កុំ​ចេះ​តែ​ហ៊ាន! ក្រោយ​ឧកញ៉ា​ ឌួង ងៀប​ ស្រែក​ក្ដែងៗ​​រក​យុត្តិធម៌​ ស្រាប់តែ​ជនជាតិ​តៃវ៉ាន់​ម្នាក់​ ​​ ដាក់​ទៅ​វិញ​ផាំង​ៗ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ លោក​ ឌួង ងៀប បាន​ចេញ​វីដេអូ​មួយ​​ ដោយ​លើកដៃ​សំពេះ ​អំពាវនាវ​ស្នើសុំ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជួយ​​រក​យុត្តិធម៌​ឲ្យ​លោក​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​វីដេអូ ដែល​បង្ហោះ​ស្នើសុំ​រក​យុត្តិធម៌​នោះ លោក ឌួង ងៀប បាន​ដាក់​Captionដូច្នេះ​ថា «​ខ្ញុំបាទ ឌួង ងៀប សូម​គោរព​ស្នើសុំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ​បាទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សុំ​ស្នើ​សម្តេច​ទាំងពីរ​មេត្តា​សុំ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល ដើម្បីអោយ​តុលាការ​កំពូល​ចុះ​មក​អធិការកិច្ច​ពិនិត្យមើល​សំណុំរឿង​របស់ខ្ញុំ​បាទ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ខ្ញុំបាទ​បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រែ​ពី​ស​ទៅ​ខ្មៅ ចោទប្រកាន់​ខ្ញុំបាទ​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហោះ​វីដេអូ​នេះ​រួចមក​, នៅ​ព្រឹក​ទី​៨ ខែកុម្ភៈ លោក ឌួង ងៀប ក៏​បាន​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ ដោយ​និយាយ​ថា «​ខ្ញុំ​អស់​លុយ​ហើយ ឥឡូវ​តុលា​ការ​ហៅ​ខ្ញុំ​ទៅ​សួរ​អី នាំ​ខ្លួន ចាប់ខ្លួន​អី ឥឡូវ​ខ្ញុំ​ចូល​គុក​ខ្លួនឯង​តែ​ម្ដង​ទៀត ចេញ​ដីកា​ឃុំ​ខ្លួន​ខ្ញុំ​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បញ្ជាក់​ថា «​ទៅដល់​ ទាល់តែ​កាន់​លុយ​ទៅ​បាន​រួចខ្លួន បើ​មិន​អញ្ចឹង​ទេ​រួចខ្លួន​តែ​ឥឡូវ​ខែក្រោយ​ទៀត។ ឥឡូវ​បើ​ថា​ខ្ញុំ​ខុស​ធ្វើ​ទៅ​ យក​ខ្ញុំ​ឃុំ​ដាក់គុក​ម្ដង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់​នោះ,​​ ​ លោក​​ឌួង ងៀប ​ខ្លួនឯង បាន​បដិសេធ​ចោទ​ទាំងស្រុង ដោយ​លើក​ឡើង​ថា «​លោក​មិន​ដែល​បាន​ទៅ​រក​ស៊ី​ជាមួយ​ចិន​តៃវ៉ាន់​ទាំងអស់​នោះ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក​ឌួង ងៀប បាន​ដង្ហោយ​រក​យុត្តិធម៌ និង​ថា ​មិន​ដែល​ បាន​ទៅ​រក​ស៊ី​ជាមួយ​ចិន​តៃវ៉ាន់​នោះ​ ស្រាប់តែនៅថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២២​​ ជនជាតិ​តៃវ៉ាន់​ម្នាក់ ​បាន​ចេញ​វីដេអូ​ បកស្រាយ និង​បង្ហាញ​ភស្តុតាង​ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ​ឌួង ងៀប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​វីដេអូ​នោះ ជនជាតិ​តៃវ៉ាន់​ខាង​លើ​នេះ​ បាន​រៀបរាប់​ថា លោក​បាន ឃើញ​វីដេអូ លោក​ឌួង ងៀប ចេញ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ និយាយ​អ្វី​ទាំងអស់ សុទ្ធតែ​មិន​មែន​ជា​ការពិត​។ លោក​ថា ​លោក​ចេញ​មក​នេះ ដោយ​មិន​ពាក់​ម៉ាស់ ចង់​បញ្ជាក់​ពី​ការពិត លោក​មិន​បាន​ធ្វើ​អី​ខុស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ទី​១ ដូច​លោក ឌួង ងៀប និយាយ​ថា អត់​ស្គាល់​ម្ចាស់​ភាគហ៊ុន ក្រុមហ៊ុន វិនិយោគ​របស់​លោក​ទេ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧ ម្ចាស់​ភាគហ៊ុន នៃ​ក្រុមហ៊ុន​លោក បាន​មក​ស្រុក​ខ្មែរ​ដើម្បី​វិនិយោគ​ជាមួយ​លោក ឌួង ងៀប ដូច​មាន​រូបថត​បញ្ជាក់ ដូចជា​ការពិភាក្សា​ការងារ​, ញុំា​បាយ​ជុំគ្នា ហើយ​នៅ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​បើក​ពិធី​សម្ពោធ​បុរី​, ម្ចាស់​ភាគហ៊ុន​របស់​លោក ក៏​បាន​មក​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​។ ហេតុអ្វី លោក​ឌួង ងៀប បាន​និយាយ​ថា មិន​ស្គាល់​ម្ចាស់​ភាគហ៊ុន នៃ​ក្រុមហ៊ុន​លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកបន្តថា ទី​២ លោក ឌួង ងៀប បាន​និយាយ​ថា បាន​ចេញ​សែត​២​សន្លឹក​ជូន​ក្រុមហ៊ុន​លោក​។ ប៉ុន្តែ​មិន​ពិត​ទេ គឺ​៣​សន្លឹក​។ លោកបន្ថែមថា នៅ​ពេល​លោក ប្រជុំ​ជាមួយ​លោក ឌួង ងៀប និយាយ​ពី​ការ​វិនិយោគ​ទៅលើ​ដី​មួយ​កន្លែង​នៅ​ផ្លូវ​ហាណូយ ក្រុមហ៊ុន​របស់​លោក ក៏បាន​យល់ព្រម ហើយ​ប្រគល់​លុយ​ឲ្យ​លោក​ឌួង ងៀប ដើម្បី​វិនិយោគ​លើ​នេះ​មួយកន្លែង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត​ទៀត​ថា ជា​ចុងក្រោយ លោក ឌួង ងៀប បានធ្វើ​ឯកសារ និង​ការទិញ​ដី​មួយ​កន្លែង​នោះ មិនបាន​សម្រេច​។ ក្រោយមក ក្រុមហ៊ុន​របស់​លោក បានសម្រេច​ឲ្យ​លោក​ឌួង ងៀប ផ្ទេរ​លុយ​ត្រឡប់​មក​ក្រុមហ៊ុន​វិញ​។ ពេលនោះ ​លោក​ឌួង ងៀប បានចេញ​សែត​៣​សន្លឹក ជូន​មក​ក្រុមហ៊ុន​របស់លោក​។ ប៉ុន្តែ​ពេល​ក្រុមហ៊ុន​យក​សែ​ត​ទៅ​បើក​លុយ ក្នុង​សែត​នោះ មិន​មាន​លុយ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​របស់​លោក បាន​ខឹង​លោក​ជា​ខ្លាំង​ ថា​លោក បាន​សហការ​ជាមួយ​លោក ឌួង ងៀប លេប​លុយ​ក្រុមហ៊ុន ដូច្នេះ​ហើយ ក្រុមហ៊ុន​បាន​ប្ដឹង​លោក និង​លោក​ឌួង ងៀប ទៅ​តុលាការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ទៀតថា ​ទី​៣ លោក ឌួង ងៀប បាន​និយាយថា លោក​បាន យកលុយ​ក្រុមហ៊ុន​របស់​លោក ឌួង ងៀប ចំនួន​១​លាន​ដុល្លារ លោក​ទទួលស្គាល់​។ មួយទៀត លោក ឌួង ងៀប បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក​ឌួង ងៀប​ថា លោក បាន​យក​លុយ​ចំនួន​៥០​ម៉ឺន​ដុល្លារ​ជូន​លោកស្រី ខុង លី​ស៊ី​អាណា ទៅលេង​ល្បែង​ទឹកភ្លៀង​អស់ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា រឿងនេះ មិន​ពិត​ទេ ដោយសារ​ការ​យក​ប្រាក់​នេះ មាន​ដំណាក់កាល​រៀងៗ​ខ្លួន ហេតុអ្វី​បាន​ថា ៥០​ម៉ឺន​ហ្នឹង យក​ទៅ​ឲ្យ​លោកស្រី ខុង លី​ស៊ី​អាណា​។ លោក ហ៊ាន និយាយ​ថា នេះ​មិនមែនជា​ការពិត​។ លោក​ស្បថ អ្វី ដែល​លោក និយាយ​ជា​ការ​ពិត​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចុងបញ្ចប់​នៃ​វីដេអូ គេ​ឃើញ​ជនជាតិ​តៃវ៉ាន់ នោះ ​​លុតជង្គង់​លើកដៃ​សំពេះ សំណូមពរ​ទៅ​សម្ដេច​​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្រេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ និង ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជួយ​រក​យុត្តិធម៌​ដល់​លោក ព្រោះ​លោក​ឌួង ងៀប បាន​លេប​លុយ​របស់​លោក​ជាង​១០​លាន​ដុល្លារ ហេតុអ្វី បាន​ធ្វើ​បាប​លោក​អញ្ចឹង​។ លោក និង​លោក​ឌួង ងៀប ជា​បងប្អូន​ល្អ លោក​សូម​អង្វរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿង​នេះ​ផង​ដែរ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ផង​ដែរ ដោយ​បាន​ចាត់​ទុក​សកម្មភាព​របស់​លោក ឌួង ងៀប ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន និង​ការស្រែក​ប្រកាស​ក្តែ​ងៗ​ពី​ភាពអយុត្តិធម៌ និង​មាន​អំពើពុករលួយ​ក្នុង​ដំណើរការ​រឿង​ក្តី​របស់​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​គឺជា​សកម្មភាព​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​លោក ខណៈ​ដែល​តុលាការ​កំពុង​ដំណើរកា​រ​នីតិវិធី​តាមផ្លូវ​ច្បាប់​លើ​សំណុំរឿង​របស់​លោក​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ និង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment