ក្រសួងសុខាភិបាល ក្រើនរំលឹក​ឲ្យ​មានការ​ពង្រឹង​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩ អំឡុង​ថ្ងៃ​ទិវា​បុណ្យ​ក្តី​ស្រលាញ់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល​ បាន​ធ្វើ​ការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ជាពិសេស យុវវ័យ យុវនារី ឲ្យ​មានការ​ពង្រឹង​វិធានការ​ការពារ ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ អំឡុង​ថ្ងៃ​ទិវា​បុណ្យ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​ក្រើនរំលឹក របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​ក្រើនរំលឹក​នោះ បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នា​ថ្ងៃទី​១៤ ខែកុម្ភៈ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ជាពិសេស​យុវជន យុវនារី ទោះបីជា​មិនមែនជា​ប្រពៃណី​របស់​ខ្មែរ តែ​នឹង​អាចមាន​ការជួប​ជុំគ្នា​ដើរ​កំសាន្ត ឬ​បរិភោគ​អាហារ​រួមគ្នា​ជាដើម នា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ដែលជា​ទំនៀមទម្លាប់​របស់​បរ​ទេស ដើម្បី​ចែករំលែក​សេចក្តីស្រលាញ់​ដល់​គ្នា​ទៅវិញទៅមក ចំពោះ​ក្រុមគ្រួសារ មាតាបិតា លោកតា​លោកយាយ ញាតិមិត្ត មិត្តភក្តិ គូ​ស្វាមី ភរិយា និង​គូសង្សារ ដែល​សកម្មភាព​នេះ អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ នាំឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចូល ទៅក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ ជាពិសេស​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង ដែលជា​ប្រភេទ​វីរុស​ឆ្លង​លឿន​ជាង​ប្រភេទ​មុនៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដ៏​ទទូច​ដល់​បងប្អូន​សាធារណជន​ទាំងអស់ ជាពិសេស​យុវជន​-​យុវនារី សូម​រួមគ្នា​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង នៅក្នុង​សហគម​ន៏​យើង​ដោយ​ការទទួលខុសត្រូវ​លើ​គ្រប់​សកម្មភាព​នៃ​ការរស់នៅ​របស់​បងប្អូន និង​ត្រូវ​ប្រែក្លាយ​ថ្ងៃនោះ ជា​ថ្ងៃ​បង្ហាញ​ការចូលរួម និង​ការយកចិត្តទុកដាក់​ក្នុងការ​ការពារ​មនុស្ស​ជា ទីស្រលាញ់​របស់ខ្លួន ពី​ការឆ្លង​វីរុស​កូ​វីដ​-១៩ ជាពិសេស​វីរុស​បំប្លែង​ថ្មី​អូ​ម​ក្រុង ដោយ​បន្ត​អនុវត្ត​វិធានការ សុខាភិបាល​រួមមាន​៖ ត្រូវ​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការជួបជុំ​គ្នាច្រើន និង​ញឹកញាប់ បន្ត​អនុវត្ត​វិធានការ​៣​ការពារ (​ពាក់​ម៉ាស់​ត្រឹមត្រូវ លាង​សម្អាត​ដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង ៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ​ច្រើន កុំទៅ​កន្លែង​មាន​មនុស្ស​នៅ​ជិតៗ ឬ​កៀក​គ្នា កុំទៅ​កន្លែង​បិទ​ជិត​) និង​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន ដួស​ទី​៣ ឬ​ដូ​ស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា និង​បាន​ទាន់ពេលវេលា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ក្រសួង​ព័ត៌មាន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ធ្វើ​ការអប់រំ​សុខភាព និង​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស អូ​មី​ក្រុង​នេះ ដល់​ប្រជាជន​ទាំងអស់​នៅ​ទូទាំងប្រទេស ទៅតាម​សមត្ថកិច្ច​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការផ្ទុះ​ចេញ​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាយថាហេតុ នា​ថ្ងៃ​ដែល​អាចមាន​ការជួបជុំ​ខាងមុខនេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment