ស្ដ្រីខ្មែរ-អាមេរិកគ្រងមកុដ Mrs. California 2015 ត្រៀមបង្កើតភាពភ្ញាក់ផ្អើល​ក្រោយមក​ដល់ប្រទេសកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានមកដល់មាតុភូតុភូមិកំណើតកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ត្រីខ្មែរ-អាមេរិក ដែលគ្រងមកុដ Mrs. California 2015 អ្នកនាង Jacqueline Bhagavan ត្រៀមនឹង​បង្កើត​ការភ្ញាក់ផ្អើលមួយសម្រាប់ប្រជាជនកម្ពុជា នោះគឺកម្មវិធីប្រកួតសម្រស់​ដំបូងមិន​ធ្លាប់មាន​ក្នុងប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ត្រូវបានអញ្ជើញមកកម្ពុជា ដើម្បីសហការ​ទាក់ទងនឹង​កម្ម​វិធីថ្មីដែលលោក Oliva Kong ជាអ្នកដឹកនាំផ្ទាល់ ហើយក៏ជាកម្មវិធី​ប្រកួតសម្រស់​ដំបូងមិន​ធ្លាប់មានក្នុង​ប្រទេស​កម្ពុជា សម្រាប់ស្ត្រីដែលមានគ្រួសារហើយ (មានស្វាមី មានកូន) ។ ក្រៅពីនេះ អ្នកនាង Jacqueline Bhagavan ក៏ត្រូវបានលោក Oliva Kong ម្ចាស់កម្មវិធី «Mrs World Cambodia» ចាត់ឲ្យធ្វើជាតំណាងជាតិកម្ពុជាចេញទៅប្រកួតនៅប្រទេសមួយផ្សេងទៀតនៅអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្ដែមុនចេញទៅប្រកួត នាងទស្សនកិច្ចផ្លូវការមួយនៅកម្ពុជាក្នុងខែកុម្ភៈនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា អ្នកនាង Jacqueline Bhagavan បានបង្ហើបពីប្រវត្ដិរបស់​ខ្លួនត្រួសៗ​តាមរយៈ​សារព័ត៌​មានអន្ដរជាតិ​មួយចំនួនដោយបញ្ជាក់ថា ខ្លួនមានស្រុកកំណើតនៅខេត្ដប៉ៃលិន ហើយបានភៀស​ខ្លួនទៅ​រស់នៅជំរំមួយក្នុងទឹកដីថៃ ហើយក៏បានបន្ដចេញទៅ​រស់នៅ​ប្រទេសទី៣ គឺសហរដ្ឋ​អាមេរិក តាំងពីអាយុ៦ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននាងមានវ័យ៤៧ឆ្នាំ និងមាន​ស្វាមីជាជន​ជាតិ​អាមេរិក មាន​កូន​ប្រុស-ស្រីចំនួន​២​នាក់​​ ។ ដោយភាពវៃឆ្លាត និងមាន​សមត្ថ​ភាព​​ខ្ពស់ខាងជំនាញមេផ្ទះ អ្នកនាង Jacqueline បានដាក់ប្រឡងក្នុងកម្មវិធីមួយឈ្មោះ «Mrs. California America» ក្នុងឆ្នាំ២០១៥ ។ អ្នក​នាង​ក៏ទទួលបានជយលាភី​លេខ១​ក្នុង​កម្មវិធីនោះ ក្នុងនាមជាស្ដ្រីដែល​លេចធ្លោជាង​គេ​ទាំង​សម្រស់ និងសមត្ថភាព​ជាស្ដ្រី​មេ​ផ្ទះ ។ ការណ៍នេះបានល្បីចេញពីវេទិកាប្រកួត ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ដល់​អតីត​ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក Barak Obama ចង់ជួបដោយផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលណោះនាង ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកប្រធានាធិបតី ក្រោមក្រសែ​ភ្នែក​អ្នកគាំទ្រនាងជាច្រើនទៀតផង ។ ចំណែកឆ្នាំ​២០២២នេះ ស្ដ្រីខ្មែរ-អាមេរិក ដ៏មាន​សមត្ថភាពរូបនេះ ត្រូវបានអ្នករៀបចំកម្មវិធី «Mrs Cambodia world» គឺលោក Oliva Kong អញ្ជើញនាងក្នុងនាមជាស្ដ្រីខ្មែរម្នាក់ចេញទៅប្រកួតក្នុងប្រទេសមួយផ្សេងទៀត ដើម្បី​បង្ហាញ​ពីបទពិសោធរស់នៅរបស់នាងទាំងនៅខ្មែរ និងសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ដំណើរ​ទស្សនៈកិច្ចរបស់ Jacqueline ចំនួន២លើកកន្លងទៅ ក៏បានចូលគាល់​ព្រះ​មហាក្សត្រ​ខ្មែរ និងហ្លូងម៉ែ ព្រមទាំងចុះជួបបងប្អូនខ្មែរតាមសហគមន៍​ក្រីក្រមួយ​ចំនួន​ដែរ ។ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកទី៣របស់អ្នកនាង គ្រោងនឹងចូល​គាល់​ព្រះ​មហាក្សត្រ និងហ្លូងម៉ែ ព្រមទាំងជួបពិភាក្សាការងារជាមួយតំណាងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ផងដែរ៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment