ភ្នំពេញ ៖ លោកឧកញ៉ាចិត្តធម៌ សម្បត្តិ និងសហការីកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ត្រូវបានសម្តេច ក្រឡាហោមស ខេងអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមដោយផ្ទាល់នៅភូមិគ្រឹះរបស់សម្តេច។
បើយោងតាមការបង្ហោះរបស់លោកឧកញ៉ា សម្បត្តិ បានលើកឡើងថា ថ្ងៃនេះខ្ញុំបានចូលជួបសម្តែងការគួរសមជាមួយសម្តេច ស ខេង ជាមួយចៅៗសម្តេច និងបានជូនឈុតស្ទីមសោណាទៅសម្តេចផងដែរ សុខភាពគឺជាទ្រព្យមហាសាល។
នៅក្នុងការជួបសម្តែងការគួរសមនេះដែរគេសង្កេត ឃើញថា លោកឧកញ៉ាចិត្តធម៌ សម្បត្តិ ក៏បាននាំយកនូវឈុតស្ទីមសោណាទៅប្រគល់ជូនដល់សម្តេចក្រឡាហោម ស ខេង ផងដែរ។ ខណ:សម្តេចក៏បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលលោកកឧកញ៉ាចិត្តធម៌ សម្បត្តិ ចូលជួបសម្តែងការគួសមជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា៕