នាយចឺម ដែលធ្លាប់តែមានឈ្មោះជាបុរសសម្បូរស្នេហ៍ល្បីថា ញ៉ែមិនរើសមុខនោះ ពេលនេះបាន និងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាសម្តែង ដែលជាអ្នកមេម៉ាយរូបស្រស់កូនមួយ ទំនងជាចំណងស្នេហ៍ច្បាស់លាស់ទៀតផង។ជាក់ស្ដែង អ្នកទាំងពីរមិនទាន់ទាំងបានរៀបការផង ប៉ុន្តែពួកគេបានសម្រេចចិត្តទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃជាទ្រនំស្នេហ៍ទៅហើយ ។
ថ្មីៗនេះ នាយចឺម បានបង្ហោះរូបភាពផ្ទះវីឡាគំរូដ៏ស្រស់ស្អាតមួយជាមួយនឹងសំណេរថា៖ «អត់បានទៅជាមួយមេធំទេ ទុកឲ្យមេធំទៅរើស ពិតជាអរគុណ បងស្រីនិងបងប្រុស ដែលឲ្យមេដណ្តើមផ្ទះកែងបងបាន សង្ឃឹមការងារថ្មីរបស់មេធំ និងបងប្រុសបងស្រី ជោគជ័យឆាប់ៗនេះបាទ គ្នាយើងតើបង» ។
ការលើកឡើងរបស់ នាយចឺម ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។ ជាមួយគ្នានោះក៏មានអ្នកខ្លះលាន់មាត់ថា លើកនេះ នាយចឺម បញ្ចប់ស្នេហ៍ត្រឹមតារាសម្តែងរូបស្រស់កូនកាត់អ៊ីស្លាមនេះហើយ ។
មុននឹងភ្ជាប់ស្នេហ៍ជាមួយតារាសម្តែងរូបនេះ នាយចឺម ធ្លាប់បានបែកបាក់ស្នេហាជាមួយតារាសម្តែងរូបស្រស់បីនាក់មកហើយដែលមានដូចជា ពុធ ស្រីខួច អូនហ្វា និងចុងក្រោយគឺស្រីស្អាតសាច់ខ្ចី អៀ ម៉េងលិ តែម្តង ។ ក្នុងចំណោមអតីតគូស្នេហ៍ទាំងបីមានតែ អូនហ្វា ម្នាក់ប៉ុណ្ណោះដែលនៅបន្តរាប់អានគ្នាដោយមិនមានការខឹងសម្បារ ។
សូមរំលឹកថា ក្រោយពីបញ្ចប់អាជីពជាតារាកំប្លែង និងចូលប្រឡូកជាមួយវិស័យចម្រៀង នាយចឺម ត្រូវបានគេដឹងថាទទួលបានជោគជ័យយ៉ាងខ្លាំង និរកបានប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ។ តាមរយៈសម្មទ្ធិផលនោះ នាយចឺម បានសាងសង់ផ្ទះវីឡាដ៏ស្កឹមស្កៃមួយជូនឪពុកម្ដាយនៅស្រុកកំណើត និងបានប្រារពពិធីឡើងផ្ទះថ្មីអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងអធិកអធមថែមទៀតផង ។
ដូចគ្នាថ្មីៗនេះ នាយចឺម បានទិញវីឡាគំរូដ៏ស្រស់ស្អាតមួយរបស់ ស្រីអូនសម្រស់ធម្មជាតិ ដែលត្រូវបានគេដឹងថា ជាវីឡាស្នេហ៍រួមគ្នាជាមួយអ្នកមេម៉ាយកូនមួយរូបស្រស់ សេង សុឃីម ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖