ជម្រះមន្ទិល! ស្រីពីន បកស្រាយថា នាងមិនបានជំនួស ស្រីខ្ញុង ក្នុងកម្មវិធី «២គ្រួសារ» ឡើយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​កម្មវិធី «២​គ្រួសារ​» របស់​ស្ថានីយ​ទូរទស្សន៍​CTN ដែល​ថ្មីៗ​នេះ​បានជ្រើសរើស​តួ​ស្រី​ម្នា​ក់មក​ជំនួស​វត្តមាន​របស់ ស្រី​ខ្ញុង បាន​កំពុងតែ​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង​រសើប​មួយ​នៅលើ​បណ្ដាញ​សង្គម។ ហើយ​តួ​ស្រី​ថ្មី​ដែល​ត្រៀម​នឹង​បង្កសំណើច​ដល់​ទស្សនិកជន​ជំនួស ស្រី​ខ្ញុង នោះ​គឺ​កញ្ញា ពី យ៉ា​ពី​ន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ការបង្ហាញ​វត្តមាន​របស់​តារា​កំប្លែង​ស្រី​កញ្ញា ពី យ៉ា​ពី​ន បង្កើតបាន​ការវែកញែក​ជា​ហូរហែ​នៅលើ​បណ្ដាញ​សង្គម ជាពិសេស​គឺ​ការ​អវត្តមាន​របស់​នាង ខ្ញុង។ មហាជន​បានដាក់​សម្ពាធ​ជាច្រើន​ទៅ​អ្នក​លើ​ដឹកនាំ​កម្មវិធី​កម្សាន្ត​ដ៏​ពេញនិយម «​រឿង​២​គ្រួសារ​» និង​ស្ថានីយទូរទស្សន៍​CTN ដោយ​ពួកគេ​បានលើកឡើង​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា​ថា មិនគួរ​បញ្ឈប់ ស្រី​ខ្ញុង ពី​កម្មវិធី​មួយ​នេះឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការលើកឡើង​ខាងលើនេះ ត្រូវបាន​សាមីខ្លួន​គឺ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ស្រី​ខ្ញុង បានធ្វើការ​បកស្រាយ និង​បញ្ជាក់​ច្បាស់ៗ​ថា នាង​ជា​អ្នក​លាឈប់​ដោយ​ខ្លួនឯង។ ដោយ​នាង​អះអាងថា ពេលនេះ​នាង​កំពុង​ជាប់បំណុល​ជាច្រើន និង​មិនមាន​ក្រេ​ឌី​ត​ល្អ​សម្រាប់​កម្មវិធី​នេះ​ទៀតឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​កញ្ញា ពី យ៉ា​ពី​ន វិញ បន្ទាប់ពី​បានបង្ហាញ​វត្ត​មាននៅ​កម្មវិធី​ដ៏​ពេញនិយម​មួយ​នេះហើយ អារម្មណ៍​ហាក់​មិន​រីករាយ​ខ្លាំង​ប៉ុន្មាន​ឡើយ ដ្បិត​នាង​ក៏មាន​សម្ពាធ​ជាច្រើន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ពាក់ព័ន្ធ​នឹង​ការ​លើកឡើងថា វត្តមាន​របស់​នាង​មក​ដើម្បី​ជំនួស​ដំណែង ស្រី​ខ្ញុង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែងប្រាប់ តារា​ញូ​ស៍ ស្រី​ពី​ន បា​បញ្ជាក់ថា វត្តមាន​របស់​នាង​នៅ​កម្ម​វី​ធី​ពីរ​គ្រួសារ​នេះ គឺ​មិនមែន​មក​ដើម្បី​ជំនួស​តំណែង​របស់ ស្រី​ខ្ញុង ឡើយ ពោលគឺ​នាង​មក​ក្នុង​តំណែង​ជា​ភរិយា​ថ្មី​របស់​ម្ចាស់ផ្ទះ​លេខ​២ គឺ​នាយ​ពាក់​មី។ នាង​អះអាង​ទៀតថា បើ​និយាយ​ពី​សមត្ថភាព និង​ទេពកោសល្យ​វិញ នាង​ក៏​មិនអាច​ប្រៀបផ្ទឹម​នឹង​សមត្ថភាព​របស់ ស្រី​ខ្ញុង ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ពី​ន បាន​និយាយថា​ ៖ «​ខ្ញុំ​សូម​និយាយថា ចំពោះ​សមត្ថភាព​របស់ខ្ញុំ វា​មិនអាច​ដល់​បង​ញ៉ុ​ង​ទេ អ្វីដែល​សាច់រឿង​ថ្មី​នេះ គឺ​ខ្ញុំ​មិនមែន​ដើរតួ​ជា​បង​ញ៉ុ​ង​ទេ អញ្ចឹង​ខ្ញុំ​ចូលមក​មិនមែន​ជំនួស​តំណែង​បង​ញ៉ុ​ង​ទេ​។ ខ្ញុំ​ចូលមក​គឺ​ក្នុងនាម​តួអង្គ​ថ្មី​ប្រពន្ធ​ថ្មី បានន័យថា​បុគ្គល​ថ្មី​តួ​ថ្មី តែ​ខ្ញុំ​មិនមែន​ដំណែង​ជា បង​ញ៉ុ​ង ទេ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ស្រី​ក្រមិចក្រមើម​រូបនេះ​បាន​បង្ហើប​ឱ្យដឹងទៀតថា វត្តមាន​របស់​នាង​ពេលនេះ មិន​ត្រឹមតែ​មិនមែនជា​អ្នក​ជំនួស​ដំណែង​របស់ ស្រី​ខ្ញុង នោះទេ គឺអាច​ត្រូវ​គ្រួសារ​ផ្ទះ​លេខ​១​ធ្វើបាប​វិញ ឬក៏​ត្រូវ​ស្លូត​វិញ​ទៀតផង ។ យ៉ាងណា​នាង​ក៏​មិនទាន់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ជា​តួ​ស្លូត ឬ​កាច​ដូច​ពីមុន​យ៉ាងណា​នោះឡើយ ដោយ​នាង​សុំ​លាក់​សិន ព្រោះ​ចង់​ពញ្ញាក់​ស្មារតី​អ្នកគាំទ្រ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តារា​កំប្លែង ស្រី​ពី​ន បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​២​គ្រួសារ​របស់​ស្ថានីយ៍ទូរទស្សន៍​CTN ក្នុង​នាទី​ជា​ភរិយា​ថ្មី​របស់​នាយ ពាក់​មី គ្រួសារ​ផ្ទះ​លេខ​២ ខណៈដែល​ប្រពន្ធដើម ស្រី​ខ្ញុង ត្រូវបាន​លែងលះគ្នា ។ ការណ៍​នេះ​គឺ​បណ្ដាលមកពី​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ស្រី​ខ្ញុង បាន​ជួប​រឿងអាស្រូវ​បំណុល​ជាង​៥០​ម៉ឺន​ដុល្លារ និង​ត្រូវបាន​ថ្នាក់ដឹកនាំ​CTN​ផ្អាក​ការសម្ដែង​មួយរយៈ​ធំ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​បច្ចុប្បន្ន ស្រី​ខ្ញុង បាន​លាឈប់​ពី​កម្មវិធី​នេះ​ដោយ​ខ្លួនឯង ហើយ​កម្មវិធី​២​គ្រួសារ​ក៏បាន​បញ្ចូល​តួ​ថ្មី​ម្នាក់ គឺ​កញ្ញា ពី យ៉ា​ពី​ន ។ ហើយ​សន្ទុះ​នៃ​ការគាំទ្រ​នៅតែ​ខ្លាំង​ដូច​ពីមុន ឬ​ធ្លាក់ចុះ​យ៉ាងណា​នោះ មា​ហ​ជន​រងចាំ​ទស្សនាការ​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ៕ ប្រភព ៖ តារាញូ៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment