តាមមិនទាន់! ទិញផ្ទះរួមគ្នាថ្ងៃមុនសោះ ថ្ងៃនេះ ស្រាប់តែសង្សារនាយ ចឺម បង្ហាញភាពរកាំរកូសទៅវិញ ដោយប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ និង​អ្នក​និយម​តាមដាន​រឿងរ៉ាវ​តារា​ស្រុក​ខ្មែរ កំពុង​ចាប់អារម្មណ៍​ពី​ទំនាក់ទំនង​រវាង​តារាចម្រៀង​នាយ ចឺម និង​អ្នក​មេម៉ាយ​កូន សេង សុខ​ឃីម បន្ទាប់ពី​បានឃើញ​សំណេរ​ប្លែកៗ​ត្រូវបាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភាគី​ខាង​ស្រី​ជា​បន្តបន្ទាប់ នៅ​មួយរយៈ​ចុងក្រោយ​នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ម្សិលមិញ​នេះ អ្នកនាង សេង សុខ​ឃីម បាន​សរសេរ​រៀបរាប់ថា ​៖ «​ការណ៍​ដែល​ខ្ញុំ ដក​អ្នកណា​ចេញពី​ចិត្ត មកពី​ខ្ញុំ​ព្យាយាម​អស់​លទ្ធភាព​ហើយ។ ខ្ញុំ​មិនដែល​សោកស្ដាយ​នូវ​ការសំរេចចិត្ត​របស់ខ្លួន​ឯង​ទេ មិនមែន​ខ្ញុំ​មិនចេះ​ឈឺចាប់ តែ​ខ្ញុំ​ជ្រើសរើស មិន​ឲ្យ​ពិបាកចិត្ត​រាំ​រៃ​រាល់ថ្ងៃ ចំពោះ​អ្វីដែល​មិន​សមបំណង​ខ្ញុំ លើ​លោក​នេះ​គ្មានអ្វី​សម​តាម​បំណង​ទាំងអស់​ទេ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ទាប់មក​នាង​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​បុរស​ជា​សង្សារ ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​នាយ ចឺម ដោយ​ក្នុង​ខ្លឹមសារ​ថា ​៖ «​ពួកយើង​ធ្វើជា​មិត្ត​នឹង​គ្នា​ល្អ​ស្រាប់​ហើយ​ហ្ន៎​…​មិនចាំបាច់​បែក​គ្នា​នាំ​ឲ្យ​មាន​ភាពឈឺចាប់​នោះទេ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅ​ព្រឹក​នេះ ​សង្សារ​របស់​នាយ ចឺម ក៏បាន​បញ្ចេញ​សារ​យ៉ាង​វែង​ប​ន្ថែម​ទៀត នៅតែ​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​នាង​ហាក់ដូចជា​ចង់​ដកចិត្ត​ពី​នរណាម្នាក់ ។ ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​នោះទេ។ សេង សុខ​ឃីម បន្ត​រៀបរាប់ថា នាង​ដឹង​ត្រឹម​ថា បើ​នរណា​ស្រលាញ់​នាង​ពិត នាង​ក៏​ស្រលាញ់​វិញ​ដូចគ្នា មិន​ថា​ស្នេហា មិត្តភាព រឺអ្វី​ក៏ដោយ នៅពេលដែល​នាង​ដឹងថា គេ​កាត់បន្ថយ​ការស្រលាញ់​ពី​នាង​ហើយ អ្វីដែល​នាង​ត្រូវធ្វើ គឺ​ដូចគ្នា​នឹង​អ្វីដែល​គេ​ធ្វើ​ដាក់​នាង​ដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​មិនចេះ​ធ្វើ​អ្វី​តែ​ម្ខាង​ឲ្យ​ខ្លួនឯង​កាន់តែ​ពិបាក​នោះទេ ។ ព្រោះ​ចិត្ត និង​បេះដូង​របស់ខ្ញុំ គឺ​ត្រូវ​ឲ្យ​អ្នក​ដែល​ដូចគ្នា​នឹង​ខ្ញុំ នរណា​ផ្លាស់ប្ដូរ ខ្ញុំ​ក៏​ផ្លាស់ប្ដូរ នរណា​ស្មោះត្រង់​ខ្ញុំ​ក៏​ស្មោះត្រង់ នរណា​កាត់បន្ថយ​ភាពល្អៗ ខ្ញុំ​កាត់បន្ថយ​ដូចគ្នា តែបើ​អ្នក​កាន់តែ​ស្រលាញ់​ខ្ញុំ កាន់តែ​ស្មោះត្រង់​នឹង​ខ្ញុំ​មិន​ថា​នៅមុខ រឺ​ក្រោយខ្នង ខ្ញុំ​ក៏​តបស្នង​នូវ​អ្វី​គ្រប់បែបយ៉ាង​ឲ្យ​អស់ពី​បេះដូង ហើយ​បរិសុទ្ធ​បំផុត​ចំពោះ​ទំនាក់ទំនង​មួយ​នោះ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការលើកឡើង​របស់​ស​ង្សា​រ នាយ​ចឺម តាមរយៈ​សារ​ថ្មី​មួយ​នេះ ហាក់​កាន់តែ​ធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​ផ្ទុះ​ការ​ចង់ដឹង​ការពិត​កាន់តែខ្លាំង​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាងណា​ពាក់ព័ន្ធ​នឹង​មន្ទិល​នៃ​សំណេរ​ប្លែកៗ​របស់​អ្នកនាង សេង សុខ​ឃីម ខាងលើនេះ នៅ​មិនទាន់មាន​ប្រ​ត្តិ​កម្ម​ណាមួយ​ពី​ភាគី​ខាង​ប្រុស គឺ​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ​លោក សុខ មេសា ហៅ​នាយ​ចឺម ឡើយ​។ មានការ​កត់សម្គាល់ឃើញ​ថា នេះ​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​តារា​ស្រី​រូបនេះ កន្លងមក​ក៏​ធ្លាប់​បញ្ចេញ​សារ​អន់ចិត្ត​ចំពោះ​គូស្នេហ៍​ជារឿយៗ​ផងដែរ ក្រោយមក​ក៏​បង្ហាញ​ភាព​ផ្អែមល្ហែម​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ថ្មីៗ​នេះ​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ដឹងថា បានរួម​គ្នា​ទិញ​ផ្ទះ​វីឡា​មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ ។ ហើយ​ការ​ឈានដល់​ទិញ​ផ្ទះ​វីឡា​រួមគ្នា​នោះ បានធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង និង​បាន​លើកឡើងថា ពួកគេ​ធ្វើបែបនេះ​ទំនង​ដើម្បី​រឹតបន្តឹង​ចំណងស្នេហា​របស់​ពួកគេ​ឱ្យមាន​ភាពរឹងមាំ​យូរអង្វែង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment