​ទៅ​ហើយ​នោះ ស្រាប់តែ​បាត់​កូនក្រមុំ​វ័យ​១៧​ឆ្នាំ ដោយ​មិន​ដឹង​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​ចំណុច​ភូមិ​ប្រស្រែ​លិច ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បានឱ្យដឹង​ថា កូនក្រមុំ ​ដែល​រត់​ចេញ​ពីផ្ទះ​ខាង​លើ​នេះ មានឈ្មោះ វៃ វិ​ច្ច​រ៉ា (​ហៅ ស្រី​វីន​) អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​លើ ហើយ​ការ​បាត់​នេះ កើតឡើង​នៅ​យប់​ផ្សំ​ដំណេក ដោយ​កូនក្រមុំ​ បាន​ចុះ​ចោល​កូនកំលោះ​មិន​ដឹង​ជា​ទៅ​ទីណា ហើយ​ទៅ​ជាមួយ​អ្នកណា​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការផ្សាយ​របស់​ឆា​នែ​ល «Hon Hot News» ដែល​អះអាងថា ជា​ស្ថាប័ន​សារព័ត៌មាន​CTV Hot News បាន​បញ្ជាក់​ថា នៅ​ពេល​ទទួល​ភ្ញៀវ កាត់​នំ ចប់​សព្វគ្រប់ ភ្ញៀវ​កំពុងតែ​ជួបជុំ​ផឹកស៊ី​រាំ​សប្បាយ ស្រាប់តែ​កូនក្រមុំ​ផ្លាស់​ខោអាវ ហើយក៏​រត់​បាត់​ឈឹង ធ្វើ​ឲ្យ​កូនកំលោះ បាន​ត្រឹម​ស្រក់​ទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​នេះ ឪពុកម្ដាយ​កូនក្រមុំ បាន​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្វែងរក ហើយ​សមត្ថកិច្ច​ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ បើ​បាន​ប្រទះឃើញ​នារី ដែល​មាន​ភិនភាគ​ដូចខាងលើ​នេះ សូម​រាយការណ៍​មក​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​លេខ​១១៧ នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ ឬ​ទំនាក់ទំនង​ទៅ​ឪពុក​កូនក្រមុំ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧១១ ៣៨៧៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment