ប្ដីប្រពន្ធលោក សុខ រក្សា និង កុល ដាវី កំពុងត្រៀមខ្លួនទទួលកូន​ស្រីដំបូងនៅ​មុនថ្ងៃចូល​ឆ្នាំខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីប្រពន្ធដែលជាអ្នកសិល្បៈដូចគ្នាលោក សុខ រក្សា និងអ្នកនាង កុល ដាវី បន្ទាប់ពីបាន​ដឹក​ដៃ​គ្នា​ចូលរោងការ​រយៈ​ពេលជាងពីរឆ្នាំ ពេលនេះកំពុងតែអន្ទះសារ និងត្រៀមខ្លួន​រងចាំ​ស្វាគមន៍​វត្ត​មាន​​របស់​កូន​ស្រីដំបូង ដែលនឹងត្រូវសម្រាល​ចាកផ្ទៃម្ដាយ​នៅមុនថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងលោក សុខ រក្សា និងតារាសម្ដែងស៊ិចស៊ីអ្នកនាង កុល ដាវី បន្ទាប់​ពីបានស្វែង​យល់​ចិត្តគ្នាអស់រយៈពេលជាង៥ឆ្នាំក៏បានដឹកដៃគ្នា​ចូលរោងការ​យ៉ាងអធិក​អធម កាល​ពីកំឡុង​ខែមីនា ឆ្នាំ២០១៩ ។ ពិធីមង្គលការលោក សុខ រក្សា និងអ្នកនាង កុល ដាវី មាន​វត្ត​មាន​តារាល្បីៗជាច្រើនដួងបានចូលរួម​ ។ ជាពិសេសនោះ​អ្នកទាំងពីរទទួល​បាន​នូវ​កិត្តិយស​​ដ៏ខ្ពង់​ខ្ពស់ពី​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ដែលលោកទាំងទ្វេរបានចង់​ដៃ​ជាទឹក​ប្រាក់​ចំនួន៥ពាន់​ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានចាប់ដៃគ្នាជាប្ដីប្រពន្ធពេញមុខបានជាង២ឆ្នាំ ពេលនេះតារាចម្រៀង​ប្រុស​​​ជ្រក​នៅ​ផលិតកម្ម​សាន់​ដេ និងអ្នកនាង កុល ដាវី ក៏ទទួលបានកូនស្រី​ដំបូងម្នាក់​ជា​ចំណងដៃ ដែលនឹង​ត្រូវ​សម្រាល​នៅដើមខែមេសា ឆ្នាំ២០២២​ខាងមុខនេះ ប៉ុន្តែប្ដីប្រពន្ធមួយ​គូ​នេះ​នៅមិនទាន់​បង្ហើប​ពីឈ្មោះរបស់កូនស្រីនៅឡើយ គ្រាន់តែដឹងថាជាកូនស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបើទោះជាពេលនេះកូនស្រីកំពុងស្ថិតនៅក្នុងផ្ទៃក៏ពិតមែនក្ដី ប៉ុន្តែប្ដីប្រពន្ធលោក សុខ រក្សា ហាក់សប្បាយចិត្តជាខ្លាំង និងបានត្រៀមខ្លួនត្រៀមសម្ភារៈសម្រាប់កូនជាច្រើន ពោល​ជារឿយៗគេតែង​ប្រទះ​ឃើញ​​អ្នកទាំង​ពីរ​ដើរ​ផ្សារទិញនេះទិញ​នោះ ដែល​ជាសម្ភារៈសម្រាប់កូន​ក្មេង ។ ជាក់ស្ដែងម្សិលមិញនេះ កុល ដាវី បាននិយាយថា៖ «ថ្ងៃនេះដើរ​ទិញឥវ៉ាន់​បណ្តើរៗ​​ទៀត​ហើយ សម្រាប់ព្រះនាង​តូច​របស់ប៉ាម៉ាក់»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ខណៈពេលដែលកំពុងពពោះកូនដំបូងនេះ កុល ដាវី ត្រូវបានលោក សុខ រក្សា ជាស្វាមីមើលថែ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ពេលចេញដើរ​ខាងក្រៅ​ម្ដងៗ​វត្តមានរបស់លោក សុខ រក្សា នៅជាមួយភរិយាជានិច្ច ពេលខ្លះត្រូវដើរកាន់​កាបូប និងសម្ភារៈផ្សេងៗជំនួសភរិយារបស់ខ្លួន។ បើទោះជាយ៉ាងណាលោក សុខ រក្សា បាននិយាយថា ប៉ុណ្ណឹងគឺនៅស្ទើរទេ ចាំមើល​ដល់​ពេលកូន​តូចរបស់​លោកសម្រាលរួច ដឹងតែស្ពាយមុខស្ពាយ​ក្រោយ​ទៀត​ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment