កញ្ញា ឈិន ម៉ានិច្ច ថា បើគ្មានផលិតកម្មរស្មីហង្សមាស និងមហាជនគាំទ្រក៏គ្មាន​ថ្ងៃ​នេះ​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងសំនៀងផ្អែមមុត និងជាម្ចាស់​ពាន​កម្ម​វិធីចម្រៀង Cambodian Idol រដូវ​កាលទី២កញ្ញា ឈិន ម៉ានិច្ច បានសម្ដែងការដឹងគុណដល់ផលិតកម្មហង្សមាស និង​អ្នកគាំទ្របន្ទាប់ពីនាងទទួលបានជោគ​ជ័យក្នុងវិថីសិល្បៈ និង​មាន​​លទ្ធភាពសង់​ផ្ទះថ្មី​ជូនអ្នកមានគុណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ឈិន ម៉ានិច្ច ថ្មីៗនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង​នៅលើ​បណ្ដាញ​សង្គម និងអ្នកសិល្បៈរួមអាជីព បន្ទាប់ពីនាងបាន​ធ្វើពិធីឡើង​គេហដ្ឋាន​ថ្មីតម្លៃ​ជាង​៤ម៉ឺនដុល្លារនៅឯស្រុកកំណើត ។ សម្មទ្ធិផលមួយនេះបានធ្វើឱ្យ ឈិន ម៉ានិច្ច រំភើប​រីករាយជាខ្លាំង ព្រោះ​ផ្ទះថ្មីដែលចំណាយ​លុយ​ផ្ទាល់ខ្លួនជាង៤​ម៉ឺនដុល្លារសាងសង់នោះ គឺធ្វើឡើងដើម្បី​តបស្នង​គុណ​ឪពុក​ម្ដាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនោះ ឈិន ម៉ានិច្ច ក៏​មិនភ្លេងឡើយនូវគុណបំណាច់របស់​អ្នក​មានគុណ​​ចំនួន​ពីរ​ដែលមិនមែនជាឪពុកម្ដាយរបស់នាង គឺផលិតកម្មរស្មីហង្សមាង និងអ្នកគាំទ្រ ។ ដោយ​តារាចម្រៀងស្រីរូបស្រស់សម្រស់ទាក់ភ្នែករូបនេះបានអះអាងថា បើសិនជា​គ្មាន​ផលិត​កម្ម​ហង្ស​មាស និងគ្មានបងប្អូនអ្នកគាំទ្រក៏នាងគ្មានថ្ងៃនេះដែរ ។ ឈិន ម៉ានិច្ច បាននិយាយថា៖ «សម្រាប់អាម្មណ៍ខ្ញុំផ្ទាល់សប្បាយចិត្ត និងរំភើប បើគ្មាន​ផលិត​​កម្មរស្មី​ហង្សមាស បើគ្មាន​ពុក​​ម៉ែបង​ប្អូនគាំទ្រ​ក៏គ្មាន​ថ្ងៃនេះ​ដែរ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារាចម្រៀងសំឡេងផ្អែមមុតកញ្ញា ឈិន ម៉ានិច្ច គឺជាតារាចម្រៀងមួយរូប​ដែល​កើត​ចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវ​កាល​ទី២ និងបន្ទាប់ពីនាងទទួលបានជយលាភីនៃកម្មវិធីនោះ ។ ក្រោយស្ពាយឈ្មោះ​ជាម្ចាស់​ពាន​កញ្ញា ឈិន ម៉ានិច្ច មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយ​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​ទស្សនិក​ជន ។ ការណ៍នេះបានធ្វើឱ្យ ម៉ានិច្ច អាចរស់នៅក្នុងជីវភាពប្រសើរជាងមុន និមាន​លុយមាន​កាក់​សាង​សង់ផ្ទះថ្មី​ជូនឪពុកម្ដាយតម្លៃជាង៤ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏បានក្លាយជាគម្រូល្អមួយដល់អ្នកគាំទ្រផងដែរ សម្រាប់ការសម្ដែងចេញភាពកត្តញ្ញូចំពោះអ្នកមានគុណដូច្នេះនិងមានការពោលសរសើរយ៉ាងច្រើនពីមហាជនទូទៅ៕

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment