​ស្វែងសុជាតាយំ.ដ.ង្ហ.ក់.រៀបរាប់ចង់ជួបមុខកូនព្រោះបែកគ្នារយៈពេល….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​រឿង​មួយ​ដែល​ភ្ញាក់ផ្អើល ខណៈដែល​ថ្មីៗ​នេះ​តារា​សម្ដែង​អ្នកនាង ស្វែង សុជាតា បាន​ទម្លាយ​នូវ​អាថ៌កំបាំង​ក្នុង​ចិត្ត​ជាច្រើន​ពាក់ព័ន្ធ​នឹង​ខ្សែជីវិត​ពិត​ក្រោយ​លែងលះគ្នា​ជាមួយ​អតីត​ស្វាមី ដោយ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​កូន​ទាំង​អាយុ​ទើបបាន​ជាង​២​ខួប។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ តួ​សម្ដែង​ស្រី​ដែល​ធ្លាប់តែ​រឹងមាំ និង​កាច​ឆ្នាស់​ក្នុង​សាច់រឿង​រូបនេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ហូរ​រហាម​ថា ជីវិត​កូន​របស់​នាង​ទាំងអស់​នៅពេលដែល​បែក​ចេញពី​នាង​ទៅ​ពួកគេ​សុខ​សប្បាយ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នាង​ក៏​មិនគួរ​យំ​នោះដែរ តែ​នៅពេលដែល​នាង​ផ្ដិតមេដៃ​លែងលះគ្នា​ជាមួយ​ស្វា​មីនោះ គឺ​កូន​របស់​នាង​មាន​អាយុ​ទើបតែ​២​ខួប​កន្លះ និង​មាន​ជំងឺ​ទឹកនោមប្រៃ​ដែល​គ្រូពេទ្យ​បាន​ប្រាប់ថា ជីវិត​កូន​របស់​នាង​នឹងមិន​វែងឆ្ងាយ​ឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បាន​បន្ត​បរិយាយ​ទាំង​ក្ដី​ឈឺចាប់​ផ្សា​លាយឡំ​នឹង​ទឹកភ្នែក​ទៀតថា ពេលវេលា​នោះ​ស្ដ្រី​ទាំងអស់​មិន​ថា ស្ត្រី​ខ្មែរ​ឬ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ឈឺចាប់​ឬ​អត់ ពេលដែល​បែក​ពី​កូន​ទៅ​ដែល​កូន​ធ្លាប់តែ​គេង​ឱប​នឹង​ទ្រូង​។ បើ​និយាយ​ពី​ភាព​រឹង ស្វែង សុជាតា ថា​គ្មាន​នរណាម្នាក់​ដឹង​ពី​អារម្មណ៍​រឹងមាំ​របស់​នាង​ឡើយ ហើយ​មានតែ​បុរស​ចំណាស់​ម្នាក់​គត់​ដែល​នាង​តែងតែ​ជឿជាក់ និង​និយាយប្រាប់​រឿង​ក្នុង​ចិត្ត នោះ​គឺ​តារា​សម្ដែង​លោក ទេព រិន្ទ​ដា​រ៉ូ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង​ស្រី​រូបនេះ​បាន​និយាយថា លោក ទេព រិន្ទ​ដា​រ៉ូ បានផ្ដល់​កម្លាំងចិត្ត​ដល់​នាង​យ៉ាងខ្លាំង​។ ប៉ុន្តែ​ពេលនោះ​អារម្មណ៍​របស់​នាង​ក្លាយជា​មនុស្ស​ឆ្កួត​តែម្ដង មានពេលខ្លះ​នាង​បាន​អាក្រាតកាយ​ស្រែកយំ​នៅក្នុង​បន្ទប់​ក៏មាន ។ តែ​នាង​ក៏​មិនដែល​អស់​ស​ង្ឃឹ​ង​និង​រងចាំ​ពេលវេលា​ថា នៅពេលដែល​កូនៗ​របស់​នាង​ធំៗ​គេ​នឹង​នៅ​ចងចាំ​នាង​ដែលជា​ម្ដាយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​នឹកស្មាន​មិន​ដល់​ថ្មីៗ​នេះ នាង​ត្រូវបាន​ហៅ​ឱ្យ​សម្ដែង​ភាពយន្ដ​ភាគ​ខ្លី​មួយ ដែល​សាច់រឿង​នៃ​ភាពយន្ដ​នោះ​គឺ​ស្រដៀង​នឹង​សាច់រឿង​ពិត​របស់​នាង និង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ចាក់​ដោត​រហូត​យំ​ស្ទើ​គាំងបេះដូង ។ នាង​ថា ដោយសារតែ​កូនស្រី​របស់​នាង​ដែល​បាន​បែក​ពី​នាង​ទៅ​គេ​នៅចាំ​មុខ​របស់​នាង ខណៈដែល​នាង​ជា​ម្ដាយ​មិនបាន​ចាំ​មុខ​កូន ព្រោះ​មិនដែល​បាន​ជួបគ្នា​ជា​យូរ​មកហើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តារា​សម្ដែង​ទឹកភ្នែក និង​តួ​កាច​ឆ្នាស់​អ្នកនាង ស្វែង សុជាតា បាន​ឃ្លាតឆ្ងាយ​ពី​កូន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​នាង និង​ស្វាមី​បាន​លែងលះគ្នា ។ នាង​មិនដែល​បាន​ជួប​មុខ​កូន​សោះឡើយ ហើយ​បច្ចុប្បន្ន​នាង​ក៏​មិនបាន​ចាំ​មុខ​កូន​ដែរ ។ គ្រប់ពេល​នឹករលឹក​ដល់​កូន ខណៈ​ស្នាមញញឹម​មានតែ​នៅ​នឹង​មុខ​កាមេរ៉ា​ប៉ុណ្ណោះ​៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment