កម្សាន្ត ៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ តារាម៉ូដែល និងជាតារាសម្ដែង Jung Ho Yeon បានបង្ហោះរូបថត ជាមួយនឹងម៉ាក Calvin Klein នៅលើគណនី Instagram របស់នាងមួយសន្លឹក ហើយនៅក្នុងរូបថតនោះ Jung Ho Yeon បានស្លៀកខោក្នុង Calvin Klein និងអាវយឺត ព្រមទាំងបញ្ចេញស្ទាយ៍ផ្សេងៗគ្នា។
យ៉ាងណា ក្នុងនាមជាតារាម៉ូដែល ដែលទទួលបានការទទួលស្គាល់ជុំវិញពិភពលោក តារាស្រីរូបនេះបានសម្រិតសម្រាំងសម្លៀកបំពាក់ទាំងអស់នេះ ឲ្យសាកសមនឹងសមាមាត្រនៃរាងកាយរបស់ខ្លួន ដោយសារតែនាងមានកំភួនដៃតូជ វែង និងចង្កេះរបស់ Jung Ho Yeon ដែលតូចស្តើងអាចកាន់ក្នុងដៃម្ខាងបាន ទាក់ទាញភ្នែកអ្នកគាំទ្រតែម្តងជាមួយនឹងឈុតដែលនាងបានរើស។
ស្របគ្នានេះ Jung Ho Yeon ត្រូវបានគេនិយាយថា បានស្រកទម្ងន់យ៉ាងច្រើនដោយសារកាលវិភាគជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួនក្នុងរឿង «Squid Game» ដូចជានៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Star News កាលពីខែធ្នូ ឆ្នាំមុន នាងបានប្រាប់ថា ខ្លួននាងរវល់ពេក មិនមានពេលហូបអាហារ ហើយប្រកាសថានាងស្រកបានជាង ៤គីឡូក្រាម បើធៀបនឹងទម្ងន់ដែលបានរក្សាក្នុងសម័យដើរម៉ូដ៕
ប្រភពពីkhmerload
សូមទស្សនារូបភាពខាងក្រោម ៖





