មិន​រួច​ខ្លួន​ទេ! សាលាដំបូងរាជធានីភ្នំពេញ​ បញ្ជាក់​ថា ឧកញ៉ា ឌួង ងៀប លក់​ដី​ខ្យល់​​តម្លៃ​៧​លាន​ដុល្លារ​ឲ្យ​បុរស​តៃវ៉ាន់ ហើយ​ថា​នឹង​បន្ត​អនុវត្ត…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ លោក​ឧកញ៉ា​ ឌួង ងៀប បាន​ចេញ​វីដេអូ​មួយ​​ ដោយ​លើកដៃ​សំពេះ ​អំពាវនាវ​ស្នើសុំ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​​​ជួយ​អន្តរាគមន៍​ ទៅ​តុលាការ​កំពូល​ ដើម្បី​អោយ​តុលាការ​កំពូល​ចុះ​មក​អធិការកិច្ច​ពិនិត្យមើល​សំណុំរឿង​របស់​​លោក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ដៃ​សំពេះ​ស្នើ​សុំ​អន្តរាគមន៍​នេះ ដោយ​លោក​ឧកញ៉ា​លើក​ហេតុផល​ថា ​លោក​ បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រែ​ពី​ស​ទៅ​ខ្មៅ ចោទប្រកាន់​លោក​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ នៅ​ព្រឹក​ទី​៨ ខែកុម្ភៈ លោក ឌួង ងៀប ក៏​បាន​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ ហើយ​និយាយ​ថា «​ខ្ញុំ​អស់​លុយ​ហើយ ឥឡូវ​តុលា​ការ​ហៅ​ខ្ញុំ​ទៅ​សួរ​អី នាំ​ខ្លួន ចាប់ខ្លួន​អី ឥឡូវ​ខ្ញុំ​ចូល​គុក​ខ្លួនឯង​តែ​ម្ដង​ទៀត ចេញ​ដីកា​ឃុំ​ខ្លួន​ខ្ញុំ​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បញ្ជាក់​ថា «​ទៅដល់​ ទាល់តែ​កាន់​លុយ​ទៅ​បាន​រួចខ្លួន បើ​មិន​អញ្ចឹង​ទេ​រួចខ្លួន​តែ​ឥឡូវ​ខែក្រោយ​ទៀត។ ឥឡូវ​បើ​ថា​ខ្ញុំ​ខុស​ធ្វើ​ទៅ​ យក​ខ្ញុំ​ឃុំ​ដាក់គុក​ម្ដង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់​នោះ,​​ ​ លោក​​ឌួង ងៀប ​ខ្លួនឯង បាន​បដិសេធ​ចោទ​ទាំងស្រុង ដោយ​លើក​ឡើង​ថា «​លោក​មិន​ដែល​បាន​ទៅ​រក​ស៊ី​ជាមួយ​ចិន​តៃវ៉ាន់​ទាំងអស់​នោះ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​មាន​ការ​ដង្ហោយ​ទាមទារ​រក​យុត្តិធម៌​ ដោយ​ថា​ខ្លួន​ បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រែ​ពី​ស​ទៅ​ខ្មៅ​នោះ, ​​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បាន​ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានជម្រាបជូនថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណុំ​រឿង​ព្រហ្មទណ្ឌ​​លេខ​: ៧២១៧ ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើឈ្មោះឌួង ងៀប តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១​​​ពី​បទ​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនវត្ថុ​មួយ​កន្លែង ​ដែល​មាន​ដើម​បណ្តឹង​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀបរួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ខាង​លើ​នេះ លោក ដួង ងៀប បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក សរុប​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក ទៅឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​។ តុលាការ​ថា មូលប្បទានប័ត្រ​ដែល​លោក ឌួង ងៀប ចេញ​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​គឺ​គ្មាន​សាច់ប្រាក់​នោះទេ នៅ​ពេល​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​យក​ទៅ​បើក​នៅ​ធនាគារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​ថា​ ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ភស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​នូវ​ការដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​តម្រូវ​ឱ្យ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំនួន​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​អាមេរិក មក​តម្កល់​នៅ​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា “​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា “​សាលាដំបូង​នឹង​បន្ត​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ករណីនេះ ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ឡើយ​”។

ងាកមកបុរសតៃវ៉ាន់វិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានចេញវីដេអូមួយផងដែរ ដោយក្នុងវីដេអូនោះ លោកបានរៀបរាប់ថា លោក​បាន ឃើញ​វីដេអូ លោក​ឌួង ងៀប ចេញ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ និយាយ​អ្វី​ទាំងអស់ សុទ្ធតែ​មិន​មែន​ជា​ការពិត​។ លោក​ថា ​លោក​ចេញ​មក​នេះ ដោយ​មិន​ពាក់​ម៉ាស់ ចង់​បញ្ជាក់​ពី​ការពិត លោក​មិន​បាន​ធ្វើ​អី​ខុស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ទី​១ ដូច​លោក ឌួង ងៀប និយាយ​ថា អត់​ស្គាល់​ម្ចាស់​ភាគហ៊ុន ក្រុមហ៊ុន វិនិយោគ​របស់​លោក​ទេ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧ ម្ចាស់​ភាគហ៊ុន នៃ​ក្រុមហ៊ុន​លោក បាន​មក​ស្រុក​ខ្មែរ​ដើម្បី​វិនិយោគ​ជាមួយ​លោក ឌួង ងៀប ដូច​មាន​រូបថត​បញ្ជាក់ ដូចជា​ការពិភាក្សា​ការងារ​, ញុំា​បាយ​ជុំគ្នា ហើយ​នៅ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​បើក​ពិធី​សម្ពោធ​បុរី​, ម្ចាស់​ភាគហ៊ុន​របស់​លោក ក៏​បាន​មក​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​។ ហេតុអ្វី លោក​ឌួង ងៀប បាន​និយាយ​ថា មិន​ស្គាល់​ម្ចាស់​ភាគហ៊ុន នៃ​ក្រុមហ៊ុន​លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកបន្តថា ទី​២ លោក ឌួង ងៀប បាន​និយាយ​ថា បាន​ចេញ​សែត​២​សន្លឹក​ជូន​ក្រុមហ៊ុន​លោក​។ ប៉ុន្តែ​មិន​ពិត​ទេ គឺ​៣​សន្លឹក​។ លោកបន្ថែមថា នៅ​ពេល​លោក ប្រជុំ​ជាមួយ​លោក ឌួង ងៀប និយាយ​ពី​ការ​វិនិយោគ​ទៅលើ​ដី​មួយ​កន្លែង​នៅ​ផ្លូវ​ហាណូយ ក្រុមហ៊ុន​របស់​លោក ក៏បាន​យល់ព្រម ហើយ​ប្រគល់​លុយ​ឲ្យ​លោក​ឌួង ងៀប ដើម្បី​វិនិយោគ​លើ​នេះ​មួយកន្លែង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត​ទៀត​ថា ជា​ចុងក្រោយ លោក ឌួង ងៀប បានធ្វើ​ឯកសារ និង​ការទិញ​ដី​មួយ​កន្លែង​នោះ មិនបាន​សម្រេច​។ ក្រោយមក ក្រុមហ៊ុន​របស់​លោក បានសម្រេច​ឲ្យ​លោក​ឌួង ងៀប ផ្ទេរ​លុយ​ត្រឡប់​មក​ក្រុមហ៊ុន​វិញ​។ ពេលនោះ ​លោក​ឌួង ងៀប បានចេញ​សែត​៣​សន្លឹក ជូន​មក​ក្រុមហ៊ុន​របស់លោក​។ ប៉ុន្តែ​ពេល​ក្រុមហ៊ុន​យក​សែ​ត​ទៅ​បើក​លុយ ក្នុង​សែត​នោះ មិន​មាន​លុយ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​របស់​លោក បាន​ខឹង​លោក​ជា​ខ្លាំង​ ថា​លោក បាន​សហការ​ជាមួយ​លោក ឌួង ងៀប លេប​លុយ​ក្រុមហ៊ុន ដូច្នេះ​ហើយ ក្រុមហ៊ុន​បាន​ប្ដឹង​លោក និង​លោក​ឌួង ងៀប ទៅ​តុលាការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ទៀតថា ​ទី​៣ លោក ឌួង ងៀប បាន​និយាយថា លោក​បាន យកលុយ​ក្រុមហ៊ុន​របស់​លោក ឌួង ងៀប ចំនួន​១​លាន​ដុល្លារ លោក​ទទួលស្គាល់​។ មួយទៀត លោក ឌួង ងៀប បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក​ឌួង ងៀប​ថា លោក បាន​យក​លុយ​ចំនួន​៥០​ម៉ឺន​ដុល្លារ​ជូន​លោកស្រី ខុង លី​ស៊ី​អាណា ទៅលេង​ល្បែង​ទឹកភ្លៀង​អស់ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា រឿងនេះ មិន​ពិត​ទេ ដោយសារ​ការ​យក​ប្រាក់​នេះ មាន​ដំណាក់កាល​រៀងៗ​ខ្លួន ហេតុអ្វី​បាន​ថា ៥០​ម៉ឺន​ហ្នឹង យក​ទៅ​ឲ្យ​លោកស្រី ខុង លី​ស៊ី​អាណា​។ លោក ហ៊ាន និយាយ​ថា នេះ​មិនមែនជា​ការពិត​។ លោក​ស្បថ អ្វី ដែល​លោក និយាយ​ជា​ការ​ពិត​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចុងបញ្ចប់​នៃ​វីដេអូ គេ​ឃើញ​ជនជាតិ​តៃវ៉ាន់ នោះ ​​លុតជង្គង់​លើកដៃ​សំពេះ សំណូមពរ​ទៅ​សម្ដេច​​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្រេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ និង ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជួយ​រក​យុត្តិធម៌​ដល់​លោក ព្រោះ​លោក​ឌួង ងៀប បាន​លេប​លុយ​របស់​លោក​ជាង​១០​លាន​ដុល្លារ ហេតុអ្វី បាន​ធ្វើ​បាប​លោក​អញ្ចឹង​។ លោក និង​លោក​ឌួង ងៀប ជា​បងប្អូន​ល្អ លោក​សូម​អង្វរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​ផង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment