ជូនពរជោគជ័យ! ឌី បញ្ញា​វិ​មាលា ត្រៀម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss Teen International ក្នុង​វ័យត្រឹមតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ក្លាយជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី បវរកញ្ញា​យុវវ័យ​កម្ពុជា Miss Teen International Cambodia ២០២១ (MTIC) រួចមក កញ្ញា ឌី បញ្ញា​វិ​មាលា កំពុង​ត្រៀមខ្លួន​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ នាពេល​ខាងមុខនេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វិ​មាលា បាន​ចាត់ទុកថា នេះ​ជា​កិត្តិយស​ដ៏​ធំ​បំផុត​ដែល​នាង​បាន​ក្លាយជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​តំណាង​ឲ្យ​យុវតី​កម្ពុជា​ជា​លើកដំបូង​ក្នុងការ​ចូលរួម​ប្រកួត​កម្មវិធី​ថ្នាក់ជាតិ ទៅ​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​យុវវ័យ​អន្តរជាតិ Miss Teen International 2021 នាពេល​ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វិ​មាលា ប្ដេជ្ញា​យ៉ាង​ដូច្នេះ​ថា​ ៖” នាង​ខ្ញុំ​នឹង​នាំយក​ប្រទេស​កម្ពុជា ទង់ជាតិ​របស់​កម្ពុជា វប្បធម៌ និង​អរិយ្យធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា​យើង​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​។ នាង​ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​” ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា បវរកញ្ញា​យុវវ័យ​កម្ពុជា MTIC២០២១ កញ្ញា ឌី បញ្ញា​វិ​មាលា សព្វ​ថ្ងៃជា​សិស្ស​ថ្នាក់​ទី​៩​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ស្ទឹងមានជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​។ ក្រោយ​ក្លាយជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី បវរកញ្ញា​យុវវ័យ MTIC ២០២១ រួចមក នាង​ត្រូវ​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​នៅឯ​ប្រទេស ហ្វីលីពីន នា​អំឡុង​ខែមេសា​ខាងមុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​កំពុង​ត្រៀមលក្ខណៈ​ទាំង​ការដើរ​ម៉ូដ ភាសា និង​ចំណេះដឹង​ទូទៅ​ផ្សេងទៀត ដើម្បី​កសាង​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ខ្លួនឯង មិន​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រឡង​បវរកញ្ញា​យុវវ័យ​កម្ពុជា Miss Teen International Cambodia ២០២១ (MTIC) គឺជា​កម្មវិធី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​រក​ឃើញ​ម្ចាស់​មកុដ​ដល់​ទៅ​២​រូប ក្នុងចំណោម​បេក្ខនារី​២៤​រូប ក្នុង​នោះ​បេក្ខនារី ឌី បញ្ញា​វិ​មាលា ក្លាយជា​ម្ចាស់​មកុដ MTIC ២០២១ និង​ត្រៀម​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment