ទោះបែកទ្រនំគ្នាច្រើនឆ្នាំហើយ តែ ខាន់ ជេមស៍ នៅតែចាត់ទុក ខេមរៈ សិរីមន្ត ដូចនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នរណាក៏បានដឹងដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀង ខាន់ ជែមស៍ សុទ្ធសឹងតែធ្លាប់បានសាងភាពល្បីល្បាញក្នុងវិស័យចម្រៀងនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត ពួកគេក៏ធ្លាប់ជាតារាចម្រៀងធ្លាប់រស់ស្ថិតក្រោមទ្រនំជាមួយគ្នាជាច្រើនឆ្នាំសាងភាពល្បីល្បាញរួមគ្នានៅក្រមដំបូលសាន់ដេរ។ ក្រោយមកពួកគេបានចែកទ្រនំគ្នា ដោយតារាចម្រៀង ខេមរៈ សិរីមន្ត ទៅរួមរស់ក្រោមដំបូលរបស់ផលិតកម្ម ហង្សមាស ខណៈ ខាន់ ជែមស៍ បន្តរួមរស់នៅទ្រនំចាស់ដដែល ហើយពួកគេត្រូវបានមើលឃើញថា កំពុងរកស៊ីផ្នែកអចលនៈទ្រព្យដូចគ្នា ដោយអភិវឌ្ឍន៍គម្រោងដីឡូតិ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបច្ចុប្បន្ន ត្រួវរួមរស់ក្រោមទ្រនំផលិតកម្មផ្សេងគ្នា និងប្រកបរបររកស៊ីផ្នែកអចលនៈទ្រព្យដូចគ្នាក៏ពិត​មែន ប៉ុន្ដែមានមហាជនអ្នកគាំទ្រភាគតិចណាស់ ដែលបានដឹងពីទំនាក់ទំនងក្រៅសិល្បៈរបស់ពួកគេទាំងពីរ ។ ជាក់ស្ដែងថ្មីៗនេះ ខាន់ ជេមស៍ បានបង្ហោះរូបថតជាមួយ ខេមរៈសិរីមន្តមួយប៉ុស្ដិ៍ ព្រមជាមួយសំណេរ បង្ហាញចំណងមិត្តភាពដ៏រឹងមាំជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាន់ ជេមស៍ បានទម្លាយរូបថតជិតស្និទ្ធជាមួយ ខេមរៈ សិរីមន្ត ហើយរៀបរាប់ថា ៖ «រូបថត ២ ឆ្នាំហើយភ្លេចផុស ជាមួយនឹងមិត្តសម្លាញ់ អចិន្ត្រៃយ៍របស់ខ្ញុំ» ។ តាមពាក្យពេចន៍របស់ ខាន់ ជេមស៍ ស្ដែងឱ្យឃើញថា អ្នកទាំងពីរមានចំណងមិត្តភាពជិតដិតនឹងគ្នាខ្លាំងមិនធម្មតានោះទេ ។ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេមរៈ សិរីមន្ត បានប្ដូរទ្រនំទៅជ្រកកោនក្នុងផលិតកម្មផ្សេងក៏ដោយ ក៏ពួកគេនៅតែមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នាគួរឱ្យសរសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ក្រោយផលិតកម្ម U2 ប្រកាសក្ស័យធននៅឆ្នាំ២០០៧ តារាចម្រៀង ខេមរៈ សិរីមន្ត បានទៅរួមរស់ក្នុងដំបូលផលិតកម្ម សាន់ដេ នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ រូបគេបានសម្រេចចូលទៅផលិតកម្ម ហង្សមាននៅឆ្នាំ២០១៧ដល់បច្ចុប្បន្ន។ ចំណែកតារាចម្រៀង ខាន់ ជែមស៍ វិញ បានចូលជ្រកក្នុងផលិតកម្មសាន់ដេក្នុងអំឡុង ឆ្នាំ ២០១២ ពោលបន្ទាប់ពីផលិតកម្ម Rock បានប្រកាសផ្អាក និងនៅបន្តរហូតដល់បច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកមើលស្ថានភាពជំនួញរបស់តារាចម្រៀងទាំងពីរនេះវិញ ហាក់កំពុងដំណើរការល្អដូចគ្នា ។ ខេមរៈ សិរីមន្ត កំពុងតែជោគជ័យលើការអភិវឌ្ឍន៍ដីឡូតិ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកឯក ខាន់ ជេមស៍ វិញ ក៏កំពុងជោគជ័យលើវិស័យដីឡូតិ៍ និងជំនួញអនឡាញរបស់ខ្លួន ហើយតែងបង្ហាញមុខក្នុងចង្កោមអ្នកជំនួញជារឿយៗ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment