គាស់រំលើង! បើក​កកាយ​ស្ថានភាព​អតីត​តារាស្រីល្បីឈ្មោះនៅកម្ពុជាអំឡុងទសវត្ស៨០ និង​៩០ទាំង៦រូប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ឈ្មោះ អម្ពរ ទេវី​, ចាន់ តារា​ទី​, សុខ ស្រីមុំ​, ហុក លក្ខិណា និង នារីរ័ត្ន គ​ន្ធា ជឿជាក់ថា ប្រិយមិត្ត​នៅតែ​ចងចាំ​មិន​ភ្លេច​ពី​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ និង​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសព្វ​ដាច់ដោយឡែក​របស់​ពួកគេ​នា​អំឡុង​ទសវត្ស​៨០ និង​៩០ ជា​ពេលវេលា​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​ចាប់ផ្ដើម​រស់​ឡើងវិញ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលនេះ​អតីត​តារា​ស្រី​ល្បីឈ្មោះ​ទាំងនោះ ម្នាក់ៗ​មាន​វ័យ​មិន​ក្រោម​៥០​ឆ្នាំ​នោះទេ ហើយ​ខ្លះ​កំពុង​របស់​នៅ​ប្រទេស​កម្ពុជា និង​ខ្លះទៀត​មានសំណាង​បាន​ទៅ​រួមរស់​ជាមួយ​គ្រួសារ​នៅ​បរទេស​។ តទៅ​នេះ​តារា​ញូ​ស៍ នឹង​បើក​កកាយ​ស្ថានភាព​របស់​អតីត​តារា​សម្ដែង​ដ៏​កម្រ​របស់​កម្ពុជា​ទាំង​៦​រូបនេះ​ដូចខាងក្រោម​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​អ្នកស្រី អម្ពរ ទេវី​

​បច្ចុប្បន្ន​អ្នកស្រី អម្ពរ ទេវី មាន​វ័យ​ជាង ៥០​ឆ្នាំ​ហើយ កំពុង​រស់នៅ​សហរដ្ឋអាមេរិក ដែល​ទើបតែ​ក្លាយជា​ជីដូន​របស់​ចៅ​កាលពីពេល​ថ្មីៗ​នេះ ក្រោយ​ភរិយា​កូនប្រុស​របស់​អ្នកស្រី ដែលជា​ដំណក់ឈាម​របស់​អតីត​តារា​សម្ដែង ពេជ្រ ភិ​រុណ សម្រាល​បានកូន​ប្រុស​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ។ សព្វថ្ងៃ​អ្នកស្រី អម្ពរ ទេវី កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​ស្វាមី និង​កូនប្រុស​ស្រី​នៅ​សហរដ្ឋអាមេរិក ។ តែ​យ៉ាងណា​អ្នកស្រី​នៅតែ​ស្រឡាញ់​អាជីព​សម្តែង ហើយ​មួយរយៈ​មុន​អ្នកស្រី​ក៏បាន​ត្រឡប់មក​ស្រុក​ខ្មែរ និង​បាន​ចូលរួម​ថត​រឿង​មួយចំនួន​ទៀតផង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អ្នកស្រី ចាន់ តារា​ទី​
តារា​ស្រី​ជើងចាស់​ពោរពេញ​ដោយ​សមត្ថភាព អ្នកស្រី ចាន់ តារា​ទី ជា​តារា​សម្ដែង​មួយរូប ដែល​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង ដោយ​អ្នកស្រី​បាន​ឈាន​ជើង​ចូល​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក៏​តារា​ស្រី​រូបនេះ នៅតែមាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ដដែល ។ សព្វថ្ងៃ​អ្នកស្រី​នៅតែ​បន្ត​ប្រឡូក​នៅក្នុង​អាជីព​សម្តែង​ហើយ​ក្រៅពីនេះ​អ្នកស្រី​ក៏​ងាក​មក​ប្រក​បរបរ​នៅតាម​អន​ឡាញ​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​អ្នកស្រី សុខ ស្រីមុំ​
​មហាជន​ដែល​ធ្លាប់​ទស្សនា​វីដេអូ​កាលពី​សម័យ​ទស្សវត្ស​ឆ្នាំ ៨០​ជាង​ពិតជា​បាន​ស្គាល់​ពី​សមត្ថភាព​សម្តែង​របស់​អ្នកស្រី សុខ ស្រីមុំ ដែល​មើលទៅ​ញ៉ិកញ៉ក់​គួរឱ្យ​ក្នាញ់ ។ មកដល់ពេលនេះ​អ្នកស្រី​នៅតែ​ស្រស់ស្អាត​ហើយ​បើ​និយាយ​ពី​ការ​តែងខ្លួន​នៅតែ​ទាន់សម័យ និង​ឡូយឆាយ​មិនធម្មតា​បើ​ទោះ​អ្នកស្រី​មាន​វ័យ​ជាង ៥០​ប្លាយ​ទៅហើយ​ក្តី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកស្រី សុខ ស្រីមុំ រស់នៅ​សហរដ្ឋអាមេរិក​ហើយ​ជារឿយៗ​អ្នកស្រី តែង​បង្ហាញ​រូបភាព​នៅតាម​បណ្តាញ​សង្គម​ដល់​អ្នកគាំទ្រ​នៅក្នុង​ស្រុក ដែល​ម្នាក់ៗ​នៅតែ​លាន់មាត់​សរសើរ​ពី​សម្រស់​របស់​អ្នកស្រី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​អ្នកស្រី នារីរ័ត្ន គ​ន្ធា​

​អតីត​តារា​សម្តែង ដែលមាន​ទម្រង់​មុខ​មូល​ក្រឡង់ នារីរ័ត្ន គ​ន្ធា កំពុង​រស់នៅ​សហរដ្ឋអាមេរិក និង​បាន​ឃ្លាតឆ្ងាយ​ក្រសែភ្នែក​អ្នកគាំទ្រ​។ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​ជួប​អ្នកស្រី​នៅតែ​លើកឡើងថា នារីរ័ត្ន គ​ន្ធា នៅតែមាន​សម្រស់​ស្អាត​គ្រាន់ និង​ឡើង​គីឡូ​ជាង​ពីមុន​។ អ្នកស្រី​ត្រឡប់មក​ប្រទេស​កម្ពុជា​ម្ដងម្កាល និង​តែងតែ​ស្ងាត់ស្ងៀម​មិនសូវ​ឲ្យ​នរណា​បានដឹង​នោះទេ និង​ប្រ​ញ៉ាប់​ប្រញាល់​ត្រឡប់​ទៅវិញ ព្រោះ​គ្មាន​អ្នក​ជួយ​មើល​ការខុសត្រូវ​មុខរបរ​នៅ​ទីនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​អ្នកស្រី ហុក លក្ខិណា​

​អតីត​តារា​សម្តែង ហុក លក្ខិណា ជា​តារា​សម្តែង​ដែលមាន​ឈ្មោះ​ល្បីល្បាញ​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​កាលពី​ជាង​សម័យ​នោះ ។ អ្នកស្រី​ក៏​ជា​តារា​សម្តែង​ដែលមាន​សមត្ថភាព​និង​សម្រស់​ផូរផង់​ជាពិសេស​មន្ត​ស្នេហ៍​ថ្ពាល់ខួច​របស់​អ្នកស្រី ។ អ្នកស្រី ហុក លក្ខិណា បានបញ្ចប់​អាជីព​សិល្បៈ​ក្រោយ​មាន​ស្វាមី​នឹង​បាន​ចាក​ចេញទៅ​រស់នៅ​បរទេស តែ​ថ្មីៗ​នេះ​ក៏​មានការ​បង្ហើប​ថា​កូន​របស់​អ្នកស្រី​ក៏មាន​បំណង​វិល​មក​ដើរ​តាម​គន្លង​មករ​បស់​អ្នក​ម្តាយ​វិញ​ដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. អ្នកស្រី ប៉ែន សុ​ផានី​
តារា​សម្តែង ប៉ែន សុ​ផានី ក៏បាន​ចូលដល់​វ័យ​៥០​ឆ្នាំ​ហើយ​ដែរ​។ ប៉ុន្តែ​អ្នកស្រី​បាន​បាត់​មុខ​ពី​អាជីព​សិល្បៈ​ក្រោយពី​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ម្នាក់ ហើយ​សព្វថ្ងៃ​ក៏មាន​មុខងារ​ជា​លោកជំទាវ​ផងដែរ ។ អ្វីដែល​ចាប់អារម្មណ៍​ថ្មីៗ​នេះ ប៉ែន សុ​ផានី បាន​បង្ហាញមុខ​កូនស្រី​តូច​ម្នាក់​ដោយ​បញ្ជាក់ថា​ជា​កូនស្រី​របស់ខ្លួន​ដែល​បាន​សម្រាល​មួយរយៈ​កន្លងមក៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment