រង​ភាព​អយុត្តិធម៌​ពេក, អាម៉ី និង Kelvin ទ្រាំ​មិន​បាន ចេញ​មុខ​និយាយ​គ្មាន​សល់ ដោយ​រៀបរាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅចាំ​បាន​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ឈ្មោះ Kelvin​ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​ភ្ជាប់​ពាក្យ​រួច​ឃើញ​ថា ពួកគេ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង ហើយក៏​ឧស្សាហ៍​បង្ហាញ​ឲ្យ​គេ​ឃើញ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ តែងតែ​សរសើរ​ពួកគេ​ជារឿយៗ​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ គូស្នេហ៍​ខាងលើ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ផងដែរ ក្រោយពី​ពួកគេ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​ផ្សេងៗ​គ្នា និង​ជីវិត​គូ​របស់​ពួកគេ ដែល​រង​នូវ​ភាព​អយុត្តិធម៌ ការ​លាប​ពណ៌ ការ​ទម្លាក់​កំហុស​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកនាង តេង ដា​ណា បាន​បង្ហោះ​រូបថត​ខ្លួនឯង​១​សន្លឹក​យ៉ាង​សមសួន ហើយ​រៀបរាប់ថា «​អ្នកខ្លះ​ចូលចិត្ត​ពណ៌​ស ខ្លះទៀត​ចូលចិត្ត​ពណ៌​ក្រហម អ្នកខ្លះ​គេ​មិន​ចូលចិត្ត​ពាក់​ពេជ្រ តែ​កុំ​ភ្លេច​មើល​ស្បែកជើង និង​កាបូប​គេ​អាច​ទិញ​បាន​ឡាន​ទំនើប​1​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ខ្លះទៀត គេ​ខិតខំ​រកលុយ​មក​សន្សំ​ដើម្បី​ទិញ​គ្រឿងអលង្ការ​ពាក់​លម្អ​ខ្លួនឯង​វា​ជា​រឿង​ធម្មតា ចិត្ត​មនុស្ស​ម្នាក់ៗ​ខុសគ្នា​ហេតុ​អី​រស់នៅ​ចាំបាច់​ប្រៀបធៀប​គ្នា​? ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​គេ​មើល​ទៅលើ អត្តចរិត ការនិយាយស្ដី សុជីវធម៌ គុណធម៌​ក្នុង​ការរស់នៅ និង​មិនចេះ​វាយតម្លៃ​គេ​ត្រឹម​សម្បក​ក្រៅ​។ ​Teng Dana Kelvin»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក Kelvin ក៏បាន​បង្ហោះ​រូបថត​ជាមួយគ្នា​១​សន្លឹក​ផងដែរ ហើយ​រៀបរាប់ថា «​ជីវិត​ក្នុង​ការ​ទទួលខុសត្រូវ​ជា​ប្ដី និង​ប្រពន្ធ​មួយគូ​ខ្ញុំ​នេះ គឺ​ទទួល​សម្ពាធ​ច្រើនណាស់​ក្នុង​រយៈពេល​កន្លងមក​ទាំង​ភាព​អយុត្តិធម៌ ការ​លាប​ពណ៌ ការ​ទម្លាក់​កំហុស ការសម្ដែង​របស់​អ្នក​ផ្សេង​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​ដោយ​យក​ខ្ញុំ​ជា​ឈ្នាន់​…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេត្តា​សូម​បញ្ឈប់​ទង្វើ​ទាំងនោះ​ទៅ សូម​ឈប់​យក​ខ្ញុំ​ធ្វើជា​ប្រធានបទ​ទាក់ទាញ​Views​ទៀត​ទៅ បើ​ស្អប់​មិន​ចូលចិត្ត​សូម​មេត្តា​ឈប់​និយាយ​ប៉ះពាល់​ខ្ញុំ​ទៀត​ទៅ ពួក​ខ្ញុំ​មិន​ស្អប់​ឬ​ខ្ពើម​អ្នកណា​ទេ ផែនដី​នេះ​ធំ​ណាស់ ចែកគ្នា​រស់​ទៅ អ្នករស់នៅ​ជីវិត​របស់​អ្នក ខ្ញុំ​រស់នៅ​ជីវិត​របស់ខ្ញុំ រឿង​អតីតកាល​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​យល់ព្រម​ទទួល និង​បំភ្លេច​វា​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ពួក​ខ្ញុំ​គឺ​បង្កើត​តែ​មិត្ត​ភាព​ល្អៗ​ជាមួយ​អ្នកដទៃ​ផ្សេងៗ សេចក្ដី​សុខ​ផ្លូវកាយ សេចក្ដីសុខ​ផ្លូវចិត្ត មិន​ចង់​ធ្វើបាប​អ្នកណា ឬ​ចងកម្ម​ពារ​ជាមួយ​អ្នកណា​ទេ ព្រោះ​ពួក​ខ្ញុំ​ជឿ​ថា ​បាបកម្ម​គឺ​មាន​ពិត សូម​យក​ពេលវេលា​របស់​អ្នក​រៀបចំ​ជីវិត​របស់​អ្នក​ឲ្យ​ល្អ​ប្រសើ​វិញ​ទើប​វា​ជា​ផល​ល្អ​សម្រាប់​អ្នក​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment