តារាស្រីAnne Thongprasom៖នៅក្នុងវង់សិល្បៈថៃយូរហើយទើបប្រាប់ថាមានប្អូនប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្តថៃ នាង Anne Thongprasom ដែលជារៀមច្បងនិងជាតួធំក្នុងវង់សិល្បៈថៃមួយរូប នាងបានធ្វើការក្នុងវិស័យឧស្សាហកម្មកំសាន្តថៃនេះមកជាង២០ឆ្នាំហើយ ប៉ុន្តែមានមនុស្សជាច្រើនមិនដែលដឹងថា នាងមានប្អូនប្រុសស្រស់សង្ហាម្នាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសន៍ទូរទស្សន៍មួយ តារាស្រីជើងចាស់មានទេពកោសល្យសម្តែងខ្ពស់នាង Anne បានបង្ហាញប្រាប់មហាជនថា នាងមានប្អូនប្រុសម្នាក់ឈ្មោះ Boong មានអាយុតិចជាងនាង៦ឆ្នាំ។ តារាស្រី Anne បន្តថា មនុស្សជាច្រើនមិនដែលបានដឹងឬបានឃើញប្អូនប្រុសរបស់នាងឡើយ ដោយសារនាងបញ្ជូនប្អូនទៅរៀននៅឯបរទេស បន្ទាប់ពីប្អូនប្រុសបានបញ្ចប់ការសិក្សានៅក្នុងប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រទេសថៃ Boong បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនង ហើយក៏បន្តទៅសិក្សាខាងជំនាញចំអិនអាហារនៅបរទេស។ បន្ទាប់ត្រលប់មកប្រទេសថៃវិញ លោកធ្វើការងារជាមួយ Anne ដែលជាបងស្រី។ Boong បានទទួលផលិតកម្មវិធីទូរទស្សន៍ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងស្រី Anne រូបនេះ ជាអ្នកមើលថែប្អូនប្រុសតែម្នាក់របស់នាង និងជាអ្នកចំណាយលើថ្លៃសិក្សា ចាប់តាំងពី Boong នៅវ័យក្មេងមកម្ល៉េះ។ក្នុងកិច្ចសម្ភាសន៍ Boong ប្រាប់ថា Anne ផ្តល់អោយលោកគ្រប់យ៉ាង ប៉ុន្តែលោកមានអារម្មណ៍រីករាយខ្លាំងពេលAnne ទិញរថយន្តអោយលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment