នាង Shu Qi តារាភាពយន្តតៃវ៉ាន់ឈ្មោះល្បីជួបរឿងរំខានមិនស្រួលចិត្តឡើយ បញ្ហាទៅប្រើប្រាស់បន្ទប់ទឹករបស់តារាភាពយន្តហុងកុងឈ្មោះល្បីនាង Carina Lau ។ Carina Lau នាងជាមនុស្សម្នាក់ប្រកាន់រឿងប្រើបន្ទប់ទឹកណាស់ នាងមិនអនុញាតិអោយនរណាម្នាក់ប្រើប្រាស់បន្ទប់ទឹកជាមួយនាងឡើយសូម្បីលោក Tony Leung ដែលជាប្តីរបស់នាងក៏មិនលើកលែង ។
រឿងប្រើប្រាស់បន្ទប់ទឹក បានធ្វើអោយតារាទាំងពីរនាក់ដែលធ្លាប់ស្រឡាញ់គ្នាល្អូនល្អឺនឈប់និយាយរកគ្នាយ៉ាងយូរ ប៉ុន្តែក្រោយមក Carina ក៏សុំទោស Shu Qi វិញ ដោយបកស្រាយថា នេះជាទម្លាប់ចម្លែកខុសគេរបស់នាង ដែលមិនអាចប្រើប្រាស់បន្ទប់ទឹកជាមួយនិងអ្នកដទៃ ។
នៅឆ្នាំ១៩៩៨ នៅពេលCarina ជួបជាមួយ Shu Qi ថតរឿងស្នេហាបែបកំប្លែង Love Generation Hong Kong ហើយពួកគេស្រឡាញ់ស្និទ្ធស្នាលគ្នាខ្លាំងណាស់ ហើយCarina តែងតែហៅShu Q ទៅផ្ទះរបស់នាងលែងម៉ាជាំង ។
ប៉ុន្តែភាពស្និទ្ធស្នាលរបស់ពួកគេក៏ត្រូវចប់ ។ នៅថ្ងៃមួយពេល Shu Qi ទៅផ្ទះ Carina ហើយនាងពិតជាត្រូវការប្រើប្រាស់បន្ទប់ទឹកណាស់។ នាងក៏ប្រើបន្ទប់ទឹករបស់ Carina ពេលនោះ Carina ខឹងខ្លាំង នាងក៏ហៅក្រុមការងារអោយផ្លាស់ប្តូរសំភារៈក្នុងបន្ទប់ទឹក ។ ពិតជាគួរអោយអាណិត Shu Qi ណាស់នាងមិនគួរធ្វើរឿងធំបែបនេះសោះ ។ ដោយសាររឿងនេះ ពួកគេទាំងពីរនាក់ក៏ឈប់និយាយគ្នាយ៉ាងយូរ ។
ក្រៅតែពី Carina Lau ទៅតារាស្រីចិននាង Li Bingbing ក៏មានបញ្ហារឿងអនាម័យផងដែរ។ តារាស្រីនាង Bingbing ពិបាកនឹងរកអ្នកបម្រើការងារនៅក្នុងផ្ទះណាស់ ទោះជានាងអោយប្រាក់ខែដ៏ច្រើនប៉ុណ្ណាក៏ដោយ នោះក៏ព្រោះបទដ្ឋានស្តង់ដាអនាម័យរបស់នាងមានកម្រិតខ្ពស់ខ្លាំងពេក ៕
ប្រភពពីតារាញូស៍