បើគិតមកទល់នឹងបច្ចុប្បន្ន តារាសម្ដែងជើងចាស់ ទេព រិន្ទដារ៉ូ បានប្រឡូកក្នុងវិស័យសិល្បៈសម្ដែងអស់រយៈពេលជាង៣០ឆ្នាំមកហើយ បើនិយាយពីស្នាដៃ និងទេពកោសល្យសម្ដែងរបស់លោកគឺតែងតែដក់ជាប់ក្នុង
ក្រអៅបេះដូងអ្នកទស្សនាឱ្យចាំភ្លេច ហើយបើទោះជាបច្ចុប្បន្នមានតារាសម្ដែងវ័យក្មេងជំនាន់ថ្មីកើនឡើងច្រើនសន្ធឹកសន្ធាប់ក្ដី តែសម្រាប់លោក ទេព រិន្ទដារ៉ូ នៅតែក្តោបបានទីផ្សារសិល្បៈបានយ៉ាងរឹងមាំ ពោលគឺមិនថាខ្សែរភាពយន្តខ្នាត
ធំ ឬរឿងភាគខ្មែរល្បីៗ តែងតែមានវត្តមានរបស់លោកមិនសូវដាច់ឡើយ ទើបធ្វើឱ្យប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់លោកនៅតែថែរក្សាបានយ៉ាងគង់វង្សតែម្ដង។
ដោយឡែក នៅមុននេះបន្តិចសិល្បករពោរពេញដោយទេពកោសល្យជាទីគោរពស្រឡាញ់របស់បងប្អូនអ្នកគាំទ្រ និងអ្នកសិល្បៈគ្រប់ជំនាន់ ទេព រិន្ទដារ៉ូ បានទម្លាយសមិទ្ធផលសម្ដែងរយៈពេល៣០ឆ្នាំរបស់ខ្លួនជាសាធារណៈនៅលើ
បណ្ដាញសង្គម បង្ហាញជូនបងប្អូនមហាជនអ្នកគាំទ្រឱ្យជ្រាបជាក់ច្បាស់ ដោយរៀបរាប់ក្នុងសំណេរសែនគួរសម និងថ្លៃថ្នូរថា« ទិវាសួស្តីប្រីយ៌មិត្ត ចូលរួម
សម្ភាសកម្មវិធីស្ពតឡាយសាណាសូ(Sort live Sana Show )របស់ស្ថានីយ៌ទូរទស្ស ម៉ាយធីវី..ទាំងនេះជាសម្ធិផល ពានរង្វន់ នឹងមេដាយនៃការសម្តែងរយះពេល30ឆ្នាំកន្លងមកនេះ»៕ ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖