ឡូយកប់! ផ្ទះ​ថ្មី នាយ ពាក់មី សង់​ជូន​ឪពុក​ម្ដាយ​ក្មេក​ជិត​រួចរាល់​ហើយ ដោយ​ចំណាយ​​​​រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គិត​មកដល់ពេលនេះ​អស់​រយៈពេល​ប្រមាណ​ជាង​៨​ខែ​មក​ហើយ ដែល​តារា​កំប្លែង​ល្បីឈ្មោះ​លោក ចែម ចាន់​រ៉ា ហៅ​នាយ ពាក់​មី បានរៀបចំ​សាងសង់​ផ្ទះ​ថ្មី​ជូន​ឪពុកម្ដាយ​ក្មេក នៅ​ភូមិ​កោះ​ចម្រើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ផ្ទះ​រចនាបថ​ខ្មែរ​នេះ មានតម្លៃ​ខ្ទង់​ជិត​១០​ម៉ឺន​ដុល្លារ និង​បានចាប់ផ្ដើម​បុកគ្រឹះ​សាងសង់​កាលពី​កំឡុង​ខែមិថុនា ឆ្នាំ​២០២១ ដោយ​យក​រចនាបថ ឬ​ម៉ូត​ស្រដៀង​គ្នា​នឹង​ផ្ទះ​ឪពុកម្ដាយ​បង្កើត​របស់​លោក នៅឯ​ខេត្តស្វាយរៀង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​បន្ទាប់ពី​បាន​ចំណាយពេល​នៃ​ការសាងសង់​ជាង​៨​ខែ ម្សិលមិញ​នេះ នាយ​ពាក់​មី ក៏បាន​បង្ហាញ​នូវ​សមិទ្ធផល​មួយចំនួន ដែល​មើលទៅ​សម្រេចបាន​ប្រមាណ​ជា​៨០​ភាគរយ​ហើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​បើទោះជា​យ៉ាង​ជាមួយគ្នា​នឹង​រូបភាព​ជាច្រើន​សន្លឹក​នោះ នាយ​ពាក់​មី ក៏​មិនបាន​បញ្ជាក់​អ្វី​ច្រើន​ពាក់ព័ន្ធ​នឹង​ការសាងសង់ ឬ​បញ្ចប់​ការសាងសង់​នៅ​ខែ​ណា​នោះឡើយ តែបើ​តាម​ការសង្កេត​ជាក់ស្ដែង​ផ្ទះ​ដ៏​ប្រណិត​មួយ​នេះ​អាច​នឹង​រួចរាល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ។ ដូចគ្នា​មហាជន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏បាន​សម្ដែង​ការសរសើរ​ថា ផ្ទះ​ថ្មី​ដែល នាយ​ពាក់​មី សាងសង់​ជូន​ឪពុកម្ដាយ​ក្មេក​នេះ​ពិតជា​ស្រស់ស្អាត​ខ្លាំង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹកថា សម្រាប់​ការសាងសង់​ផ្ទះ​ថ្មី​ជូន​ឪពុកម្ដាយ​ក្មេក​នេះដែរ នាយ​ពាក់​មី ធ្លាប់បាន​បញ្ជាក់ថា លោក​មាន​គម្រោង​សាងសង់​ជូន​ពួកគាត់​យូរ​ឆ្នាំ​ណាស់​មកហើយ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​រង់ចាំ​មាន​ថវិកា​គ្រប់គ្រាន់​សិន ឥឡូវនេះ​ទើប​មានឱកាស ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ តារា​កំប្លែង​ដែលមាន​ប្រវត្តិ​ជា​កម្មករសំណង់ ភរិយា​ជា​កម្មករ​រោងចក្រ​កាត់ដេរ​រូបនេះ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​១៤​ម៉ឺន​ដុល្លារ​សាងសង់​ផ្ទះ​បែប​បុរាណ​ដ៏​ស្កឹមស្កៃ​ជូន​ឪពុកម្ដាយ​បង្កើត​នៅ​ស្រុកកំណើត​ផងដែរ ។ លោក​ត្រូវបាន​មហាជន​ពោល​សរសើរ​ថា ពិតជា​កូន​ក​ត្ត​ញ្ញូ​ជា​គម្រូ​ល្អ​ក្នុងសង្គម ដោយ​ចេះ​នឹករលឹក និង​សងគុណ​ឪពុកម្ដាយ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាពិសេស​ក្រោយ​សាង​ភាពល្បីល្បាញ ក្រៅពី​ការ​តបស្នង​សងគុណ​ដល់​ឪពុកម្ដាយ នាយ ពាក់​មី ក៏បាន​បំពេញ​តួនាទី​ជា​បង​ជួយ​ជ្រុំ​ជ្រែង​ប្អូនបង្កើត​ចំនួន​ពីរ​នាក់ គឺ​នាយ​គ្រឿន និង​នាយ​ក្រាន់ ឱ្យមាន​ភាព​ល្បាញ​ល្បី​នៅលើ​វិស័យ​សិល្បៈ មានមុខមាត់​នៅក្នុង​សង្គម និង​មាន​ជីវភាព​ធូរធារ​ដូច​សព្វថ្ងៃ និង​ជ្រោមជ្រែង​ប្អូន​ផ្សេងៗ​ទៀត​ដូចគ្នា​៕​ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment