រាជធានីភ្នំពេញ ៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ បានផ្ដាំទៅស្ត្រីដូចគ្នា គួរកុំអោយខ្លាចពាក្យថាខ្លួនជាស្រី្តមេម៉ាយ ឬក៏កុំខ្លាចកូនគ្មានប៉ាហៅនឹងគេ ។
ការលើកឡើងបែបនេះ ពេជ្រ សោភា ធ្វើឡើងលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីនេះ ខណៈនាងក៏កំពុងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយផងដែរ។ កន្លងមក សោភា មិនអាចរួមរស់ជាមួយស្វាមីអាណិកជននោះទេ ដោយការលែងលះរបស់ពួកគេធ្វើឡើងដោយស្ងាត់ស្ងៀមតាំងពីក្រោយរៀបការយ៉ាងអធិកអធមមិនទាន់បានប៉ុន្មានផង។
ពេជ្រ សោភា បញ្ជាក់ថា ៖ “ពាក្យមួយដែលខ្ញុំប្រាប់ទៅបងៗរឺប្អូនស្ត្រីទាំងអស់ កុំខ្លាចពាក្យថាមេម៉ាយ កុំគិតខ្លាចកូនអត់ប៉ា”។
មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សោភា បានបន្តទៀតថា៖ “បើមេម៉ាយអ្នកមានក្តីសុខគឺបានហើយ បើគ្រាន់តែចង់បានប៉ាដើម្បីឱ្យកូនហៅ ទាំងប៉ាមិនដែលដឹងសុខទុក្ខសោះអំពីកូន នោះមិនសមមកធ្វើជាប៉ាកូនរបស់អ្នកទេ”។
គូបញ្ជាក់ដែរថា តារាចម្រៀងហង្សាមាស អ្នកនាង ពេជ្រ សោភា រូបនេះនាងធ្លាប់រៀបម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១៥ជាមួយអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកឈ្មោះថា ឡៅ ឆាលី។ តែក្រោយមករៀបការមិនបានប៉ុន្មានផងស្រាប់តែ នាង នឹងអតីតស្វាមី បានចែកផ្លូវគ្នារៀងៗខ្លួន ហើយរហូតមកដល់សព្វថ្ងៃនេះ ពេជ្រ សោភា នៅតែស្ពាយឈ្មោះជាស្ត្រីមេម៉ាយអស់រយៈពេលច្រើនឆ្នាំមកហើយនាងនៅតែមិនទាន់យកស្វាមីមកស្អំបេះដូងនៅឡើយ៕ ប្រភព ៖ តារាញូស៍