Angelina Jolie ធ្លាប់ឆ្លងកាត់ជំងឺធ្ងន់ធ្ងរជាច្រើនលើកសុទ្ធតែអាចស្លាប់តែបានឆ្លងផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាភាពយន្តហូលីវូដ Angelina Jolie ត្រូវបានទទួលស្គាល់ថា មានសម្រស់មិនចេះស្រពោន ព្រមជាមួយស្នាមញញឹមដ៏កក់ក្តៅ និងទឹកចិត្តល្អសណ្តោសរបស់នាងល្បីល្បាញទូទាំងពិភពលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីក្រោយស្នាមញញឹមមិនចេះរីងស្ងួតនេះ នាងបានឆ្លងកាត់ជីវិតជួបប្រទះ និងបៀមទុក្ខនូវរឿងរ៉ាវជូរចត់ក្នុងជីវិតជាច្រើនមកហើយ ទាំងរឿងគ្រួសារ ការងារ និងរឿងផ្ទាល់ខ្លួនផ្សេងៗទៀត ។ អ្វីដែលមិនគួរឱ្យនឹកគិតនោះ គឺរឿងសុខភាពតែម្តង ដែលត្រូវតាំងជំហររឹងប៉ឹងក្នុងការធ្វើការ ការចិញ្ចឹមកូនប្រុសស្រី ៦នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាននរណាបានដឹងទេថា អ្នកស្រីមានសុខភាពមិនសូវជាល្អប៉ុន្មានឡើយ ព្រោះត្រូវបានរុករានដោយជំងឺផ្សេងៗជារឿយៗ ។ កាលពីឆ្នាំ ២០១៧ កន្លងទៅ នៅពេលកំពុងមានរឿងចម្រូងចម្រាស់លែងលះជាមួយស្វាមី អ្នកស្រីបានឱ្យដឹងថា ដោយសារតែខ្លួនមានជំងឺលើសឈាម វាបានធ្វើឱ្យលោកស្រីវិវត្តទៅជាជំងឺម៉្យាងទៀត ដែលហៅថា «Bell Palsy» ធ្វើឱ្យកោសិកាប្រាសាទសាច់ដុំនៅលើមុខខូចខាតលែងធ្វើការ បង្កទៅជាការស្ពឹកផ្ទៃមុខលែងដឹង ថែមទាំងធ្វើឱ្យទម្រង់វៀចខុសទ្រង់ទ្រាយថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត នៅឆ្នាំ ២០១៣ អ្នកម្តាយកូន ៦នាក់រូបនេះ បានឆ្លងកាត់ការវះកាត់យកសុដន់ចេញផងដែរ ព្រោះតែមានហ្សែនប្រឈមខ្លាំងជាមួយនឹងជំងឺមហារីកសុដន់ តមកពីម្តាយដែលបានស្លាប់ដោយសារជំងឺនេះ ។ មិនត្រឹមតែប៉ុណ្ណេះ នៅឆ្នាំ ២០១៥ អ្នកស្រីក៏បានឆ្លងកាត់ការវះកាត់ស្បូនយកអូវែចេញថែមទៀត ព្រោះតែមានហ្សែនប្រឈមនឹងជំងឺមហារីកក្រពេញអូវែដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកស្រីក៏បានជាសះស្បើយពី Bell Palsy រួចមកហើយដែរ ដោយសារតែការយកចិត្តទុកដាក់ព្យា​បាលស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ។ ចំណែកអ្នកគាំទ្រ ក៏នឹកអត់សរសើរមិនបានឡើយ នូវកម្លាំងចិត្តក្លាហ៊ានរបស់លោកស្រី ដែលហ៊ានពុះពារជាមួយជំងឺកាចសាហាវទាំងនេះ រហូតបានបន្តនៅផ្តល់ស្នាមញញឹមកក់ក្តៅដល់សព្វថ្ងៃ ផ្ដល់ភាពកក់ក្ដៅដល់កូនៗ និងអ្នកគាំទ្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment