មិនទាន់រៀបការផង, នាយ ចឺម និងគូស្នេហ៍ ទិញវីឡារួមគ្នាបាត់ ហើយប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ចឺម ដែល​ធ្លាប់តែមានឈ្មោះ​ជាបុរសសម្បូរ​ស្នេហ៍​ល្បី​ថា ញ៉ែមិន​រើសមុខនោះ ពេល​នេះ​បាន និងកំពុង​ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាសម្តែង ដែលជាអ្នកមេម៉ាយរូបស្រស់កូនមួយ ទំនងជាចំណងស្នេហ៍ច្បាស់លាស់ទៀតផង។ជាក់ស្ដែង អ្នកទាំងពីរមិនទាន់ទាំងបានរៀបការផង ប៉ុន្តែពួកគេបានសម្រេចចិត្តទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃជាទ្រនំស្នេហ៍ទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ នាយចឺម បានបង្ហោះរូបភាពផ្ទះវីឡាគំរូដ៏ស្រស់ស្អាតមួយជាមួយនឹងសំណេរថា ៖ «អត់បានទៅ​ជាមួយ​មេធំទេ ទុកឲ្យមេធំទៅរើស ពិតជាអរគុណ បងស្រីនិងបងប្រុស ដែលឲ្យមេដណ្តើម​ផ្ទះ​កែងបងបាន សង្ឃឹមការងារថ្មីរបស់មេធំ និងបងប្រុសបងស្រី ជោគជ័យឆាប់ៗនេះបាទ គ្នាយើងតើបង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ នាយចឺម ក៏ទទួលបានការសាទរពីសំណាក់​មិត្តភក្តិនៅ​ក្នុងបណ្តាញ​សង្គម ។ ជាមួយគ្នានោះក៏មានអ្នកខ្លះលាន់មាត់ថា លើកនេះ នាយចឺម បញ្ចប់ស្នេហ៍ត្រឹម​តារាសម្តែងរូបស្រស់កូនកាត់អ៊ីស្លាមនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងភ្ជាប់ស្នេហ៍ជាមួយតារាសម្តែងរូបនេះ នាយចឺម ធ្លាប់បានបែកបាក់ស្នេហាជាមួយ​តារាសម្តែងរូបស្រស់បីនាក់មកហើយដែលមានដូចជា ពុធ ស្រីខួច អូនហ្វា និងចុង​ក្រោយ​គឺស្រីស្អាតសាច់ខ្ចី អៀ ម៉េងលិ តែម្តង ។ ក្នុងចំណោមអតីតគូស្នេហ៍ទាំងបីមានតែ អូនហ្វា ម្នាក់ប៉ុណ្ណោះដែលនៅបន្តរាប់អានគ្នាដោយមិនមានការខឹងសម្បារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា ក្រោយពីបញ្ចប់អាជីពជាតារាកំប្លែង និងចូលប្រឡូកជាមួយវិស័យចម្រៀង នាយ​​ចឺម ត្រូវបានគេដឹងថាទទួលបានជោគជ័យយ៉ាងខ្លាំង និរកបានប្រាក់ចំណូល​ខ្ទង់​​ម៉ឺន​ដុល្លារក្នុងមួយខែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សមិទ្ធផល​នោះ នាយចឺម បានសាងសង់ផ្ទះវីឡា​ដ៏​ស្កឹមស្កៃ​មួយជូន​ឪពុកម្ដាយនៅស្រុកកំណើត និងបានប្រារពពិធីឡើងផ្ទះថ្មី​អញ្ជើញភ្ញៀវ​កិត្តិយស​ចូល​រួម​យ៉ាង​អធិកអធមថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នាថ្មីៗនេះ នាយចឺម បានទិញវីឡាគំរូដ៏ស្រស់ស្អាតមួយរបស់ ស្រីអូនសម្រស់ធម្មជាតិ ដែល​ត្រូវបានគេដឹងថា ជាវីឡាស្នេហ៍រួមគ្នាជាមួយអ្នកមេម៉ាយកូនមួយរូបស្រស់ សេង សុឃីម៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment