នឹក​គ្រា​ជីវិត​ឆ្នាំ​១៩៩៩ពេក , លោក ទេព រិនដារ៉ូ ​ដាច់ចិត្តទម្លាយ​រូប​ថត​ជាច្រើន​សន្លឹក ​ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​ពេលវេលា​ បាន​កន្លង​ហួស​ទៅ​ជាង​២០​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​តារា​សម្ដែង​ជើងចាស់​លោក ទេព រិ​ន​ដា​រ៉ូ នៅតែ​ចាត់ទុកថា​ឆ្នាំ​១៩៩៩ គឺជា​ការចងចាំ​មួយ ​ដែល​ល្អ​បំផុត និង​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់លោក​មក​ដល់​បច្ចុប្បន្ន។ អ្វីដែល​ពិសេស​នោះ​ឆ្នាំ​១៩៩៩​គឺជា​ឆ្នាំ​ដែល​លោក​គិតថា ជីវិត​មាន​ក្ដី​សុខ​បំផុត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ, លោក ទេព រិ​ន​ដា​រ៉ូ បាន​កកាយ​រូបថត​ចាស់ៗ​កំឡុង​ឆ្នាំ​១៩៩៩​ជាច្រើន​សន្លឹក ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ជាខ្លាំង​នៅលើ​បណ្ដាញ​សង្គម ជាមួយនឹង​ការ​ស្ងើចសរសើរ​ពី​រូប​សម្រស់ និង​កេរ្តិ៍ឈ្មោះ​ក្រអូប​សាយ​របស់លោក​កាលពី​សម័យ​នោះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព រិ​ន​ដា​រ៉ា ក៏បាន​ភ្ជាប់​សំណេរ​រំលឹក​នូវ​ការចងចាំ​ដែរ​ថា គ្រានោះ​ជីវិត​របស់លោក​ពោរពេញ​ទៅដោយ​សេចក្តីសុខ កំលាំង​ខ្លាំងក្លា ចិត្ត​មុះ​មុត ព្រមទាំង​ជោគជ័យ​ការងារ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​និយាយថា ​៖ «​ថ្ងៃ​សៅរ៍ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ រកបាន​រូបថត​មួយចំនួន​ក្នុង​កំឡុង​ឆ្នាំ​១៩៩៩… នឹក​ដល់​អនុស្សាវរីយ៍​គ្រានោះ ជីវិត​ពោរពេញ​ទៅដោយ​សេចក្តីសុខ កំលាំង​ខ្លាំងក្លា ចិត្ត​មុះ​មុត ជោគជ័យ​ការងារ សូម​សុ​បិ​ន្ត​ល្អ​ទាំងអស់គ្នា រាត្រីសួស្ដី​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រំលឹកថា លោក ទេព រិ​ន​ដា​រ៉ូ គឺជា​អតីត​អ្នកបើក​យន្តហោះ​ទ័ពអាកាស និង​បាន​ក្លាយជា​តារាភាពយន្ត​ខ្មែរ ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​ជាង​៣​ទសវត្ស​មកនេះ ។ លោក​ជា​តួអង្គ​ដ៏​សំខាន់​មួយរូប​ក្នុងចំណោម​តួអង្គ​ផ្សេងទៀត ដែល​ចូលរួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ជាតិ​ចាប់ផ្ដើម​រស់​ឡើ​វិញ​នៅ​អំឡុង​ទស្សវត្ស​ឆ្នាំ ១៩៨០ និង​១៩៩០ ហើយ​នៅតែ​បន្ត​មានឈ្មោះ​បោះ​សំឡេង​រហូតមកដល់​បច្ចុប្បន្ន៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment