សោកស្ដាយ! វីរៈ និច្ច ទើបដាច់ចិត្តទម្លាយមូលហេតុបាត់បង់កូនភ្លោះក្នុងផ្ទៃក្រោយពរពោះជាង១ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងមួយភ្ញាក់ផ្អើល និងសោកស្ដាយបំផុត ខណៈដែលយប់មិញនេះ​ តារាចម្រៀង​រូបស្រស់​របស់​ផលិត​កម្មសាន់ដេ ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានប្រកាស​នូវរឿងរ៉ាវ​ដ៏​គួរឲ្យសោកស្ដាយ​មួយ ដែលនាង និងស្វាមី បាន​ព្យាយាមលាក់បាំងរឿងនេះជិតមួយខែមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវនោះពាក់ព័ន្ធនឹងកូនក្នុងផ្ទៃរបស់នាង ដែលកាលពីថ្មីៗនេះនរណាៗក៏ដឹងដែរថា នាង​ និងស្វាមីទទួល​បានកូនភ្លោះពីរនាក់បន្ទាប់ពីរៀបការ ។ ប៉ុន្តែ​ជាអកុសល​កូន​ភ្លោះ​ទាំង​​ពីរ ដែលទើបតែចាប់កំណើតជាមួយនាងនោះ មិនបាននៅគង់វង្ស​ក្នុងផ្ទៃរបស់នាង​រហូតគ្រប់៩ខែ១០ថ្ងៃឡើយ ។ ពោលគឺ វីរៈ និច្ច បានអះអាងថា កូនរបស់នាងត្រូវបាត់បង់ទៅវិញ ​មិនបាន​នៅជាមួយនាងទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដៃគូចម្រៀងដ៏សក្ដិសមរបស់ នាយចឺម រូបនេះបានបញ្ជាក់ថា បញ្ហា​នេះ​នាង និង​ស្វាមី​បាន​ព្យាយាមលាក់បាំងភ្នែកមហាជនអស់រយៈពេលជិតមួយខែហើយ ហើយការដែល​លាក់​​បាំងនេះ គឺដោយសារតែនាងទទួលយកមិនទាន់បាន ។ បើទោះជាយ៉ាងណានាង និង​ស្វាមី ក៏សុំអភ័យទោសផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរៈ និច្ច បាននិយាយថា៖ «​រយៈ​ពេលជិត​មួយ​ខែនេះបានលាក់បងប្អូន ហេតុផលគឺទទួលយកមិនទាន់បាន កូនក្នុង​ផ្ទៃ​របស់​ខ្ញុំ (ភ្លោះ) មិនបាន​នៅជាមួយ​ខ្ញុំ​ទៀតទេ មូលហេតុមានដោយចៃដន្យ។ កូន​មិនលូតលាស់ ដូច្នេះបងប្អូន​ឈប់ឆ្ងល់​ថា ហេតុ​អីបានខ្ញុំស្លៀក​ពាក់​រឹបៗបាន ថ្ងៃទី 06/01/2022 ថ្ងៃដែលសោក​ស្តាយជាទីបំផុត»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា​ តារាចម្រៀងសាន់ដេអ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច និងស្វាមី​លោ​ក ​ខៀវ ពេជ្រ បានដឹកដៃ​គ្នា​រោង​ការកាលពីថ្ងៃទី១៦ ខែ​តុលា​ ឆ្នាំ២០២១កន្លងទៅ នៅ​ភោជនីយដ្ឋាន​មួយក្នុងរាជធានីភ្នំពេញ ។ ក្រោយ​ក្រាប​ផ្ទឹមមុខដូនតាពេញមុខមាត់ ស្រីនិច្ច និងស្វាមី ក៏​ទទួលបានចំណងដៃជាទីគប្បចិត្ត នោះគឺកូនភ្លោះចំនួនពីរនាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រានោះ ស្រីនិច្ច និង​ស្វាមី មានក្ដីរំភើបរីករាយជាខ្លាំង ។ ប៉ុន្តែជាអកុសលកូនភ្លោះ​ទាំងពីរ​ដែល​ទើបតែចាប់កំណើតនោះ មិនបាននៅគង់វង្សរហូត៩ខែ១០ថ្ងៃឡើយ គឺត្រូវបាត់បង់ទៅវិញ ព្រោះតែកូនពុំមានការលូតលាស់ បើតាមបច្ចេកទេសពេទ្យមិនអាចទុកបានទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment