រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់លោក បេ វណ្ណរ៉ា បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដល់ថ្នាក់ដេកយំព្រោះមិនបានថតកុនជួនសម្តេច រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី» ។
លោក បេ សុវណ្ណរ៉ា បានប្រាប់អោយសារព័ត៌មាន តារាសញូស៍ ដឹងតាមរយៈហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ជម្រាបសួរក្មួយអរគុណ ក្មួយ ពូស្តាយណាស់ដែលអត់បានផ្តល់ កិត្តិយស ថតខ្សែភាពយន្ត សម្តេច ពុក តេជោ ដោយសុខភាពពូ ខ្សោយ ចេះតែវិលមុខ ត្រជាក់ដៃជើងឱ្យពេទ្យ ពិនិត្យ ឈាម ផ្លាកែតចុះ គឺចុះរហូតមិនដែលគ្រប់ទេ គេងក៏មិនលក់»។
ជាមួយគ្នានេះ លោក បេ វណ្ណរ៉ា អោយដឹងទៀតថា ៖ ពូស្តាយ អត់បានថត កុន សម្តេច ពុកដល់ថ្នាក់ គេង យំ ដូចក្មេងទៅហើយក្មួយ។
គួរបញ្ជាក់ដែរថា គឺសម្តែងជើងចាស់មួយរូប ដែលកាលអំឡុង ជំនាន់ឆ្នាំ ៨០-៩០ ដែលរួមជំនាន់ជាមួយលោក ទេព រិន្ទដារ៉ូ ខៃ ប្រសិទ្ធ ច័ន្ទ រិទ្ធមេធានី យុត្ថារ៉ា ឆានី ពេជ្រ ភារុន យស បូវណ្ណៈ និងតារាប្រុសជាច្រើនរូបទៀត ហើយរឿងដែលស្គាល់រូបលោក កាន់ខ្លាំងទៀតនោះ ពេលដែលបានចូលរួមសម្តែងចម្រៀងកាយវិការក្នុងរឿង «ម៉ាក់ថឺង» ជាតួអង្គ ម៉ាក់ថឺង ផ្ទាល់ ព្រមទាំងបានបកស្រាយបទចម្រៀងជាច្រើនទៀតផង។
ហើយមកពេលបច្ចុប្បន្ននេះ លោកមានវ័យប្រមាណជាង៦០ឆ្នាំហើយ បេ វណ្ណារ៉ា ត្រូវបានមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា លោក នៅតែមានសមត្ថភាពដូចដើមក្នុងវិស័យសិល្បៈ។ លើសពីនោះ និយាយពីសម្រស់ក៏នៅសង្ហា សុខភាពមាំទាំ បើទោះជាលោកមានដល់កូន កូនប្រសា ចៅប្រុស ចៅស្រីហើយក្តី៕ ប្រភព ៖ តារាញូស៍