រាជធានីភ្នំពេញ ៖ បើគិតមកដល់ពេលនេះ មានរយៈពេលជិត ៣ ឆ្នាំហើយ ដែលតារាសម្តែង អ៊ុន សិទ្ធា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់។ អ្នកម្ដាយរបស់លោក បានលាចាកលោកនេះ កាលពីទី១៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។
ក្រោយពីអ្នកម្តាយរបស់លោកបានបាត់បង់ជីវិតមិនបានប៉ុន្មានផង បងប្រុសទី ២ របស់លោក ក៏បានចាកចោលលោកម្នាក់ទៀត ដែលនេះជាហេតុធ្វើឱ្យលោក អ៊ុន សិទ្ធា ទទួលរងអារម្មណ៍ឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នា។
រហូតមកដល់ពេលនេះមានរយៈពេលជិត៣ឆ្នាំពិត តែលោក អ៊ុន សិទ្ធា នៅមិនទាន់អាធ្វើចិត្តបាន ហើយជារឿយលោកតែបង្ហាញក្តីនឹករឭក និងការស្រឡាញ់ដល់អ្នកម្តាយរបស់លោកស្ទើររៀងរាល់ថ្ងៃនៅបណ្តាញសង្គម ទោះបីជាដឹងថា ការបែកនេះមិនអាចជួបវិញយ៉ាងណាក៏ដោយ។
រហូតពេលមួយលោកធ្លាប់ឱ្យដឹងថា ខ្លួនមានជំងឺបាក់ទឹកចិត្ត និងធ្លាក់ខ្លួនឈឺថែមទៀតផង ព្រោះតែការនឹករលឹកដល់ម្តាយរបស់លោក នឹកឃើញអនុស្សាវរីយ៍ទាំងឡាយជាមួយអ្នកមានគុណ។
ជាក់សម្តែងថ្មីៗនេះ លោក បង្ហោះរូបភាពមួយសន្លឹកជាមួយនឹកអ្នកនាង ម្តាយជាទីស្រឡាញ់ដោយបានបង្ហាញក្តីស្រឡាញ់ នឹករឭកទៅកាន់អ្នកម្តាយដ៏មានគុណ ដែលបានចែកឋានទៅ ដោយក្នុងនោះ លោក អ៊ុន សិទ្ធា បានបង្ហោះសារ ដោយភ្ជាប់ជាមួយនឹកពាក្យថា៖ “នៅតែចាំ️️️នៅតែនឹក”។
គ្រាន់តែឃើញលោក អ៊ុន សិទ្ធា បង្ហោះដូច្នេះ ភ្លាមមានគាំទ្រ តារាប្រុសរូបនេះជាច្រើនបាន Comment ព្រោងព្រាតជាការលើកទឹកចិត្តដល់តារារូបនេះផង ព្រមទាំងសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកម្ដាយរបស់ អ៊ុន សិទ្ធាបានសោយសុខក្នុងសុគតិភព។
សូមបញ្ជាក់ដែរថា ម្តាយជាទីស្រលាញ់របស់លោក អ៊ុន សិទ្ធា បានទទួលមរណភាពក្នុងអាយុ៧០ កាលពីទី១៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ដោយសារជំងឺដ៏កាចសាហាវចំនួនពីរមុខ គឺជំងឺទឹកនោមផ្អែម និងមហារីកថ្លើម៕ ប្រភព ៖ តារាញូស៍