ចម្រូងចម្រាស! ថ្ងៃ​ខួប​កំណើត​របស់​ល្អ​ហួស, ដេននី ក្វាន់ ​ទម្លាយ​រឿង​មួយ​នេះ ​តែ​ចោមច័ន្ទ ​ធ្លាប់​អះអាង​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ និង​ត្រូវជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វាន់ ផង​ដែរ។ តែ​ពេល​នេះ ដេននី ក្វាន់ បាន​បញ្ជាក់​ថា ជាកូន​បង្កើត​របស់​នាង​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​ល្អ​ហួស កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ដេ​ន​នី ក្វាន់ បាន​បង្ហោះ​រូបថត​ជូនពរ អម​ដោយសារ​បញ្ជាក់​ច្បាស់​ៗ​បែបនេះ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូន​មាស​ម្ដាយ​ ឥលូវ​កូន​ធំ​ជាង​Mommy ហើយ កូន​កាន់តែ​ធំ​កាន់តែ​ស្អាត កាន់តែ​គួរ​អោយ​ស្រលាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​អស់ចិត្ត​ជុំវិញ​រឿងនេះ ក៏មាន​មតិ​មួយ បាន​លើក​ជា​សំណួរ​ចំៗ​ថា «​កូនបង្កើត​មែន​បង​»​។ ជា​ចម្លើយ ត្រូវបាន​អ្នកនាង ដេ​ន​នី ក្វាន់ បញ្ជាក់​ទៅវិញ​ជា​ភាសា​អង់គ្លេស​ថា «yes Thank u» ដែល​មាន​ន័យ ជា​ភាសា​ខ្មែរ​ថា «​ចាស អរគុណ​ច្រើន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ផ្អែក​តាមរយៈ​រូបថត ដែល​ដេ​ន​នី​ក្វាន់ បាន​បង្ហោះ​នោះ គេ​សង្កេតឃើញថា ល្អ​ហួស កាន់តែ​ពេញរូបពេញរាង ស្អាត​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មុខមាត់​ពិតជា​ស្រដៀង​អ្នកនាង ដេ​នី ក្វាន់ ខ្លាំងណាស់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង ចោម ច័ន្ទ ដែល​កន្លងមក​ត្រូវ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា ជា​ម្ដាយ​របស់​ល្អ​ហួស នោះ ក៏បាន​ធ្វើការ​ជូនពរ​ដែរ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូន​យ៉ា យ៉ា​ ជូនពរ​អោយ​កូនស្រី​មាន​សុខភាព​ល្អ សំណាងល្អ រូប​សម្រស់​កាន់តែ​ស្អាត​និង​ភាព​វ័យ​ឆ្លាត សំណាងល្អ​ពេញ​មួយ​ជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិនដឹងថា ល្អ​ហួស​ជា​កូនបង្កើត​របស់​អ្នកណា​ឲ្យ​ពិតប្រាកដ​នោះទេ ព្រោះ​កន្លងមក មានការ​ចុះផ្សាយ​ជាច្រើន​ថា ជា​កូន​របស់​អ្នកនាង ចោម ច័ន្ទ​។ ប៉ុន្តែ​ពេលនេះ អ្នកនាង ដេ​ន​នី ក្វាន់ បាន​អះអាងថា ជា​កូនបង្កើត​របស់​នាង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ មុន​ខួបកំណើត​ល្អ​ហួស​ប៉ុន្មាន​ថ្ងៃ ដេ​ន​នី ក្វាន់ បាន​បញ្ជាក់ថា «​នៅសល់តែ​៣​ថ្ងៃ​ទៀត​ទេ កូនស្រី​ម្តាយ​ចូលដល់​អាយុ​១៣​ឆ្នាំ​ហើយ និយាយ​ពីមុខ និង​រូបរាង​វិញ មើល​មក​ដូច​មនុស្ស​ពេញវ័យ​ចឹ​ង​ កាន់តែ​ធំ​កូន​កាន់តែ​ចេះដឹង​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូនស្រី​ខ្ញុំ​ស្រលាញ់​ខាង​សិល្បៈ​ខ្លាំងណាស់ ជាពិសេស​ផ្នែក​បវរកញ្ញា​នឹង​ម៉​ង ដោយសារតែ​កូន​ស្រលាញ់​ផ្នែក​នឹង​ហើយ​ទើប​ខ្ញុំ​ខំ​ដុសខាត់​កូន​អោយ​ខំប្រឹង​សិក្សា​រៀន​អោយបាន​ខ្ពង់ខ្ពស់ ព្រោះ​បររកញ្ញា គេ​មិន​គិតតែ​រូប​សម្រស់​តែមួយ​មុខ​នោះទេ ត្រូវមាន​ចំណេះដឹង​ខ្ពស់ សីលធម៌​ខ្ពស់​ផងដែរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​បង្ហោះ​សារ​នេះ ក៏​មាន​មតិ​មួយ​លើក​ជា​សំណួរ​ជុំវិញ​រឿង​នេះ​ដែរ​ថា «អូន​ល្អហួសត្រូវជាកូនបង្កើតរបស់ Denny Kwan មែនទេ? ឬ ក៏​ជាកូនរបស់បងស្រី ចោមច័ន្ទ ?»។ ជាចម្លើយត្រូវបាន ដេននី ក្វាន់ បញ្ជាក់ថា «ចាសកូនខ្ញុំតើ, បងប្រាប់ពិតហើយ មិនជឿឆាតសួរចោមចាន់ទៅ»។ ទោះយ៉ាងណា បើមើលវីដេអូខាងក្រោមនេះ នឹងមានការអះអាងផ្ទុយពីនេះទៅវិញ៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment