លោក អេ ភូថង ដែលជាអតីតស្តេចប្រដាល់មួយរូបកម្ពុជា លោកបានធូរស្រើយច្រើនហើយ និង ជិតបានត្រឡប់ទៅវិញហើយ។ នេះបើតាមការ
បញ្ជាក់របស់ភរិយារបស់ស្តេចប្រដាល់រូបនេះ អ្នកស្រី សសុម៉ាលី ភូថង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅមុននេះបន្តិច។
ក្នុងនោះដែរ លោកស្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលតែងយកចិត្តទុកដាក់ ជាពិសេស ទ្រង់ ឯកឧត្តម លោកជំទាវ
អស់លោក លោកស្រី ពុកម៉ែបងប្អូន ដែលជាសប្បុរសជនចិត្តធម៌ និងបានឆាតសួរអំពីសុខភាពស្វាមីរបស់អ្នកស្រី ជាពិសេសសូមអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់មើលថែប្តីរបស់អ្នកស្រី និងអ្នកជំងឺគ្រប់គ្នាយ៉ាងដិតដល់។
អ្នកស្រី សសុម៉ាលី ភូថា បានលើកឡើងទៀតថា អ្នកស្រី ពុំមានអ្វីក្រៅម្រាមដៃដប់ គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងអស់លោក លោកស្រី អ៊ំពូមីទាំងអស់ ឱ្យទទួលទានមានបាន សុភមង្គល
កើតមាននៅក្នុងគ្រួសារ និង ជួបតែរឿងល្អៗ និងមានអ្នកស្រលាញ់ច្រើនៗសម្រេចគ្រប់ភារកិច្ច នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖