កុំចេះតែជឿ មកដឹងការពិតរបស់ល្អាងភ្នំនាគរាជ ដែលល្បីពេញបណ្ដាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមបាន កំពុងតែផ្ទុះវីដេអូមួយពង្វក់អារម្មណ៍មហាជនមួយចំនួនឲ្យជឿងប់ អំពីល្អាងភ្នំមួយ ដែលត្រូវបានគេជឿថា មានសត្វនាគរស់នៅ។ ជាពិសេស វីដេអូល្អាងមួយនេះ វាយលុកពេញបណ្ដាញអ៉ិនធើណែតមិនថា Tiktok ឬ ហ្វេសប៊ុកនោះទេ ដែលធ្វើឲ្យមនុស្សជាច្រើនមានការងើយឆ្ងល់ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើន មានការយល់ច្រឡំទីកន្លែងពិតប្រាកដរបស់ល្អាងមួយនេះផងដែរ ដែលល្អាងពិតប្រាកដនោះមានឈ្មោះថា Tong Tian Luo មានទីតាំងស្ថិតនៅភាគខាងនៃខេត្ត ហ្គងទុង ប្រទេសចិន វាជាល្អាងធម្មជាតិ កើតឡើងពីការបាក់ស្រុតនៃសណ្ឋានដី ដោយសារទឹកភ្លៀងហូរច្រោះ។

https://s9.kh1.co/__image/w=633,h=423,q=100/97/97f0005a8474a3b2d665239ad970b0a8e6369f6b.png

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ល្អាងនេះមានទំហំមាត់ផ្នែកខាងលើប្រវែង៧៣ម៉ែត្រ ទំហំលំហខាងក្រោមប្រមាណ១៤០ម៉ែត្រ និងមានជម្រៅ ជាង៩០ម៉ែត្រ។ ល្អាងនេះក៏មិនមែនជាល្អាងអាថ៌កំបាំងអ្វីនោះទេ នៅទីនេះត្រូវបានគេស្គាល់ថា ជាឧទ្យានព្រៃឈើធម្មជាតិ Tongtianluo ដែលត្រូវបានគេបើកអោយភ្ញៀវទេសចរណ៍ អ្នកផ្សងព្រេងចូលមកទស្សនាបាន។

 

https://s9.kh1.co/__image/w=626,h=421,q=100/38/387018567e350ca4e465e5b9c23ce1f72ec98b17.png
https://s9.kh1.co/__image/w=650,h=867,q=100/4e/4e6465fdd498202a4c9d652e66cf234820db2290.jpg

ចំណែកឯ ល្អាងដែលគេយល់ច្រឡំដោយយោងតាម គណនីហ្វេសប៊ុកមួយ បានទម្លាយអំពីប្រភពពិតឲ្យដឹងថា ល្អាងមួយនេះ ស្ថិតនៅក្នុង ប្រទេសវៀតណាម ហើយវាមានឈ្មោះថាHang Son Doong។ វាជាល្អាងដែលមានទំហំធំបំផុតនៅលើពិភពលោក ដែលមានអាយុកាលប្រមាណជា ៤៥០លានឆ្នាំហើយ។

https://s9.kh1.co/__image/w=650,h=399,q=100/32/325ea53b2e4be8b86ce11defcf1232e82a53f6b1.jpg

រីឯល្អាងឬរូបភ្នំមួយនេះ វាមានទំហំដល់ទៅ ៥គីឡូម៉ែត្រ នៃផ្ទៃទាំងមូល និងមានជម្រៅរហូតទៅដល់ ២០០ម៉ែត្រឯណ្ណោះ ។ ចំណែកឯ ទេសភាពពិតប្រាកដនៅទីនោះវិញ មានសម្រស់ធម្មជាតិស្អាត ទាក់ទាញ គួរឲ្យចង់ទៅទស្សនាជាខ្លាំង។

គួរបញ្ជាក់ផងដែរថា នៅក្នុងល្អាងនេះ គឺជាកន្លែងទេសចរណ៍មួយដ៏ពេញនិយមរបស់ភ្ញៀវបរទេស ហើយនៅក្នុងរូងល្អាងនេះ ក៏មានកន្លែងទស្សនាកម្សាន្តផងដែរ។ ចំណែកឯ រឿងនាគរាជនោះវិញ មិនមានប្រវត្តិសត្វនាគរស់នៅ ដូចជា សម្ដីរបស់ជនដែលចេះតែនិយាយ បំភ្លីការពិត ទាំងដែលមិនដឹងប្រភពច្បាស់លាស់ ដែលបង្កឲ្យមានពាក្យចចាមអារាមជំនឿឥតគិតជាមុន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

https://s9.kh1.co/__image/w=650,h=433,q=100/01/013a786acffbb8f3193866d7b59c9ec3308cb785.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fd/fd2006bcc3ae1905c012cd7a516359a538efa9fa.jpg
https://s9.kh1.co/__image/w=650,h=650,q=100/37/3701f4d69ce8efa8f0de3ed6c23d55e6c17f2207.jpg
https://s9.kh1.co/__image/w=650,h=366,q=100/aa/aad84bc01fac2dd24a50c0f5bf15a544eb96a224.jpg
https://s9.kh1.co/__image/w=650,h=366,q=100/98/98db069ba6900cedcb8a0537add4f85822b5e67c.jpg

Related posts

Leave a Comment