បើទោះបុណ្យចូលឆ្នាំចិន បានកន្លងផុតទៅអស់រយៈពេលប៉ុន្មានថ្ងៃហើយក៏ដោយ តែលោកឌួង ឆាយ នៅតែប្រកាសផ្ដល់ជូននូវអាំងប៉ាវសម្រាប់មនុស្ស១០នាក់ដំបូង ដែលស្រឡាញ់ដឹងគុណចំពោះសន្តិភាពដូចលោក ហើយថតរូបលើកម្រាបដៃ១០នោះ។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនឈរលើកម្រាបដៃ១០ នៅយប់ថ្ងៃទី៩ ខែកុម្ភៈ, លោកឌួង ឆាយ បានរៀបរាប់ថា «ម្រាមដៃ 3 របស់ខ្ញុំគឺជានិមិត្តសញ្ញាតំណាងអោយសន្តិភាពក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ (បិតាសន្តិភាពនៃកម្ពុជា) សូមពូមីងបងប្អូនទាំងអស់គ្នាដែលស្រលាញ់ដឹងគុណសន្តិភាពដូចរូបខ្ញុំថតដៃលើកម្រាមដៃ 3 តំណាងអោយសន្តិភាពបែបនេះ 10 នាក់ដំបូងខ្ញុំនឹងផ្ញើជូនអាំងប៉ាវនាំលាភជ័យសំណាងហេងៗតាម ABA។
ម្តាយម្នាក់បាននិយាយទៅកាន់កូនរបស់គាត់ “កូនទើបតែរៀនចប់ នេះជាឡានដែលម៉ាក់ទិញកាលពីប៉ុន្មានឆ្នាំមុន… ទើបតែបានប៉ុន្មានឆ្នាំទេ តែមុននឹងអោយកូនយកទៅអោយអ្នកលក់ឡាននៅទីក្រុង ហើយលក់វាទៅ។ មើលថាតើពួកគេអោយតម្លៃប៉ុន្មាន។
យុវជននោះបានត្រឡប់មកម្តាយរបស់គេ ហើយនិយាយថា៖ «ពួកគេបានផ្តល់ប្រាក់ចំនួន 1,000$ ព្រោះរថយន្តនោះមើលទៅចាស់ណាស់»។ ម្តាយនិយាយថា៖ កូនយកទៅឲ្យឈ្មួញលក់រថយន្តម្តងមើល។
យុវជននោះត្រឡប់ទៅអ្នកម្តាយគេវិញហើយនិយាយថា៖ « ឈ្មួយបានផ្តល់តម្លៃ 100$ ព្រោះជាឡានចាស់ណាស់ ហើយត្រូវការជួសជុលច្រើនដើម្បីបើកប្រើបានម្ដងទៀត»។
ចុងក្រោយម្តាយនោះបានអោយកូនយកឡានទៅចូលក្លឹបអ្នកនិយមរថយន្តដែលមានចិត្តស្រលាញ់ជាមួយនឹងអ្នកជំនាញ ហើយបង្ហាញរថយន្តដល់ពួកគេ។ យុវជននោះបានបើកឡានទៅក្លឹបរថយន្តនោះ ហើយងាកមកនិយាយទៅកាន់អ្នកម្តាយរបស់គេថា “អ្នកគ្រប់គ្នានៅក្នុងក្លឹបនិយមរថយន្តបានផ្តល់ប្រាក់ឱ្យខ្ញុំចំនួន 100,000$ ព្រោះជាប្រភេទរថយន្តដ៏កម្រដែលស្ថិតក្នុងស្ថានភាពល្អ មានសមត្ថភាពអស្ចារ្យ និងពិបាករកណាស់”។
ពេលនោះអ្នកម្តាយនិយាយថា “ម៉ាក់ចង់អោយកូនដឹងថា កូនគ្មានតម្លៃអ្វីទេ បើកូននៅខុសកន្លែង”។ បើគេមិនឲ្យតម្លៃ កុំខឹងគេ នោះមិនមែនមានន័យថាកូនមិនល្អនោះទេ។ គឺមកពីពួកគេមិនស្គាល់ពីគុណតម្លៃរបស់កូន។ ហើយថ្ងៃក្រោយពួកគេនឹងស្តាយក្រោយ»៕