អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានបង្កបរិយាកាសរីករាយដល់បុគ្គលរបស់ខ្លួនខ្លាំងណាស់ ដោយអ្នកស្រី បានចែកអាំងប៉ាវដល់ពួកគេម្នាក់ៗទទួលបានខ្លះ១០០ដុល្លារ ខ្លះ២០០ដុល្លារ ខ្លះបានរហូតដល់៥០០ដុល្លារ ឯណោះ។
ក្រៅពីការចែកអាំងប៉ាវដល់បុគ្គលិករបស់ខ្លួនហើយនោះ អ្នកស្រី ទ្រី ដាណា ក៏បានចែកអាំងប៉ាវដល់លោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីផងដែរ។ អាំងប៉ាវ ដែលផ្ដល់ជូនលោកផែងវណ្ណៈ នោះ មានទឹកប្រាក់រហូតដល់២ពាន់ដុល្លារឯណោះ។
បង្ហោះភ្ជាប់ជាមួយរូបថតអ្នកស្រី ទ្រី ដាណា មួយសន្លឹកនៅព្រឹកនេះ លោកផែង វណ្ណៈ បានបញ្ជាក់ថា «ភ្ញាក់ពីដំណេកមកមានលាភសំណាងទាំងព្រឹក អរគុណក្មួយស្រី ទ្រី ដាណា ដែលបានជូនអាំងប៉ាវពូ ២០០០ ដុល្លារ! សូមជូនពរក្មួយជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន ជាពិសេសសូមទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន»។
តាមរយៈនេះ មានការលើកឡើងស្រដៀងគ្នាថា «កាលលើកមុនឃើញសាច់ខ្ចីពូរិះគន់ ថ្ងៃនេះហេងបានអាំងប៉ាវ, ទើបដឹងថា លោកវណ្ណៈ ស្រឡាញ់សម្លៀកបំពាក់បែបប្រពៃណី មិនសូវចូលចិត្តភាពស៊ិចស៊ី។, ថ្ងៃមុនរិះគន់គាត់សោះ ថ្ងៃនេះបានអាំងប៉ាវបាត់, ពូកែរិះគន់ពេកនេះយក2000$ ទៅ, ហេងណាស់លោកពូ…ចំណែកខ្ញុំងើបពីគេងមកអំបិលដដែល, ដល់តែចឹងទៅស្ងាត់ឈឹងហ្មង តែប៉ុណ្ណេះល្អទាំងអស់,
ឃើញមេម៉ាយចាយរាងបង្ហាញដងខ្លួន ឃើញសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ ជើងស្រឡូន ភ្លៅស្រលះ ដងខ្លួនល្វតល្វន់ យក២០០០បញ្ចប់ការរិះគន់, យក2000$ទៅផឹកកាហ្វេទៅពូ. ថ្ងៃក្រោយកុំនិយាយពីក្មួយទៀតចិត្តមនុស្សមិនទៀងទាត់ទេប្រែប្រួលតាមកាលៈទេសៈ, ញោមមានវិធីសាស្ត្រអីគេបានជារិះគន់បានអាំងប៉ាវ២០០០ដុល្លារ»។
ចំពោះមតិផ្លែផ្កាជាច្រើនដូចខាងលើនេះ រហូតដល់រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មិនទាន់ឃើញលោក ផែង វណ្ណៈ ធ្វើការឆ្លើយតបបែបណានៅឡើយទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានទៅលេងនៅសមុទ្រ ហើយបង្ហាញរូបរាងដ៏ស៊ិចស៊ីរបស់ខ្លួន ធ្វើឲ្យលោកផែង វណ្ណៈ បង្ហោះសារថា «ឃើញមេម៉ាយចាយរាងបង្ហាញដងខ្លួនឃើញសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ ជើងស្រឡូន ភ្លៅស្រលះ ដងខ្លួនល្វតល្វន់ លោក ផែង វណ្ណៈ ជ្រួលជ្រើម អង្គុយមើល តិក តុក រហូតភ្លេចបាយភ្លេចទឹក ហើយតែងខ្លួនយ៉ាង Cute រង់ចាំទូរស័ព្ទរោទ៍ដើម្បីចេញដំណើរទៅមណ្ឌលគីរីបាទ។ អរុណសួស្ដីបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នាបាទ»៕