បវរកញ្ញាចក្រវាលអាមេរិកឆ្នាំ២០១៩ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើអាគារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានបរទេស nbcnewyork.com ផ្សាយអោយដឹងថា នាង Cheslie Kryst ម្ចាស់មកុដបវរកញ្ញាចក្រវាលអាមេរិកឆ្នាំ២០១៩ និងជាអ្នកឆ្លើយឆ្លងកម្មវិធីព័ត៌មានសិល្បៈកំសាន្តអាមេរិក“Extra” មួយរូបបានស្លាប់បាត់បង់ជីវិត នៅអាយុ៣០ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងប៉ូលីសអាមេរិក នាង Kryst បានលោតចុះពីអាគារស្នាក់នៅអាផាតមិន ក្នុងទីក្រុង Manhattan  ហើយស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ នៅព្រឹកថ្ងៃអាទិត្យម៉ោងនៅសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសាររបស់នាងក៏បានប្រកាសពីការស្លាប់របស់អតីតបវរកញ្ញាអាមេរិករូបនេះផងដែរ។ ​នៅក្នុងសេចក្តីប្រកាសក្រុមគ្រួសាររបស់នាងបានសរសេររៀបរាប់ឡើងថា« ជាការបាត់បង់ដ៏ធំធេង និងពោរពេញទៅដោយទុក្ខសោកយ៉ាងខ្លាំង យើងបានបាត់បង់ Cheslie ជាទីស្រឡាញ់របស់យើង។ នាងជាពន្លឺដ៏អស្ចារ្យ ជាពន្លឺមួយដែលបំផុសគំនិតអ្នកដទៃជុំវិញ ពិភពលោកជាមួយនឹងភាពស្រស់ស្អាត និងកម្លាំងថាមពលរបស់នាង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារនាងបន្តដូច្នេះថា «Cheslie ផ្តល់សេចក្តីស្រឡាញ់ និងថែទាំអ្នកដទៃ មិនចំពោះថា តាមរយៈការងាររបស់នាងជាមេធាវីដែលតស៊ូដើម្បីយុត្តិធម៌សង្គម, ការងារក្នុងតួនាទីជាបវរកញ្ញាសហរដ្ឋអាមេរិក និងជាអ្នកឆ្លើយឆ្លងកម្មវិធីព័ត៌មានសិល្បៈកំសាន្តអាមេរិកក្នុងកម្មវិធី EXTRA ក៏ដោយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនាងជា កូនស្រី បងប្អូនស្រី ជាមិត្តភ័ក្តិ អ្នកណែនាំនិងជាមិត្តរួមការងារ ។ យើងដឹងថាកម្លាំងពន្លឺដែលនាងមានកន្លងមកនឹងនៅតែបន្តមាននៅលើលោកនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kryst បានឈ្នះមកុដបវរកញ្ញចក្រវាលអាមេរិកនៅខែឧសភាឆ្នាំ២០១៩ ហើយក៏បានចូលរួមប្រកួតបវរកញ្ញាចក្រវាលលំដាប់ពិភពលោកនៅឆ្នាំ២០១៩នោះផងដែរ។បើតាមការអោយដឹងពីប៉ូលីសអាមេរិក សាកសពម្ចាស់មកុដបវរកញ្ញាចក្រវាលអាមេរិកឆ្នាំ២០១៩នាង Cheslie Kryst ត្រូវបានរកឃើញនៅម៉ោងប្រហែល៧ព្រឹកថ្ងៃអាទិត្យ នៅខាងមុខអាគារ  Orion នៅលើផ្លូវ West 42nd Street ទីក្រុង Manhattan នៃសហរដ្ឋអាមេរិក។ចំពោះមូលហេតុដែលម្ចាស់មកុដបវរកញ្ញាចក្រវាលអាមេរិកឆ្នាំ២០១៩ នាង Cheslie Kryst  លោតសម្លាប់ខ្លួនពីលើអាគារ គេនៅមិនទាន់បានដឹងនៅឡើយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment