រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជាបានជ្រាបរួចមកហើយថា ក្នុងវិស័យសិល្បៈកាលពីឆ្នាំមុននេះ ហាក់មានបញ្ហាកើតឡើងមិនគួរឲ្យនឹកស្មាន ធ្វើឲ្យទស្សនិកជនស្ទើរតែក្រឡាប់ចាក់ ព្រោះតែ អស់ពីរឿងមួយ បន្តចូលរឿងមួយថ្មីបន្ថែមទៀត។
ជាក់ស្តែងក្នុងនោះ គេផ្ទុះការចាប់អារម្មណ៍នឹងជីវិតតារាកំប្លែង២ដួង ដែលធ្លាប់តែត្រូវគេស្គាល់ មានជីវភាពល្អគួរសម រស់នៅមានផាសុកភាពនោះ បែរជាធ្លាក់ខ្លួនរហូតដល់ គ្មានលុយសងម្ចាស់បំណុល និងរស់នៅក្នុងបន្ទប់ជួល គួរឲ្យអាណិត។
យ៉ាងណាមិញ ចូលដល់ឆ្នាំថ្មីទើបតែបាន២ខែសោះ ពេលនេះ យីអ៊ុនតារាកំប្លែងទាំងពីររូបនេះ ឡើងស្រើតៗ គួរឲ្យកត់សម្គាល់ សម្រាប់ នាយតាក់ស៊ី បច្ចុប្បន្ននេះ មានរថយន្តថ្មីជិះ មានមុខរបរពិតប្រាកដ មិនតែប៉ុណ្ណោះ ទើបឡើងគេហដ្ឋានថ្មីផ្ទាលខ្លួន តម្លៃ១៨ម៉ឺនដុល្លារឯណោះ។
ខណៈពេល តារាកំប្លែងស្រី នាងខ្ញុង ការប្រកបរបររកស៊ី លក់ប្រហុក ផ្អក ត្រីងៀតរបស់ខ្លួន ហាក់មានសន្ទុះនៃការគាំទ្រច្រើនឆ្ងាយជាងពេលមុន ដោយគេឃើញ Liveលក់ម្តងៗ រូបនាងទទួលបានការកុម៉្មុងយ៉ាងច្រើន ចំណែកទឹកមុខវិញ ប្រែប្រួលឆ្ងាយណាស់ ស្រស់បស់ខ្លាំង៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាកំប្លែង នាងខ្ញុង




២. តារាកំប្លែង នាយតាក់ស៊ី



