ទស្សនិកជនអ្នកធ្លាប់ទស្សនារឿងជំនាន់ដើម និងកំប្លែចាស់ៗ ប្រាកដជាបានស្គាល់ហើយពីកេរ្ដិ៍ឈ្មោះរបស់តារាសម្តែង និងកំប្លែងលោកតា ប៉ិគក់ ដែល
លោកតាគឺជាតារាជើងចាស់មួយរូប មានទេពកោសល្យខ្ពស់ធ្វើឱ្យបងប្អូនអ្នកទស្សនាបានសើចសប្បាយរំសាយអារម្មណ៍ជារឿយៗ តាមរយៈការសម្ដែង
នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមនានាផងដែរ ។ ប៉ុន្តែលោកតា ប៉ិគក់ បែរជាបាត់ដំណឹងសូន្យពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីកំឡុងឆ្នាំ២០០០មកម្លេះ ។
យ៉ាងណាបន្ទាប់ពីបានបាត់មុខជាង២០ឆ្នាំពីសិល្បៈ ថ្មីៗនេះ តារាកំប្លែងមាឌល្អិត និងធ្លាប់មានប្រជាប្រិយភាព លោកតា ប៉ិគក់ ត្រូវបានគេឱ្យដឹងថា បានធ្លាក់ខ្លួនចូលក្នុងវ័យជរា និងញាំញីដោយជំងឺជាច្រើនមុខ ។
មិនតែប៉ុណ្ណោះ លោកតា ប៉ិគក់ ត្រូវបានគេដឹងទៀតថា កំពុងប្រកបរបរសាមញ្ញាមួយនៅរាជធានីភ្នំពេញ ម្តុំសាលាទួលគោក ដោយបានជួលតូបគេលក់គ្រឿងម្ជូរបន្តិចបន្តួចនៅចិញ្ចឹមផ្លូវ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត បន្ទាប់ពីលោកបានបាត់បង់សមត្ថភាពសម្ដែងស្ទើរទាំងស្រុងទៅហើយនោះ ។
គួររំលឹកថា តារាសម្ដែង និងកំប្លែងជើងចាស់លោក ស៊ុយ ចាន់ ហៅ តាប៉ិគក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីទសវត្សរ៍ឆ្នាំ ៦០ និងមានកេរ្ដិ៍ឈ្មោះបោះសំឡេងជាមួយនឹងឈ្មោះ តាប៉ិគក់ នេះ ៕ ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖