ធ្ងន់ហើយ! សុវណ្ណ រិទ្ធី រក្សា​ជំហរ​បែបនេះ ខណៈ កក្កដា សុ​ភ័​ណ្ឌ កាន់តែ​ឡើង​កូដ ដោយ​ការងារ​ថ្មី ទទួល​បាន​លុយ​រហូតដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​ថ្មីៗ​នេះ កក្កដា សុ​ភ័​ណ្ឌ ទទួលរង​ការ​រិះគន់​ជា​បន្តបន្ទាប់​ជុំវិញ​ការ​ស្លៀកពាក់​របស់​ខ្លួន​ក៏ដោយ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​លោក​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ កក្កដា សុ​ភ័​ណ្ឌ បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ​របស់​ហាង​លក់​គ្រឿង​ចម្លាក់​ឈើ​មួយ​កន្លែង រយៈពេល​១​ឆ្នាំ​ពេញ ដោយ​ទទួល​បាន​ថវិកា​ជា​ទី​គាប់ប្រសើរ​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទទួល​បាច់ផ្កា និង​ថវិកា​, កក្កដា សុ​ភ័​ណ្ឌ បាន​រៀបរាប់ថា «​ថ្ងៃនេះ​ខ្ញុំ​មាន​ដំណឹង​ពិសេស​មួយ​មក​ចែករំលែក​ជាមួយ​អ្នក​ទាំងអស់គ្នា​! ខ្ញុំ​ពិតជា​មាន​កិត្តិយស​ជាខ្លាំង​ ដែល​បាន​ក្លាយខ្លួនជា​(​ទូត​សុច្ឆន្ទៈ​) 10000$​កុងត្រា​ចំនួន​មួយឆ្នាំ​ពេញ ថ្មី​ដំបូង​បំផុត​របស់​ហាង តី អូន (​លក់​គ្រឿង​ចម្លាក់​ឈើ​) ហើយ​លើស​ពីនេះ​ទៀត​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​បងស្រី​មាន​គោលដៅ​ដូចគ្នា​។​ពួកយើង​នឹងមាន​ការងារ​ពិសេសៗ​ជាច្រើន ដើម្បី​ចែករំលែក​ដល់​បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កក្កដា សុ​ភ័​ណ្ឌ បាន​ទៅ​ជួប​លោកជំទាវ ហ៊ុន ស៊ី​ណាត ដើម្បី​សុំ​ពរជ័យ ទទួល​ការរិះគន់​ម្ដង​រួច​មក​ហើយ ចំពោះ​ការ​ស្លៀកពាក់​មិន​សមរម្យ​នោះ​។ មិនយូរប៉ុន្មាន ស្រាប់តែ កក្កដា សុ​ភ័​ណ្ឌ បាន​ស្លៀកពាក់​បែប​មិន​សមរម្យ​ទៀត​ នៅមុខ​រូបសំណាក​អ្នកតា​ដំបងគ្រញូង ខេត្ត​បាត់ដំបង ធ្វើ​ឲ្យ​មានការ​រិះគន់​ជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​អ្នក​រិះគន់​ជាច្រើន​នោះ ក៏មាន​លោក​សុវណ្ណ រិទ្ធី ដែលជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​ផងដែរ ដោយ​លោក​ឡាយ​វីដេអូ និង​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ជុំវិញ​ជំហរ​របស់​លោក ក្នុង​ការ​កែ​ទម្លាប់​អាក្រក់​របស់​កក្កដា សុ​ភ័​ណ្ឌ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដូច្នេះ​ថា «​សូម​និយាយ​បន្ត​!!! បើ​ខ្ញុំ​រៀបចំ​ពាក្យ​ប្តឹង​បុគ្គល Kakada Sophorn កក្កដា សុ​ភ័​ណ្ឌ ទៅ​សាលាខេត្ត​បាត់ដំបង ដើម្បីអោយ​បុគ្គល​នេះ​ចេញមុខ​សុំទោស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់ក្នុង​ខេត្តបាត់ដំបង​យល់​យ៉ាងណាដែរ​បងប្អូន​,​ខ្ញុំ​សុខចិត្ត​អោយ​អ្នក​ស្អប់​ខ្ញុំ ….. តែ​ខ្ញុំ​មិនអោយ​អ្នកយក​សេចក្តីថ្លៃថ្នូរ​របស់​ជន​ជាតិ​ខ្ញុំ​មក​ធ្វើជា​ល្បែង​កំសាន្ត​លេងសើច​ក្នុង​បណ្ដាញ​សង្គម​ជាដាច់ខាត ៕,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​កុំ​គិត​ថា​ មនុស្ស​ដូច​ខ្ញុំ​និយាយ​ហើយ​ចោល …. មនុស្ស​ដូច​ខ្ញុំ​បើ​ហ៊ាន​និយាយ​គឺ​ហ៊ាន​ធ្វើ …​សប្បាយ​អរ​សិន​ចុះ​ប្អូន …. ជួប​គ្នា​ឆាប់ៗ​បងប្អូន​អ្នក​ខេត្តបាត់ដំបង ……., ចេញមុខ​អ្នកកាង អ្នកការពារ មនុស្ស​វល់ៗ​ក្នុង​សង្គម មក​បណ្តើរៗ​ហើយ !? កុំ​គិត​ថា​ខ្ញុំ​ដកថយ … មនុស្ស​ដូច​ខ្ញុំ​បើ​តាំងចិត្ត​ធ្វើ​ហើយ គឺត្រូវធ្វើ​ដល់ទី​បញ្ចប់​! ឲ្យ​ឃើញ ស ឃើញ​ខ្មៅ ដែរ !,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យើង​ជ្រុល​ជា​និយាយ​ហើយ​ត្រូវតែ​កែ​ទន្លាប់​អាក្រក់​របស់​បុគ្គល​និង​អោយ​ដឹង​អ្វី​ល្អ អ្វី​អាក្រក់ ស​-​ខ្មៅ បើ​បន្ត​ក្មេង​ជំនាន់​ក្រោយ​និង​អាច​យក​គំរូ​តាម ព្រោះ​អី​សម័យនេះ ជា​សម័យ​អ៊ី​ន​ធ័​រ​ណេ​ត​៕ ជុំវិញ​ការរិះគន់​របស់​លោក សុវណ្ណ រិទ្ធី នេះ​ដែរ​, កក្កដា សុ​ភ័​ណ្ឌ ធ្លាប់​បាន​ឆ្លើយតប​ម្ដង​រួចមកហើយ​ថា មនុស្ស​ណា​ក៏​ចេះ​ខុស​ដែរ តែ​សម្រាប់​ខ្លួន​ហេតុអ្វី បាន​ត្រូវ​ខុស​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កក្កដា សុ​ភ័​ណ្ឌ បន្ត​ថា មនុស្ស​យើង​ម្នាក់ៗ ត្រូវការ​រើស​យក​អ្វី ដែល​ខ្លួន​ស្រឡាញ់​រៀង​ៗ​ខ្លួន ក្នុង​ការ​ស្លៀកពាក់ ការ​ដើរ​ហើរ ជាដើម​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំង​អស់​គ្នា​ ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment