ប្លែកទៀតហើយ! Galaxy Navatra ប្រើឧបករណ៍ភ្លេងខ្មែរសុទ្ធសាធក្នុងបទថ្មីរបស់ ខេម និង ធឿន បុរី ផ្ទុះការគាំទ្រខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ផលិតកម្ម Galaxy Navatra ត្រូវបានមើលឃើញថា តែងតែនាំមកនូវទស្សនីយភាពប្លែកៗពីគេបង្ហាញជូនដល់ទស្សនិកជន តាមរយៈបទចម្រៀងនាពេលកន្លងមក ទោះបីជាចម្រៀងទាំងនោះ ហាក់ប្រើប្រាស់ខ្ទង់ចំណាយច្រើនយ៉ាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតកម្មមួយនេះបានបង្កើតនូវទស្សនីយភាពប្លែកមួយទៀត ដោយផលិកម្មបានបញ្ចេញបទចម្រៀងថ្មីចំនួន២បទ ដែលច្រៀងដោយតារាចម្រៀង ខេម និងតារាចម្រៀងវ័យក្មេង ធឿន បុរី ជាចង្វាក់ប្រពៃណីខ្មែរត្រៀមសម្រាប់ឆ្នាំថ្មីខាងមុខនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺបទចម្រៀងទាំងនោះប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរសុទ្ធសាធ សូម្បីតែការស្លៀកពាក់ក៏ប្រើប្រាស់ទម្រង់ប្រពៃណីខ្មែរដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រើប្រាស់ឧបករណ៍ភ្លេងបុរាណសុទ្ធសាធបែបនេះ មិនទាន់មានផលិតកម្មណានឹកឃើញធ្វើនៅឡើយទេ ព្រោះជាមានតែការយកឧបករណ៍បុរាណទៅលាយបញ្ចូលភ្លេងសម័យបន្តិបន្តួចប៉ុណ្ណោះ។ អាចនិយាយបានថា នេះក៏បញ្ជាក់ឲ្យឃើញថា ផលិតកម្មមួយនេះបានចូលរួមលើកស្ទួយឧបករណ៍ភ្លេងបុរាណខ្មែរយើងកុំឲ្យបាត់បង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទទី១ តារាចម្រៀង ខេម មានចំណងជើងថា៖ “ស្រឡាញ់អាម៉ាប់ខែរងា” នឹងបទទី២ច្រៀងដោយតារាចម្រៀងវ័យក្មេង ធឿន បុរី ដែលមានចំណងជើងថា៖ “បន់មាន់អស់៣” ដែលចង្វារាំវង្សប្រពៃណីខ្មែរ  ហើយបទចម្រៀងទាំង២បទនេះ ក៏កំពុងតែផ្ទុះការគាំទ្រខ្លាំង ពីសំណាកមហាជន និង អ្នកគាំទ្រដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបញ្ជាក់មកកាន់តារាញូស៍យ៉ាងខ្លីថា ការប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរសុទ្ធសាធក្នុងបទចម្រៀងទាំងពីរបទនេះ ក៏ព្រោះតែផលិតកម្មចង់បង្កើតរសជាតិមួយដាច់ដោយឡែក ដោយមិនពាក់ព័ន្ធជាមួយឧបករណ៍ភ្លេងសម័យឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាផលិតកម្មGalaxyNavatraទើបតែបំបែកកំណត់ត្រាល្បីល្បាញនូវបទចម្រៀងពីរបទរបស់ខ្លួនគឺបទ Are You Ok?និង Lambo Toy ដែលចម្រៀងទាំងពីរនេះសុទ្ធសឹងតែប្រើប្រាស់នូវខ្ទង់ចំណាយច្រើនលើការផលិត៕

ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះបទចម្រៀងពីរបទដែលប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរសុទ្ធសាធនេះវិញយ៉ាងណាដែរសូមទស្សនា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment