ថាមែនៗ! ស្រឡាញ់​គ្នា​សុខៗ ស្រាប់តែ ភរិយា នាយ​ចយ ​ផ្ដាំ​ទៅ​ស្វាមី​ថា ប្រយ័ត្ន​ស្ដាយ​ក្រោយ ព្រោះតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ​នាយ សែ ភិន ហៅ នាយ​ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បាន​រៀប​អាពាហ៍ពិពាហ៍​ កាលពី​ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ។ ពិធី​រៀប​មង្គលការ​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម អម​ដោយ​តារា​កំប្លែង​ល្បី​ៗ​ជាច្រើន​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ ​ នាយ ច​យ រួម​នឹង​ភរិយា​ជាទី​ស្រឡាញ់ ក៏​ទទួល​បាន​សមាជិក​ថ្មី ជា​កូន​ដំបូង​របស់​ពួកគេ ដោយ​កើត ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​ការ​សាទរ​ពី​អ្នក​សិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មក​ទល់​នឹង​ពេលនេះ នាយ​ច​យ និង​ភរិយា​អ្នកនាង​ខ្វាន់​ឌី បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​​​ប្រមាណ​៤​ឆ្នាំ​មក​ហើយ ហើយ​កូនប្រុស​របស់​ពួកគេ មាន​អាយុ​ប្រមាណ​ជាង​២​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ​ ពួកគេ ​បាន​ចាប់ដៃ​គ្នា​រក​ស៊ី​ ហើយ​កាន់​តែ​ស្រឡាញ់​គ្នា​ទ្វេដង ខុស​ពី​មតិ​រិះគន់​ដំបូង​ថា ភរិយា​នាយ​ចយ​ ស្រឡាញ់​នាយ​​​ ដោយសារ​តែ​លុយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​ស្នេហា​ពួកគេ​នៅតែ​ផ្អែមល្ហែម​ក៏ដោយ ក៏​នៅ​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ ភរិយា នាយ​ច​យ បាន​បង្ហោះ​រូបថត​២​សន្លឹក និង​សារ​ដាស់តឿន​ស្វាមី​របស់ខ្លួន​ថា «​ថើប​ប្តី​មួយ​ខ្សឺត រួច​ប្រាប់​ប្តី​ថា : ចាំ​ទុក​ណា​ប្តី ថ្ងៃ​ដែល​បង​មាន​ស្រី គឺជា​ថ្ងៃ​ដែល​បង​បាត់បង់​ប្រពន្ធ​កូន ក៏ដូចជា​បើកឱកាស​អោយ​ប្រុស​ដទៃ​មក​មើលថែ​ប្រពន្ធ​កូន​បង​ជំនួស​បង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាក​ស្រ​មៃ​មើល​ថាបើ​កូន​បង​ទៅ​ហៅ​ប្រុស​ដទៃ​ថា ប៉ា បង​ឈឺចាប់​ទេ​? សាក​ស្រ​មៃ​មើលថា បើ​ប្រពន្ធ​បង ធ្លាប់​គេង​អោប​រាល់ថ្ងៃ ទៅ​អោប​ប្រុស​ផ្សេង​បង​ឈឺចាប់​ទេ​? ពេល​ប្រពន្ធ​ធ្វើ​ល្អ ស្រលាញ់​បង បារ​ម្ភ​បង បង​មើល​មិនឃើញ ចុះបើ​ប្រពន្ធ​ទៅធ្វើ​ទង្វើ​​ទាំងអស់នេះ​ជាមួយ​ប្រុស​ផ្សេង​បង​ស្តាយក្រោយ​ទេ​? ដូច្នេះ ! កុំ​ក្បត់ចិត្ត​គេ បើ​មិន​ចង់​អោយ​ខ្លួនឯង​ឈឺចាប់​លឺ​នៅ​ប៊េ​ប៊ី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​ឡើង​ថា «​អីយ៉ាស់ ពិតជា​ចាក់​ទម្លុះ​បេះ​ដូង​បុរស​មែន​, ត្រូវ​ហើយ​ប្អូនស្រី​, និយាយ​ផ្អែម​បែប​គំរាម​, caption នេះ​ទោះ​អត់​ប្រពន្ធ​ក៏​អា​ញ់​ចុក​ដែរ​, ដាច់​ចង្កេះ​ហើយ​ចែ​»​។ ចំពោះ​Caption​ខាង​លើនេះ ភរិយា​នាយ​ច​យ បាន​យក​ពី​គេ មក​បង្ហោះ​បន្ត​ដែរ​ទេ តែ​ទំនង​ត្រូវចិត្ត ទើប​បង្ហោះ​រូបថត​ខ្លួនឯង​ជាមួយ​ប្ដី ភ្ជាប់​នឹង​សារ​ដូច្នោះ​តែម្ដង​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment