ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីហ្វេសប៊ុកមួយរបស់លោក សាម៉ន បណ្ឌិត្យ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអតីតអ្នករៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ល្បីឈ្មោះម្នាក់បានសរសេរពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពិធីមង្គលការសព្វថ្ងៃ ដែលឯកឧត្តមចាត់ទុកថាគឺជាការអនុវត្តខុសពីទម្រង់ដើមនៃវប្បធម៌ដូនតា។
លោក សាម៉ន បណ្ឌិត្យបានប្រើហ្វេសប៊ុក ឈ្មោះ យុវជជន ជនបទហើយបានបង្ហោះថា “តើអ្វីទៅដែ លជាប្រពៃណីខ្មែរ វប្បធម៌ខ្មែរ សីលធម៌សង្គមសុជីវធម៌សង្គមដែលដូនតាយើងបានបន្សល់ទុកជាយូរយារណាស់មកហើយនោះ?។
ជារឿយៗនៅលើបណ្តាណសង្គមfackbookឬVideo youtube គឺតែងតែឃើញការបង្ហោះនូវវីដេអូក្នុងពិធីកាត់សក់នានា ក្នុងមង្គលការកូនប្រុស-ស្រីនីមួយៗស្ទើរគ្រប់ទីកន្លែងហើយមានវីដេអូជាច្រើនដែលបង្ហាញពីពិធីកាត់សក់ដែលបងប្អូនយើងខ្លះពុំសូវចាប់អារម្ម ណ៍។
ដូចក្នុងរូបភាពនេះវាជ្រុលណាស់ទៅហើយ ដែលសកម្មភាពក្នុងវីដេអូនេះបានផ្សព្វផ្សាយដែលធ្វើអោយប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែររបស់យើង។ និយាយតាមត្រង់ទៅពិធីកាត់សក់ក្នុងពេលបច្ចុប្បន្នហាក់បីដូចជាលេងសើចពេកហើយពេលខ្លះ ការ ប្រើពាក្យសម្តីក្នុងពិធីកាត់សក់មិនសមទៅនឹងពិធីសិរីសួស្តីជ័យមង្គលកូនប្រុសស្រីនោះឡើយរួមទាំងកាយវិការកំប្លុកកំប្លែងជ្រុលពេកមិនតែប៉ុណ្ណោះសូម្បីតែអ្នកមិនមានចំណេះជំនាញខាងពិធីកាត់សក់ក៏ចេះតែយកទៅលេងសើចដោយប្រើកាយវិការខ្លះ និងពាក្យសម្តីមិនសមរម្យផងដែរ។
លោក សាម៉ន បណ្ឌិត្យ បានបន្តថា ខ្ញុំជឿថា បងប្អូនខ្មែរយើងយល់ច្បាស់ណាស់ពីប្រពៃណីខ្មែរដ៏ល្អតាំងពីបុរាណកាល ហើយសុទ្ធតែត្រូវបានអនុវត្តដោយភ្ជាប់ភ្ជួរតាមច្បាប់ក្បួនត្រឹមត្រូវទៅតាមកម្មវិធីនីមួយៗ ហើយរក្សាបាននូវវប្បធម៌ និងប្រពៃណីបានយ៉ាងល្អ ដូច្នេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នាមេត្តាជាពិសេសបងប្អូនដែលមានកូនចៅរៀបចំមង្គលការ គួរតែមេត្តាពិនិត្យនិងណែនាំដល់ក្រុមអ្នកកាត់សក់កុំអោយរៀបចំក្នុងពិធីកាត់សក់ជ្រុលហួសហេតុនាំអោយមហាជនមានការរិះគន់តាមបណ្តាញសង្គម។
ម្យ៉ាងទៀតដូចជាធ្វើអោយប៉ះពាល់ឬបាត់បង់អត្តសញ្ញាណវប្បធម៌ ប្រពៃណីខ្មែររបស់យើងដ៏ល្អផូរផង់នេះ ហើយស្របជាមួយគ្នានេះ ខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមទាំងក្រសួងធម្មការនិងសាសនាពិតជាធ្លាប់បានឃើញរាល់រូបភាពវីដេអូទាំងនេះនៅលើបណ្តាញសង្គមfackb ookរួចមកហើយដែរ។
លោកបន្ថែមថា សូមបងប្អូនមេត្តាចូលរួមគោរពអនុវត្ត និងថែរក្សាវប្បធម៌ប្រពៃណីរបសល់យើងអោយគង់វង់តាមលទ្ធភាពដែលអាចធ្វើទៅបានទុកជួនអ្នកជំនាន់ក្រោយបានស្គាល់និងថែរក្សាបន្តផង។ ការលើកឡើងមួយនេះឃើញមានការគាំទ្រខ្លាំង ដោយ សារតែភាគច្រើននៃពិធីកាត់សក់នាពេលបច្ចុប្បន្ន ហាក់មិនសូវផ្ដោតរឿងសិរីសួស្ដីនិងក្បួនខ្នាតដូចមុនតែផ្ដោតរឿងកំប្លុកកំប្លែងច្រើនជាង៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖