រំជួល​ចិត្ត​! យូ ឌីស្កូ រំលឹករឿងសង្វេគពេលដេកលើគ្រែពេទ្យ៣ឆ្នាំមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាបីឆ្នាំមុន គឺជាការចងចាំមួយដែលតារាសម្ដែងលោក យូ ឌីស្កូ មិនអាច​បំភ្លេច​បានឡើយ។  នោះក៏ជាពេល​វេលា​មួយ ​ដែលធ្វើតារាប្រុស​រូបនេះដឹងច្បាស់ថា​ អ្វីៗគ្រប់​យ៉ាង​លែង​​សំខាន់​ទាំងអស់នៅពេលដែលខ្លួនប្រាណដេកនៅលើគ្រែពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់​ធ្ងរកាល​ពី​កំឡុង​​ឆ្នាំ២០១៧ ដោយ​ត្រូវបញ្ជូល​ទៅព្យាបាលនៅប្រទេសឥណ្ឌា ដោយបានជំនួយខ្លះពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ការណ៍នេះហើយដែលធ្វើលោក យូ ឌីស្កូ ចងចាំមិនភ្លេច និងតែងតែរំលឹកដល់​គុណ​បំណាច់​​​​របស់​អ្នកជួយស្រោចស្រង់ជីវិត​ចេញពីជ្រក​ទ្វាយមរាជ ។ ជាពិសេសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយស្រោចស្រង់ជីវិតរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពគួរសង្វេគទាំងនោះ បានអណ្ដែតក្នុងការគិតរបស់ យូ ឌីស្កូ សារជាថ្មី​ធ្វើឲ្យលោកនឹកឃើញសារជា ដោយបានបង្ហោះរូបភាព​ពីរសន្លឹកដែល​មានភាព​ខុសគ្នា​ដាច់ស្រឡះរវាងលលោកពេលដេកលើគ្រែពេទ្យ ខណៈកំពុងធ្លាក់ខ្លួនឈឺធ្ងន់ស្ទើរតែមិនអាចបានឃើញពិភពលោកនេះម្ដងទៀត និងរូបពេលបច្ចុប្បន្ន។ ជាមួយគ្នានឹងសំណេរបង្កប់ដោយការរលឹកនឹកឃើញដល់គុណបុណ្យអ្នកដែលបានជួយសង្គ្រោះរូបលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះតារាប្រុសស្រស់សង្ហា និងពោរពេញដោយទេពកោសល្យ​លើការសម្ដែង​ខ្សែ​​ភាពយន្ដគ្រប់ទម្រង់​រូប​នេះ បានភ្ជាប់សំណេរយ៉ាងដូច្នេះថា៖ «រំលឹកពេលវេលាមួយ​ដែល​ខ្ញុំស្ទើរ​តែមិន​បាន​ឃើញ​ពិភពលោកមួយនេះទៀត​ ពេល​នោះ​គឺថា​អ្វីៗលែងសំខាន់​ទៀតហើយ ​ពេល​ដែល​យើងនៅ​លើគ្រែមួយនោះ​ តែឥឡវ​ខ្ញុំបានវះកាត់ជោគ​ជ័យមក​ដល់​ពេល​នេះរយៈ​ពេល​បីឆ្នាំ​ហើយ​​​ ខ្ញុំ​សូមអរគុណ (សម្តេចពុកសម្តេចម៉ែ) នឹងពុកម៉ែ​ ពូមីង​ បង​ប្អូន​ខ្មែរក្នុងនឹង​ក្រៅ​ប្រទេស​ទាំងអស់​ដែលបានជួយរូបខ្ញុំ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រោយពីបានជាសះស្បើយពីជំងឺបច្ចុប្បន្នតារាសម្ដែងលោក យូ ឌីស្កូ ហាក់​មាន​សាច់ឈាមស្រស់ថ្លាស្ទើរដូចដើមទាំងស្រុងហើយ និងកំពុងឈានជើង​ចូលប្រឡូកក្នុងវិស័យ​ភាពយន្ដ​ឡើង​វិញជាបណ្ដើរៗផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment