គេសង្កេតឃើញថា ក្រោយពីរងព្យុះភ្លៀងជាច្រើននោះ ស្នេហារបស់លោក ប៊ុន ផាក ដែលគ្រូបង្វៀនវគ្គជោគជ័យ និងម្ចាស់ហាងV Shop កញ្ញា ស៊ាន ធារី ចាប់ផ្ដើមល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ កញ្ញា ស៊ាន ធារី បានបង្ហោះលិខិត១សន្លឹកនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់ថា «ក្រដាសមួយសន្លឹកនេះ អាចអោយខ្ញុំញញឹមពោពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទើបដឹងខ្លួនថា ខ្ញុំខានញញឹមបែបនេះយូរហើយ។
មនុស្សពេញមួយផែនដី អាចមើលងាយស្នេហាពួកយើង ទាំងដែលគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយើងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហើយ។ ក្រោយពីឆ្លងកាត់ឧបសគ្គលើកនេះហើយ វាធ្វើអោយស្នេហាយើងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP»។
នៅក្នុងលិខិត១សន្លឹកនោះ លោកប៊ុន ផាក បានរៀបរាប់ថា “Happy 5th Month Annaversary អូនសម្លាញ់” ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដែលបងមានសេរីភាព និងបានជួបអូនឡើងវិញ! បងធ្លាប់បានភ្លក់រសជាតិ ជីវិត ដែលគ្មានអូនវាតែងតោលប៉ុណ្ណា។
រឿងដែលកើតឡើងលើកនេះ វាធ្វើឲ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនេះ បើគ្មានវាទេ បងក៏មិនដឹងថា មានតម្លៃប៉ុណ្ណា យើងហ៊ានលះបង់ចំពោះវាប៉ុណ្ណោះដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថា អូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំផ្ដល់កម្លាំងចិត្តអូន និងឱបអូនរាល់ថ្ងៃ។
ដោយឡែក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក ប៊ុន ផាក បានបង្ហោះរូបថតខ្លួនឯង១សន្លឹក ហើយប្រាប់ថា «ធ្លាប់ជួបការប្រមាថ ទើបដឹងពីតម្លៃនៃពាក្យកោតសរសើរ»។ លុះដល់ថ្ងៃទី២៩ ខែមករា លោកបានបង្ហោះរូបថត១សន្លឹកទៀត ហើយរៀបរាប់ទៀតថា ៖
«វាជាចំណុចរបត់មួយដ៏សំខាន់ក្នុងជីវិត មានរឿងជាច្រើនបានកើតឡើងហួសពីការរំពឹងទុក ទោះបីជាខ្ញុំមិនបានត្រៀមចិត្ត តែរាល់ពេលដែលបញ្ហាទាំងនោះកើតឡើងខ្ញុំតែងតែហែលឆ្លងវាបានជានិច្ច។ ខ្ញុំមិនដឹងថាខ្លួនឯងមានអ្វីខ្លះទេ គ្រាន់តែដឹងថា ខ្ញុំបានបាត់បង់អស់របស់ជាច្រើន។ វេលានៅវែង ដើរវាងបន្តិចក៏មិនអីដែរ»។
ក្រោយមកនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញភាពផ្អែមល្ហែមជាមួយកញ្ញា ធារី ហើយដាក់Captionថា «Official date with this one»។ បន្ថែមលើនេះ លោកបានបញ្ជាក់ពីចំណងស្នេហារបស់ខ្លួនតាមរយៈខំមិនជាភាសាអង់គ្លេសថា «If you don’t fight for your love what kind of love do you have!»។
ងាកមកមើល អតីតស្វាមីរបស់អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី អ្នកនាង Tyninឯណោះវិញ ក៏បានធ្វើការចែករំលែករូបថត និងសាររបស់លោកប៊ុន ផាក ខាងលើនេះ ចូលទៅគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយដាក់Captionយ៉ាងចាក់ដោតថា «គេបោកហើយយាយ»៕