នៅពេលដែលការផ្សាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមអនឡាញក្លាយជាច្រកផ្លូវមួយដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ក្រុមតារាសិល្បៈភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន ឃើញថា បណ្តាញទំនាក់ទំនងសង្គម ក៏ក្លាយជាច្រកផ្លូវងាយស្រួលបំផុតមួយសម្រាប់តារាសិល្បៈបកស្រាយពាក្យចចាមអារ៉ាមផ្សេងៗដែលកើតមានចំពោះពួកគេផងដែរ។
តារាភាពយន្តហុងកុងចាស់វស្សា លោក Ruco Chan រងការចោទប្រកាន់ថា រងមុខកាំបិតកែសម្ផស្សមិនតិចដងឡើយ ដើម្បីមានសម្រស់ស្រស់ស្អាតស្រស់សង្ហាសមនិងឈ្មោះជាតារាភាពយន្តហុងកុង។
ក្រុមពាក្យចចាមអារ៉ាមលើកឡើងថា មិនអាចទៅរួចឡើយដែល Ruco Chan មានខ្ទង់ច្រមុះស្អាតដោយមិនវះកាត់កែសម្ផស្សនោះ។
ចំពោះពាក្យចចាមអារ៉ាម តារាភាពយន្តនិងតារាចម្រៀងហុងកុងវ័យ៤៥ឆ្នាំរូបនេះ បានជម្រះរាល់ភាពមន្ទិលសៅម៉ង តាមរយៈបណ្តាញសង្គមអនឡាញ Weibo យ៉ាងដូច្នេះ«ថ្ងៃនេះ ខ្ញុំមិនបានផាត់មុខទេ ដូច្នេះខ្ញុំមិនខ្លាច។ មុខរបស់ខ្ញុំគឺធម្មជាតិសុទ្ធសាធតែម្តង។ មនុស្សជាច្រើននិយាយថា ច្រមុះរបស់ខ្ញុំគឺក្លែងក្លាយ។ ប៉ុន្តែអ្នកឃើញទេ ខ្ញុំអាចប៉ះទាញច្រមុះខ្ញុំចុះឡើងបាន បត់ឆ្វេង បត់ស្តាំបាន»។ បើច្រមុះកែ ធ្វើម៉េចទើបអាចធ្វើដូច្នេះបាន។ Ruco Chan បន្ថែម។
ក្រៅតែពីនិយាយប្រាប់រឿងច្រមុះលោកមិនបានវះកាត់កែហើយ លោក Ruco ក៏បាននិយាយពីកូនស្រីរបស់លោកផងដែរ។ Ruco Chan ប្រាប់ថា កូនស្រីវ័យ៣ឆ្នាំរបស់លោក នាងមានរសនិយមខាងម៉ូតសម្លៀកបំពាក់បែបទាន់សម័យខ្លាំងណាស់។ ហើយសម្រាប់លោកផ្ទាល់ លោកក៏មិនដែលហាមឃាត់កូនដែរ ។ លោក Ruco ប្រាប់ថា លោកអោយកូនធ្វើអ្វីដែលកូនចូលចិត្ត ជាជាងបង្កើតការសម្រេចចិត្តជំនួសកូន។
ប្រភពពីតារាញូស៍