រាជធានីភ្នំពេញ៖ ពាក្យសំដីប៉ុន្មានម៉ាត់ បានធ្វើតារាចម្រៀងសំឡេងផ្អែម ឈីន រតនៈ ចងចាំរហូតដល់សព្វថ្ងៃហើយក៏បានក្លាយជាការរុញច្រានឲ្យរូបនាងមានការខិតខំប្រឹងប្រែង រហូតអាចយកឈ្នះពាក្យសំដីប្រមាថទាំងនោះបាន។
តារាចម្រៀងរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកកាលពីក្មេង ជាមួយនឹងសំណេររៀបរាប់ពីបទពិសោធន៍ផ្ទាល់ដែល កាលនៅក្មេង ត្រូវបានគេមើលងាយថាកុំស្រមៃចង់ធ្វើជាតារា។ ព្រោះកាលពីក្មេងនាង មានរូបរាងមិនស្អាត និងសម្បុរខ្មៅស្រអាប់ជាដើម។
ឈីន រតនៈ បានបញ្ជាក់ថា៖“កាលនោះគេសួរធំឡើងចង់ធ្វើអ្វី? ខ្ញុំប្រាប់ថា ចង់ក្លាយជាតារាចម្រៀង ហើយគេប្រាប់មកវិញថា ឈប់ស្រម៉ៃទៅ”។
ទោះបីជាយ៉ាងណា តារាចម្រៀង ឈីន រតនៈ នៅតែបន្តដើរតាមក្តីស្រមៃ រហូតសព្វថ្ងៃក្លាយជាតារាចម្រៀងមួយរូបមានការទទួលស្គាល់ ទាំងសមត្ថភាព។ ពោលគឺនាងបានកែប្រែពីការឈឺចាប់ក្លាយជាភាពជោគជ័យ។
គូរបញ្ជាក់ដែរថា កញ្ញា ឈីន រតនៈ គឺជាអតីតបេក្ខជនប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី២ ប៉ុន្តែមិនបានលើកពាននោះទេ។ យ៉ាងណាមិញ បទពិសោធន៍បរាជ័យលើកទី១ បានជម្រុញឲ្យនាងបានចូលរួមប្រកួតប្រជែងកម្មវិធីប្រឡងតារាចម្រៀងអាជីពឈ្មោះថា I Am a Singer Cambodia រដូវកាលទី២ដោយជូបបរាជ័យសារជាថ្មី។
ទោះបីជាយ៉ាងណា តាមរយៈវត្តមានចូលរួមកម្មវិធីនោះទាំងធ្វើឲ្យ ឈិន រតនៈ កាន់តែមានឈ្មោះបោះសំឡេង និងត្រូវបានទទួលស្គាល់ពីសំណាក់មហាជនទូទៅ៕
ប្រភពពីតារាញូស៍